Thứ 4, 19/02/2020, 21:8 GMT+7
ខេត្ត ក្វាងប៊ិញ អភិវឌ្ឍរុក្ខជាតិឱសថនៅតំបន់ដីទួលដីកូនភ្នំ
14:44, 03/01/2020
នាពេលថ្មីៗ នេះ ទម្រង់រូបភាពដាំរុក្ខជាតិឱសថកំពុងតែជាទិសដៅថ្មី ជួយលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រអោយក្រុមគ្រួសារបងប្អូនជន ជាតិជាច្រើនដែលរស់នៅតំបន់ដីទួលដីកូន ភ្នំនៃខេត្តក្វាងប៊ិញ។
ជាមូលដ្ឋានឈានមុខក្នុង កម្មវិធីអភិវឌ្ឍន៍រុក្ខជាតិឱសថ ទូទាំងស្រុក បូត្រាច់ (ខេត្ត ក្វាងប៊ិញ) បច្ចុប្បន្នមានផ្ទៃដីរុក្ខជាតិឱសថជាង ៧០ ហិកតា ក្នុងនោះ រមៀតមាន ៦០ ហិកតា ប្រភេទរុក្ខជាតិផ្សេងៗ ដូចជា យិនស៊ិន ត្រប់ពុតរំញងវល្លិ៍ ពោល្យំ គ្រៃទំហំ ១២ ហិកតា...។ 
ទម្រង់រូបភាពដាំយិនស៊ិន បូជិញ នៅស្រុក បូត្រាច់ និងទីក្រុង ដុងហ៊ើយ (ខេត្ត ក្វាងប៊ិញ) របស់ក្រុមហ៊ុន ទ្វេឡឹមបានចំណេញ ២០០ លានដុង
ក្នុងមួយហិកតាក្នុងមួយឆ្នាំ

ផ្ទៃដីដាំរុក្ខជាតិឱសថភាគច្រើនត្រូវបានចុះកិច្ចសន្យា ប្រមូលទិញផលិតផលទាំងស្រុង ជួយអោយក្រុមគ្រួសារទាំងឡាយមានប្រាក់ចំណូលជាមធ្យមក្នុងមួយហិកតាជាង ៧០ លានដុងក្នុងមួយឆ្នាំ (ខ្ពស់ជាងពី ៤ ដល់ ៦ ដងបើ ប្រៀបទៅនឹងដំណាំពោតនិងខ្ពស់ជាងពី ១ ដល់ ២ ដងប្រៀបទៅនឹងដើមអាកាស្យា)។
ទម្រង់រូបភាពដាំត្រប់ពុតរំញងវល្លិ៍ នៅលើដីទួលដីកូនភ្នំរបស់គ្រួសារបង
ង្វៀនថាញ់ប៊ិញ នៅឃុំ គឺណឹម ស្រុក បូត្រាច់ (ខេត្ត ក្វាងប៊ិញ)
ការអភិវឌ្ឍបណ្ដាចម្ការរុក្ខជាតិឱសថដើម្បីជំនួសដំណាំដាំដុះមិនសូវមានប្រសិទ្ធភាពបាន
បង្ហាញអោយឃើញទិសដៅដ៏ត្រឹមត្រូវនៃផ្នែកកសិកម្មខេត្ត ក្វាងប៊ិញ

ការអភិវឌ្ឍបណ្ដាចម្ការរុក្ខជាតិឱសថជំនួសអោយដំណាំដាំដុះមិនសូវមានប្រសិទ្ធភាពបានបង្ហាញអោយឃើញពីទិសដៅដ៏ត្រឹមត្រូវនៃផ្នែកកសិកម្មខេត្ត ក្វាងប៊ិញ៕
 
អត្ថបទនិងរូបថត៖ វ៉ាន់ទី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ