ចំពោះតំបន់រាំងស្ងួត ខ្វះទឹកអាចបង្វែរផ្ទៃដីដាំស្រូវទៅដាំពោតជាមួយប្រភេទពូជដូចជា DK6919 DK9901, CP 333, PAC 339, LCH 9 (ពូជសមស្របទាំងប្រមូលផលគ្រាប់ផងក៏ដូចជាការប្រមូលផលតួស្លឹកផង ដើម្បីធ្វើជាចំណីបៃតង) SSC474 ជាដើម។ ទិន្នផលដាំពោតចំណេញជាង ២០ ទៅ ៣០% ប្រៀបនឹងដាំស្រូវនារដូវតែមួយលើប្រភេទដីដូចគ្នា។
 |
ដើម្បីកំហិតនូវអន្តរាយដោយសារភាពរាំងស្ងួតនិងជ្រាបជាតិប្រៃនៅកន្លែងដែលខ្វះទឹក គប្បីប្តូរទៅដាំដំណាំដាំរាក់វិញដូចជាពោត ល្ង សណ្តែកសៀងជាដើម
|
បណ្តាពូជសណ្តែកសៀងរបស់វិជ្ជាស្ថានវិទ្យាសាស្រ្តបច្ចេកទេសកសិកម្មភាគខាងត្បូងដូចជា HL 07-15, HLĐN 29 ត្រូវបានប្រើក្នុងការដាំដុះជាទូទៅ ពូជថ្មីមួយចំនួនសម្របទៅនឹងយន្តូបនីយកម្មដូចជា HLĐN 910, HLĐN 908, HLĐN 904 HLĐN 7940។ ពូជទាំងនេះសុទ្ធតែសម្រេចបានទិន្នផលគ្រាប់ស្ងួតជាង ២ តោនក្នុង ១ ហិកតា នៅតាមបណ្ដាប្រភេទដីដែលបានបង្វែរ រួមចំណែកកែលម្អដី សំចៃបានសោហ៊ុយលើជីអ៊ុយរ៉េ។
 |
នារដូវរាំងស្ងួត ដីជ្រាបជាតិប្រៃ ដាំដំណាំនឹងទទួលបានផលច្រើនជាងដាំស្រូវ |
 |
បងប្អូនកសិករគប្បីអនុវត្តវិធីសាស្ដ្រស្រោចបាញ់សាចដូចភ្លៀងដើម្បីសំចៃទឹក
|
បណ្តាពូជល្ងដូចជា DH1 NA 2 V6, TQ36 សុទ្ធតែមានរយៈពេលលូតលាស់ខ្លី (ពី ៦៥ ទៅ ៧០ ថ្ងៃ) សមស្របនឹងតំបន់រាំងស្ងួត នាំមកនូវផលចំណេញជាង ៣០% ប្រៀបនឹងដំណាំស្រូវ។
ដើម្បីសម្រេចបានទិន្នផលនិងពាំនាំមកផលចំណេញសេដ្ឋកិច្ចខ្ពស់ បងប្អូនកសិករត្រូវគោរពអោយបានល្អនូវក្បួនខ្នាតបច្ចេកទេសវប្បកម្ម ប្រើប្រាស់គ្រឿងចក្រពាក់កណ្តាលហត្ថកម្មដូចជា ម៉ាស៊ីនចុះពូជកាន់ដៃ ប្រើប្រាស់ម៉ាស៊ីនលើករងនិងម៉ាស៊ីនប្រលេះគ្រាប់ដើម្បីសំចៃថវិកា៕