Chủ nhật, 19/01/2020, 16:38 GMT+7
ដំណាំតែជួយបងប្អូនរួមជាតិនៅ ឌិញឡឹប រួចផុតពីភាពក្រីក្រ
19:29, 20/12/2019
អាស្រ័យដោយមានលក្ខខណ្ឌដីធ្លីសមស្រប អាកាសធាតុអំណោយផល ប៉ុន្មានឆ្នាំថ្មីៗ នេះ ដំណាំតែបានក្លាយ ជាដំណាំដ៏ចម្បងរបស់គ្រួសារ ប្រជាជនជាច្រើននៅស្រុក ឌិញឡឹប (ខេត្ត ឡាង សឺន) រួមចំណែកដល់ការលុបបំបាត់ភាពអត់ ឃ្លាន កាត់បន្ថយភាពក្រីក្រ ជាជំហានៗ ធ្វើ មាននៅ លើអំពកដីនៃភូមិកំណើតរបស់ខ្លួន។
បច្ចុប្បន្ន ប្រជាជននៅ ឌិញឡឹប ភាគច្រើនដាំបណ្ដា ពូជតែថ្មីដូចជា៖ អូឡុង ថា ញ់តឹម បាត តៀន ង៉ុក ធុយ ... ជាមួយនឹងផ្ទៃដីសរុបជាង ៥២០ ហិកតា។
កូនភ្នំដាំតែនៅទីរួមស្រុក ណុងទ្រឿង ថាយប៊ិញ ស្រុក ឌិញឡឹប

ជាមួយនឹង ពណ៌នៃទឹកតែដ៏ទាក់ភ្នែក រសជាតិឈ្ងុយឆ្ងាញ់ ពិសេសដា ច់ដោយឡែក បណ្តាផលិតផលតែ របស់ ឌិញឡឹប ត្រូវបាននាំចេញទៅប្រទេសរុស្ស៊ី ចិន និងប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា ជួយដល់គ្រួសារអ្នកដាំ ដំណាំតែមានប្រាក់ចំណូល ស្ថិរភាពពី ៧ ដល់ ១៥ លានដុងក្នុងមួយខែ។
កសិករស្រុក ឌិញឡឹប ប្រមូលផលតែ
 
កម្មាភិបាលនៃក្រុមហ៊ុនភាគហ៊ុនតែ ថាយប៊ិញត្រួតពិនិត្យគុណភាព
ត្រួយតែមុនពេលប្រមូលទិញ
 
ដើម្បីអោយដំណាំតែនៅតែបន្តជួយដល់ បណ្ដា គ្រួសារប្រជាជនឈានឡើង បោះជំហានរឹងប៉ឹងលើដំណើរនៃការលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ឌិញឡឹប ខិតខំដល់ឆ្នាំ ២០២០ នឹងបង្កើនផ្ទៃដីដាំដំណាំតែឡើងដល់ ៧០០ ហិកតា៕
ក្វាងយុយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖