Chủ nhật, 29/03/2020, 10:9 GMT+7
ក្រូចឃ្វិច មឿងឃឿង
15:34, 18/02/2020
មាននិស្ស័យ​ជាមួយ​តំបន់​ដី​នៃ​ស្រុក​ ​មឿង​ឃឿង​ ​(​ខេត្ត​ ​ឡាវ​កាយ​)​ ​តាំងពី​រាប់​សិប​ឆ្នាំមុន​ ​ដើម​ក្រូចឃ្វិច​ឥឡូវនេះ​បាន​ក្លាយជា​មុខ​ដំណាំ​ផ្តល់​ចំណូល​រាប់ពាន់​លាន​ដុង​ ​ជួយ​ដល់​ក្រុម​គ្រួសារ​នៃ​បងប្អូន​ជនជាតិ​ជាច្រើន​៖​ ​ប៉ាយី​ ​ភូ​ឡា​ ​នុង​ ​យ៉ាវ​ ​។​ល​។​ ​រួចផុត​ពី​ភាព​ក្រីក្រ​ ​រួមចំណែក​កសាង​ជនបទ​ថ្មី​នៅ​មូលដ្ឋាន​។​
បច្ចុប្បន្ន​ទូទាំង​ស្រុក​ ​មឿង​ឃឿង​ ​មាន​ចម្ការ​ក្រូច​ឃិ្វច​ ​៤៨៨​ ​ហិ​ក​តា​ ​ក្នុង​នោះ​មាន​ប្រមាណ​ជា​ ​២១២​ ​ហិ​ក​តា​សម្រេច​បាន​ស្តង់ដារ​ ​VietGA​P​។​ ​ត្រូវ​បាន​ដាំ​ច្រើន​នៅ​ទីរួមស្រុក​ ​មឿង​ឃឿង​ ​និង​បណ្តា​ឃុំ​៖​ ​ទុង​ជុង​ផូ​ ​ផា​ឡុង​ ​តា​យ៉ា​ខូវ​ ​តា​ង៉ា​យ​ចូ​ ​។​ល​។​ ​
ក្រុម​គ្រួសារ​បងប្អូន​ជនជាតិ​ ​ប៉ាយី​ ​ភូ​ឡា​ ​នុង​ ​.​.​.​ ​រាប់​រយ​ខ្នង​នៅ​បណ្ដា​ភូមិ​៖​ ​ជុង​ចាយ​អា​ ​ជុង​ចាយ​បេ​ ​សាហូ​ ​នៃ​ទីរួមស្រុក​ ​មឿង​ឃឿង​ ​បាន​ផ្លាស់​ប្តូរ​មក​ដាំ​ក្រូចឃ្វិច​លើ​ដីស្រែ​ខ្វះ​ទឹក​ ​ជីវភាពរស់នៅ​បាន​កែ​លម្អ​ឡើង​គួរ​អោយ​កត់សម្គាល់​

ក្រូចឃ្វិច​ទុំ​មុនរដូវ​អាច​ប្រមូល​ផល​ពី​ខែ​ ​សីហា​ ​ដល់​ខែ​ ​តុលា​ ​ក្រូចឃ្វិច​ទុំ​យឺត​ ​ប្រមូល​ផល​ពី​ខែ​ ​ធ្នូ​ ​ដល់​ខែ​ ​កុម្ភៈ​ ​ឆ្នាំក្រោយ​បរិមាណ​ផល​ផ្លែ​សរុប​ប្រមាណ​ជា​ ​១.២០០​ ​តោន​ ​តម្លៃ​សម្រេច​បាន​ជាង​ ​២០​ ​ពាន់​លាន​ដុង​ក្នុង​មួយឆ្នាំ​។​
សមស្រប​ជាមួយនឹង​អាកាសធាតុ​និង​លក្ខណៈ​ដីធ្លី​ពិសេស​ដាច់ដោយឡែក​របស់​តំបន់​ ​ក្រូចឃ្វិច​ ​មឿង​ឃឿង​ ​តែងតែ​ផ្តល់​គុណភាព​ល្អ​ជាង​៖​ ​ផ្លែ​ធំ​ ​ទឹក​ច្រើន​ ​រសជាតិ​ផ្អែម​ ​ក្រអូប​ពិសេស​ដាច់ដោយឡែក​

អាស្រ័យ​ដោយ​គុណភាព​ផ្អែម​ឆ្ងាញ់​ពិសា​ ​អតិថិជន​និយម​ចូលចិត្ត​ ​ក្រូចឃ្វិច​ ​មឿង​ឃឿង​ ​ត្រូវ​បាន​នាយកដ្ឋាន​កម្ម​សិទ្ធ​បញ្ញា​ ​(​ក្រសួង​វិទ្យាសាស្រ្ត​និង​បច្ចេកវិទ្យា​)​ ​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ភូមិសាស្ត្រ​។​ ​ដើម្បី​រក្សា​ពាណិជ្ជសញ្ញា​ដោយ​ស្ថិរភាព​ ​ស្រុក​ ​មឿង​ឃឿង​ ​នឹង​បន្ត​រក្សា​ផ្ទៃដី​ដាំ​ក្រូចឃ្វិច​ដែល​សម្រេច​ស្តង់ដារ​ ​VietGA​​P​ ​ព្រមទាំង​ចលនា​បងប្អូន​ជនជាតិ​អនុវត្ត​របៀប​ផលិតកម្ម​ ​VietGA​P​ ​ចំពោះ​ផ្ទៃដី​ដែល​នៅ​សេសសល់​ទាំងមូល​៕​
ហ្វាងហា - ក្វឹកខាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ