Thứ 3, 22/10/2019, 11:20 GMT+7
កំណត់ចំណាំទាំងឡាយក្នុងការបង្កបងើ្កនផល ដំណាំហូបផ្លែក្នុងរដូវប្រាំងនៅ ណាមបូ
10:44, 23/06/2019
ភ្លៀងកក់ខែម្តងៗ នឹងបង្កលក្ខណៈងាយដល់ការរលួយផ្លែ ជំងឺអង់ត្រាក់នូស... លូតលាស់និងបង្កការអន្តរាយ។ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេៗ មកត្រូវតែមានផែនការបង្ការជំងឺអោយចម្ការភ្លាមៗ។
បង្ការចំពោះភ្លៀងកក់ខែក្នុងរដូវប្រាំង៖
- ចំពោះតំបន់ដីទំនាបដែលងាយនឹងជន់លិចគប្បីជីកប្រឡាយតូចៗ នៅលើរងដើម្បីបង្ហូតទឹកឱ្យបានឆាប់រហ័ស ជៀសវាងទឹកជន់លិច។
រៀបចំផែនការផ្ទុកទឹកសាប

- ចំពោះចម្ការដំណាំហូបផ្លែដែលកំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើប្រព្រឹត្តិកម្មនៃ ការរាំងស្ងួតដើម្បីបង្កើតពន្លកផ្កាគឺគប្បីប្រើប្រាស់ផ្ទាំងនីឡុងមិនជ្រាបទឹក ធ្វើជាដំបូលបាំងពីលើរងដំណាំនិងម្ចាស់ការ បង្ហូតទឹកបានល្អ។

- ចំពោះចម្ការកំពុងចេញផ្កា ដាក់ផ្លែខ្ចី ចាំបាច់ស្រោចស្រពទឹកជម្រះដំណាំ ទាំងអស់បន្ទាប់ពីត្រូវភ្លៀង ដើម្បីកាត់បន្ថយផលប៉ះពាល់នៃ ទឹកភ្លៀងដែលធ្វើអោយដំណាំចេញផ្កាមិនរួចឬជ្រុះផ្កា។

- ចំពោះចម្ការដែលកំពុង ចេញផ្កាគប្បីបង្កើនការថែទាំ បាញ់ថ្នាំដាក់ជីស្លឹកដែលមានផ្ទុកជី Bo ឬជាតិសម្រួលនៃការលូតលាស់ដូចជា៖ NAA  GA 3 មានអត្ថប្រយោជន៍ក្នុងការកាត់បន្ថយការជ្រុះផ្លែនិងបង្កើនអត្រាដាក់ផ្លែ។

- ភ្លៀងកក់ខែម្តងៗ នឹងបង្កលក្ខណៈងាយដល់ការរលួយផ្លែ ជំងឺអង់ត្រាក់នូស... លូតលាស់និងបង្កការអន្តរាយ។ បន្ទាប់ពីមានភ្លៀងធ្លាក់មួយមេៗ មកត្រូវតែមានផែនការបង្ការជំងឺអោយចម្ការភ្លាមៗ។
ពង្រឹងប្រព័ន្ធទំនប់ទប់ស្កាត់ទឹកជំនោរបង្កើតឱ្យមានទឹកជន់លិចនិងជ្រាបជាតិ
ប្រៃចូលទៅក្នុងចម្ការដំណាំ

ការកាត់តម្រឹមមែកនិងធ្វើប្រព្រឹត្តិកម្មចេញផ្កានៅក្នុងរដូវប្រាំង៖
- ដើម្បីដំណាំលូតលាស់បានល្អ គួរតែកាត់តម្រឹមមែកណាដែលសល់ មែកទន់ខ្សោយមានជំងឺសត្វល្អិត។

- មិនគួរធ្វើប្រព្រឹត្តិកម្មចេញផ្កាចំពោះដើមដែលនៅទន់ខ្សោយ មិនគួរទុកអោយដំណាំចេញផ្លែឬផ្កានៅខ្ចីច្រើនពេកទេព្រោះវាត្រូវការទឹកនិងសារធាតុចិញ្ចឹមច្រើន។

- បាញ់ថ្នាំឬស្រោចស្រពផលិតផលកែច្នៃ ដែលមានប្រភពសរីរាង្គ ផលិតផលកែច្នៃដែលមានផ្ទុកអាស៊ីតអាមីនដូចជា Proline A lanineLeucine ដើម្បីបង្កើនភាពធន់ បង្កើនគុណភាពផ្លែឈើ។

ដាក់ជីដើម្បីបង្កើនភាពស៊ាំនិងភាពធន់នឹងគ្រោះរាំងស្ងួតអោយដំណាំហូបផ្លែនៅរដូវប្រាំង

បង្ការនូវការជ្រាបជាតិប្រៃសម្រាប់ចម្ការដំណាំហូបផ្លែ៖
- ពង្រឹងប្រព័ន្ធទំនប់នៃចម្ការដំណាំ ស្តុកទុកប្រភពទឹកសាបដើម្បីស្រោចស្រពដំណាំកាត់បន្ថយជាអតិបរមានូវ ការស្រោចស្រពទឹកជ្រាបជាតិប្រៃ > ១%០។

- ពូនគល់រក្សាសំណើមអោយដំណាំដោយចំបើង កំប្លោក ស្មៅស្ងួត... បង្កើនការដាក់ជីសរីរាង្គនិងប៉ូតាស្យូមដើម្បីកាត់បន្ថយ ដំណាំត្រូវជាតិពុលព្រោះតែ Na +។

- ដាក់ជីផូស្វ័រដើម្បីកាត់បន្ថយការនាំអោយមាន ion C l- នៅក្នុងដំណាំច្រើនពេក។

- ការបាញ់ជីអោយស្លឹកមានផ្ទុក Kali Canxi​ Magie Silic និងផលិតផលកែច្នៃផ្សេងៗ ដែលមានផ្ទុកអាស៊ីតអាមីនដូចជា Proline ជួយដំណាំបង្កើនភាពស៊ាំ ធន់នឹងភាពរាំងស្ងួត ទប់ទល់នឹងការជ្រាបជាតិប្រៃ។

- ធ្វើបច្ចុប្បន្នកម្មព័ត៌មានស្តី អំពីការព្យាករណ៍ស្ថានការណ៍ជ្រាបជាតិប្រៃ កំហាប់ ជាតិប្រៃ ដើម្បីមានការធ្វើប្រព្រឹត្តិកម្មទាន់ ពេលវេលា៕
ហ្កឿយហ៍ - មិញទ្រី - ទ្រុងហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖