Chủ nhật, 08/12/2019, 2:20 GMT+7
ក្រកោ - ដំណាំបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅតំបន់ខ្ពស់ ដៀនបៀន
11:13, 14/11/2019
ជាមួយនឹងលក្ខណៈងាយស្រួលក្នុងការដាំដុះ មានតម្លៃលក់ចេញខ្ពស់ ទីផ្សារស្ថិរភាព ប៉ុន្មានឆ្នាំថ្មីៗ នេះ ដើមក្រកោបានក្លាយជារុក្ខជាតិមួយប្រភេទក្នុងបណ្ដាប្រភេទរុក្ខជាតិដែលជួយដល់បងប្អូនជនជាតិ  ម៉ុង នៅឃុំ ទ័រទិញ ស្រុក ទន់យ៉ាវ (ដៀនបៀន) លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយចិរភាព។
ឆ្លៀតប្រើប្រាស់ផ្ទៃដីនៅក្រោមម្លប់ព្រៃ បងប្អូនជនជាតិ ម៉ុង នៅឃុំ ទ័រទិញ បច្ចុប្បន្នដាំដើមក្រកោលើផ្ទៃដីទំហំបានជាង ១២០ ហិកតា ប្រមូលផ្តុំនៅភូមិចំនួន ២ គឺ៖ ឡុង និង ហួរសាអា ផ្តល់ទិន្នផលប្រហែល ១,២ តោនក្នុងមួយហិកតា បរិមាណផលតាមការប៉ាន់ប្រមាណសម្រេចបាន ៦៧,២ តោន។ 
ក្រកោចេញផ្លែនៅនឹងគល់តែម្ដង ងាយស្រួលប្រមូលផល

ជាមួយនឹងតម្លៃលក់ពី ៨៥.០០០ ដល់ ៩០.០០០ ដុងក្នុងមួយគីឡូក្រាមផ្លៃស្រស់ ៤៧០.០០០ ដល់ ៥០០.០០០ ដុងក្នុងមួយគីឡូក្រាមផ្លែស្ងួត អ្នកដាំក្រកោអាចចំណូលបានរាប់រយលានដុងក្នុងមួយហិកតា។ ប្រសិនបើថែទាំបានល្អ ដើមក្រកោអាចផ្តល់ផលក្នុងអំឡុងពេលពី ១០ ដល់ ១២ ឆ្នាំ។
ជាមួយនឹងលក្ខណៈងាយដាំ ងាយថែទាំ តម្លៃផលិតផលខ្ពស់ ទីផ្សារស្ថិរភាព ក្រកោបានក្លាយជាដំណាំលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រជូនបងប្អូនជនជាតិ ម៉ុង នៅឃុំ ទ័រទិញ ស្រុក ទន់យ៉ាវ
អាស្រ័យបានចំណូលខ្ពស់ពីការដាំក្រកោ គ្រួសារបងប្អូនជនជាតិ ម៉ុង ជាច្រើននៅឃុំ ទ័រទិញ ស្រុក ទន់យ៉ាវ បានរួចផុតពីភាពក្រីក្រនិងក្លាយជាអ្នកមាន

ដើមក្រកោមានលក្ខណៈឱសថខ្ពស់ ត្រូវបានប្រើប្រាស់ក្នុងវេជ្ជសាស្រ្ត។ បើប្រៀបធៀបទៅនឹងប្រភេទដំណាំដទៃទៀត ដាំក្រកោគឺមិនចាំបាច់ជម្រះស្មៅ គ្រាន់តែដាក់ជីតែមួយដងគត់នៅពេលទើបដាំ ម៉្លោះហើយ ប្រាក់ចំណាយក្នុងការវិនិយោគតិចតែនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ 

ដូច្នេះហើយការដាំដើមក្រកោកំពុងជាទិសដៅថ្មីក្នុងការអភិវឌ្ឍកសិកម្មរបស់បងប្អូនជនជាតិនៅតំបន់ខ្ពស់ ដៀនបៀន៕
អត្ថបទនិងរូបថត៖  ផានទន់អាញ់

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖