ការផលិតស្រូវនិងចិញ្ចឹមគោយកសាច់ពុំមានប្រសិទ្ធភាព ឆ្នាំ ២០១៥ បង ហ្វុិញកុងចាញ់ ក្លៀវក្លាហ៊ានកែលម្អផ្ទៃដីជាង ៥.០០០ ម៉ែត្រការ៉េមកដាំក្រូចពោធិ៍សាត់។ ដើម្បីឱ្យដើមក្រូចស៊ាំជាមួយនឹងដី បង ហ្វុិញកុងចាញ់ វិនិយោគប្រហែលជា ៤០ លានដុងក្នុង ១.០០០ ម៉ែត្រការ៉េសម្រាប់ការធ្វើប្រព្រឹត្តកម្មជាតិជូរ ឆាយរំគាយភ្លឺទំនប់ ប្រដាប់ដោយប្រព័ន្ធបូមទឹក ស្រោចស្រពស្វ័យប្រវត្តិ ។ល។
 |
ចម្ការក្រូចរបស់ក្រុមគ្រួសារបង ហ្វុិញកុងចាញ់ នៅភូមិ តឹនទ្រុង ឃុំ តាដាញ់ បានបង្កការងារធ្វើអោយពលករ ៨ នាក់នៅមូលដ្ឋានដោយមានកម្រិតប្រាក់ខែ ៦ លានដុងម្នាក់ក្នុងមួយខែ |
ក្រោយពីរដូវ ដំបូងសម្រេចបានប្រសិទ្ធភាព បង កុងចាញ់ បន្តពង្រីកផ្ទៃដីដាំក្រូចហើយបច្ចុប្បន្នគឺមាន ៦ ហិកតា ដោយមានជិត ២៥.០០០ ដើម។ ជាមួយនឹងទិន្នផលផ្លែ ៦ តោនក្នុង ១.០០០ ម៉ែត្រការ៉េក្នុងមួយឆ្នាំ តម្លៃលក់ពី ២០.០០០ ដល់ ២៥.០០០ ដុងក្នុងមួយគីឡូក្រាម មួយឆ្នាំៗ បង កុងចាញ់ ចំណេញប្រហែល ១,៨ ពាន់លានដុង។
 |
បង ហ្វុិញកុងចាញ់ ថែទាំចម្ការក្រូចជិតផ្តល់ផល |
មិនត្រឹមតែធ្វើមានធ្វើបានឱ្យខ្លួននិងគ្រួសារប៉ុណ្ណោះទេ បង កុងចាញ់ ថែមទាំងជួយឧបត្ថម្ភ ណែនាំពីបច្ចេកទេសដាំក្រូចលើដីជ្រាបជាតិជូរជូនប្រជាជនជាច្រើនគ្រួក្នុងឃុំ។ យោងតាមលោក ង្វៀនថាញ់ហាវ ប្រធានគណៈកម្មាធិការប្រជាជនឃុំ តាដាញ់ ទម្រង់រូបភាពដាំក្រូចពោធិ៍សាត់របស់បង កុងចាញ់ បានបើកចេញនូវទិសដៅថ្មីក្នុងការបង្វែររចនាសម្ព័ន្ធដំណាំនៅមូលដ្ឋាន៕
កុងម៉ាវ