Thứ 6, 18/10/2019, 5:48 GMT+7
ខេត្ត សុកត្រាំង ដាំម្នាស់នៅលើដី ជ្រាបជាតិជូរ
08:46, 22/08/2019
អាស្រ័យដោយមានចំណូលខ្ពស់ជាងពី ៣ ដល់ ៥ ដងប្រៀបទៅនឹងការដាំស្រូវ ក្រុមគ្រួសារកសិករជាច្រើននៅខេត្ត សុកត្រាំង បានបង្វែរដំណាំមួយចំនួនដែលមិនធន់បាននឹងភាពរាំងស្ងួត ដីជ្រាបជាតិប្រៃមកកាន់ទម្រង់រូបភាពដាំម្នាស់នៅលើដីជ្រាបជាតិជូរវិញ។
ទូទាំង ខេត្តនាបច្ចុប្បន្នមានផ្ទៃដីដាំម្នាស់នៅលើដីជ្រាបជាតិជូរជិត ២០ ហិកតា (មិនទាន់រាប់បញ្ចូលផ្ទៃដីដាំមិនប្រមូលផ្តុំ) ភាគច្រើនប្រមូលផ្តុំនៅទីរួមខេត្ត ង៉ាណាំ បណ្តាឃុំ ឡឹមតឹន ថាញ់តឹន (ស្រុក ថាញ់ ទ្រី)។
បង ត្រឹនថាញ់សាង នៅឃុំ ឡឹមតឹនស្រុក ថាញ់ទ្រី ខេត្ត សុកត្រាំង កំពុងប្រមូលផលម្នាស់

ម្នាស់ត្រូវបានប្រមូលផលជុំឆ្នាំហើយអាចអោយផលផ្លែដល់ទៅ ១០ ឆ្នាំ

ម្នាស់ដាំនៅទីនេះសមស្របជាមួយដីនិងអាកាសធាតុ បានជាប្រាក់ចំណាយក្នុងការវិនិយោគទាប ការថែ ទាំងាយស្រួល មិនសូវមានដង្កូវជំងឺប្រមូលផលជុំឆ្នាំ ហើយអាចអោយផលផ្លែដល់ទៅ ១០ ឆ្នាំ។ 
ការដាំម្នាស់បើកចេញនូវទិសដៅផលិតប្រកបដោយស្ថិរភាពសម្រាប់កសិករ
នៅខេត្ត សុកត្រាំង

ការដាំម្នាស់លើដីជ្រាបជាតិជូរនៅខេត្ត សុកត្រាំង ត្រូវបានចាត់ទុកថាជាទម្រង់រូបភាពសម្របបាននឹងបម្រែបម្រួលអាកាសធាតុ ការជ្រាបជាតិប្រៃ

ដាំម្នាស់លើផ្ទៃដីមួយកុង (១.០០០ ម៉ែត្រការ៉េ) ផ្តល់ចំណេញពី ៩ ដល់ ១០ លានដុងក្នុងមួយឆ្នាំ បានជួយអោយក្រុមគ្រួសារកសិករជាច្រើនមានចំណូលដោយលំនឹងហើយជាជំហានៗ ចាកផុតពីភាពក្រីក្រ៕
 ហ្វាយធូ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖