Thứ 3, 26/03/2019, 15:22 GMT+7
ចំណូលស្ថិរភាពពីការភ្ញាស់ចិញ្ចឹមក្តាមពូជ
08:05, 22/10/2018
ជាច្រើនឆ្នាំមកនេះ របរភ្ញាស់ចិញ្ចឹមក្តាមពូជបានរួមចំណែកបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ បង្កប្រភពចំណូលស្ថិរភាពជូនក្រុមគ្រួសារបងប្អូនជនជាតិជាច្រើននៅភូមិ កាយត្រាំងឃុំ ហាមរ៉ុង ស្រុក ណាំកាន់ (ខេត្ត កាម៉ៅ)។
បានកកើតឡើងតាំងពីខែ កក្កដា ឆ្នាំ ២០១២ ដោយមានសមាជិកចំនួន ១៦ នាក់ ក្រុមសហការភ្ញាស់ក្តាមពូជភូមិ កាយត្រាំងបច្ចុប្បន្នមានសមាជិកចំនួន ៤៩ នាក់។
ភ្ញាស់ ចិញ្ចឹមក្តាមពូជបច្ចុប្បន្នកំពុងបានពង្រីកទូលំទូលាយនៅស្រុក ណាំកាន់ ដោយសារ
ប្រមូលផ្តុំបានពលករដែលនៅទំនេរ ឆ្លៀតប្រើប្រាស់អស់នូវផ្ទៃដីចោលទំនេរហើយបានផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

ជារៀងរាល់ខែ ក្រុមសហការផ្គត់ផ្គង់ជូនទីផ្សារពី ១០-១៥ លានកូនពូជរួមចំណែកធានាតម្រូវការកូនពូជរបស់​កសិករនៅក្នុងខេត្ត។
ក្តាមមេត្រូវបានព្រលែងចិញ្ចឹមចាំដល់ពេលមានពង

ប្រធានក្រុមសហការលោក ឌាន់វ៉ាន់ទ្វៀន អ្នកផ្តើមមុនគេបង្អស់ក្នុងការអនុវត្តនូវទម្រង់រូបភាពភ្ញាស់ក្តាម​ពូជបានអោយដឹងថា៖ កូនក្តាមទើបញាស់ចេញពីពង (ក្តាមញាស់ចេញពីកូនភ្ញាស់) ដែលត្រូវបានយកទៅភ្ញាស់ពី ៥ - ១៥ ថ្ងៃគឺអាចយកទៅលក់បានហើយ។ ជាមួយនឹងអាងភ្ញាស់ក្តាមពូជចំនួន ៧០គ្រួសារលោកមានប្រាក់ចំណេញប្រមាណពី ១៥ -២០ លានដុងក្នុងមួយខែ។
តម្រូវការទីផ្សារធំ របរភ្ញាស់ចិញ្ចឹមក្តាមពូជបានជួយគ្រួសារបងប្អូនជនជាតិជាច្រើននៅ កាម៉ៅ ឈានឡើងរួចផុតពីភាពក្រីក្រ

បច្ចុប្បន្ន ខេត្ត កាម៉ៅ មានផ្ទៃដីចិញ្ចឹមក្តាមប្រមាណជា ១៥០.០០០ ហិកតា ផ្តល់ទិន្នផលជារៀងរាល់ឆ្នាំប្រមាណពី ៦.០០០ - ៧.០០០ តោន។ 
ក្តាមពូជបន្ទាប់ពីពេលញាស់បានពី ៥ - ៧ ថ្ងៃគឺអាចយកទៅលក់បានហើយ

តម្រូវការទីផ្សារធំ មុខរបរភ្ញាស់ ចិញ្ចឹមក្តាមពូជបានក្លាយទៅជាទម្រង់រូបភាពជួយដល់គ្រួសារបងប្អូនជនជាតិជាច្រើននៅ កាម៉ៅ ឈានឡើងចាកផុតពីភាពក្រីក្រនិងធ្វើមាន៕
ហ៊្វិញអាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ