Thứ 6, 18/10/2019, 7:17 GMT+7
ដាំប្រភេទខ្នុរថៃនៅលើដីខ្សោះជីជាតិផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់
15:42, 23/08/2019
ឆ្លៀតប្រើប្រាស់តំបន់ដីទួល ដីកូនភ្នំ ខ្សោះជីជាតិ ដីចោលទំនេរ ប្រជាជនជាច្រើនក្រុមគ្រួសារនៅតាមបណ្ដាស្រុកតំបន់ដាច់ស្រយាលនៃខេត្ត ដាក់ឡាក់ ដូចជា៖ អ៊ាការ៍ បួនដូន អ៊ាស៊ុប។ល។ បានក្លៀវក្លាហ៊ានកែប្រែដីដើម្បីដាំប្រភេទខ្នុរថៃផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
ឆ្នាំ ២០១៤ គ្រួសារបងស្រី ត្រឹនធីឡេ នៅភូមិ លេខ ៥ ឃុំ អ៊ាសូ ស្រុក អ៊ាការ៍ បានកែលម្អដីខ្សោះជីជាតិទំហំ ៦ ហិកតាដើម្បីដាំប្រភេទខ្នុរថៃចំនួន ៣.០០០ ដើម។ 
បងស្រី ត្រឹនធីឡេ នៅភូមិលេខ ៥ ឃុំ អ៊ាសូ ស្រុក អ៊ាការ៍ ប្រមូលផលខ្នុរថៃលក់អោយឈ្មួញប្រមូលទិញកសិផលលក្ខណៈពាណិជ្ជកម្ម

សំដៅរក្សាទឹក បង្កម្លប់ត្រជាក់ឲ្យចម្ការខ្នុរ បងស្រី ឡេ នៅដាំឆ្លាស់បន្ថែមដំណាំហូបផ្លែជាច្រើនប្រភេទផ្សេងទៀតដូចជា៖ ដូង សា្វយ ក្រូច ទៀប។ល។ ដល់ឆ្នាំ ២០១៨ ចម្ការខ្នុរថៃរបស់បងស្រី ឡេ ផ្តល់ផលបរិមាណ​ផលប្រមាណជា ៥០ តោនក្នុងមួយហិកតា។ 
កម្មាភិបាលអង្គភាពសេដ្ឋកិច្ចការពារជាតិ ៧៣៧ ណែនាំបងប្អូនជនជាតិនៅឃុំ អៀរ្វេ ស្រុកតំបន់ព្រំដែន អ៊ាស៊ុប ពីរបៀបថែទាំខ្នុរថៃ

ជាមួយនឹងតម្លៃលក់ ពី ៧.០០០ ដល់ ១០.០០០ ដុងក្នុងមួយគីឡូក្រាម ក្រុមគ្រួសាររបស់បងស្រី ឡេ ចំណូលបានជាង ៤០០ លានដុង។ តាមការគ្រោងទុកក្នុងឆ្នាំនេះ ក្រុមគ្រួសារបងស្រី ឡេ នឹងប្រមូលផលខ្នុរថៃបាន ៦០ តោនចំណូលពី ៤៥០ ដល់ ៥០០ លានដុង។
ចម្ការខ្នុរថៃមានអាយុកាលជិត ១ ឆ្នាំនៅលើដីទួល ដីចំណោតនៅភូមិ លេខ ៥ ឃុំ អ៊ាសូ ស្រុក អ៊ាការ៍

ក៏អាស្រ័យដោយក្លៀវក្លាហ៊ានកែប្រែ ២ ហិកតា ដីខ្សោះជីជាតិដើម្បីដាំខ្នុរថៃ គ្រួសារលោក ហូវ៉ាន់ ថាញ់ នៅភូមិលេខ ៦ ឃុំ អៀរ្វេ  ស្រុក អ៊ាស៊ុប បាន រួចផុតពីភាពក្រីក្រ។ យោងតាមលោក ថាញ់ ប្រភេទខ្នុរ ថៃលូតលាស់យ៉ាងឆាប់រហ័ស មិនសូវកើតជំងឺដង្កូវ សមស្របទៅនឹងការប្រែប្រួលយ៉ាងខ្លាំងនៃអាកាសធាតុ៕
ផាមគឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖