Thứ 6, 21/02/2020, 6:52 GMT+7
ចាកផុតពីភាពក្រីក្រដោយ ដាំដើមឈើហូបផ្លែ
20:11, 22/12/2019
ផើ្តមពីការដាំដើមឈើហូបផែ្ល បង លឺវចឹនធូ បានក្លាយជាគំរូធើ្វសេដ្ឋកិច្ចពូកែរបស់ភូមិ ណាថយ ឃុំ ក្វាងធន់ ស្រុក បាច់ថុង ខេត្ត បាក់កាន។
ចាប់ផ្តើមដាំដើមឈើហូបផ្លែតាំងពីឆ្នាំ ២០០១ មកទល់សព្វថ្ងៃ បង ធូ មានផ្ទៃដីដាំដើមឈើហូបផ្លែជាង ៦ ហិកតា ភាគច្រើនគឺ៖ ក្រូចវិញក្រូចឌឿងកាញ់ ក្រូចឃ្វិចប្រចាំតំបន់ជាដើម ដោយមានបរិមាណផល ៦០ តោនក្នុងមួយឆ្នាំ។ 
បង លឺវចឹនធូ ចាត់ទុកថា ការអភិវឌ្ឍដំណាំឈើហូបផ្លែគឺជាដំណោះស្រាយ
ធ្វើមានសមស្របបំផុតនៅលើភូមិកំណើតរបស់ខ្លួន

អាស្រ័យដោយបានអនុវត្តទម្រង់រូបភាពផលិតកម្មតាមស្តង់ដារ VietGAP ទើបផលិតផលក្រូចពោធិ៍សាត់ ក្រូចឃ្វិចរបស់បងធូ តែងតែបានអតិថិជនវាយតមៃ្លខ្ពស់អំពីគុណភាពនិងសុវតិ្ថភាពជួយឲ្យបងមានប្រាក់ចំណូលពី ៥០០ ដល់ ៧០០ លានដុងក្នុងមួយឆ្នាំ។ 
ដោយមានដើមឈើហូបផ្លែជាង ៦ ហិកតា ទម្រង់រូបភាពដាំដើមឈើហូបផ្លែរបស់ គួ្រសារបង លឺវចឹនធូ មានទ្រង់ទ្រាយធំជាងគេនៅឃុំ ក្វាងធន ់ស្រុក បាច់ថុង ខេត្ត បាក់កាន
អាស្រ័យដោយឧស្សាហ៍និងអត់ធ្មត់ក្នុងការធ្វើសេដ្ឋកិច្ចទើបឥឡូវនេះគ្រួសារបង
លឺវចឹនធូ សាងសង់បានផ្ទះធំទូលាយ ប្រកបដោយផាសុកភាព

ក្រៅពីដាំដើមឈើហូបផ្លែ បង ធូ នៅថែមទាំងដាំព្រៃផលិតកម្មនិងបង្កការងារធ្វើអោយពលករជាច្រើននៅមូលដ្ឋាន។
បង លឺវចឹនធូ លាបសូលុយស្យុងកំបោរលាយនិងទង់ដែងស៊ុលផាតនៅគល់ដើមក្រូចឃ្វិច ជួយអោយដើមជៀសផុតពីការដុះផ្សិត នៅរដូវភ្លៀង

ជាមួយនឹងការរួមវិភាគទានយ៉ាងសកម្ម ដល់ការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារនិងសហគមន៍ បង ធូ មានកិត្តិយសត្រូវបាន ជ្រើសរើសជាតំណាង ១ រូបក្នុងចំណោមតំណាង ៤ រូបរបស់ខេត្ត បាក់កាន អញ្ជើញចូលរួមក្នុងសន្និសីទលើកតម្កើងគំរូឆ្នើមទូទាំងប្រទេសឆ្នាំ ២០១៧ ដែលប្រារព្ធឡើងនៅរដ្ឋធានី ហាណូយ៕
ឌឹកហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ