Chủ nhật, 08/12/2019, 1:48 GMT+7
និញធន់ ដាំទំពាំងបារាំងបៃតងនៅលើដីខ្សាច់
19:45, 21/11/2019
ងយដាំ ធន់ល្អនឹងភាពរាំងស្ងួត ទុនវិនិយោគទាប អំឡុងពេលប្រមូល ផលពី ៧ ដល់ ៨ ឆ្នាំ តម្លៃតែងតែស្ថិតថេរពី ៥០.០០០ ដល់ ៧០.០០០ ដុងក្នុងមួយគីឡូក្រាម ទំពាំងបារាំងបៃតងកំពុងតែជាដំណាំ "ផ្លាស់ប្តូរជីវិត" អោយគ្រួសារបងប្អូនជនជាតិ ចាម ជាច្រើននៅខេត្ត និញធន់។
នាបច្ចុប្បន្ននេះ  ទូទាំងខេត្តមានផ្ទៃដីដាំដំណាំទំពាំងបារាំងបៃតងជាង ២០០ ហិកតា ប្រមូលផ្តុំជាសំខាន់នៅបណ្តាស្រុក៖ និញភឿក និញហាយ និងទីក្រុង ផានរាង - ថាបចាម។
 
បងហ៊ុងគីជនជាតិចាមនៅភូមិទន់ទូឃុំអានហាយ ស្រុកនិញភឿកជាកសិករគំរូនាំមុខក្នុងការអនុវត្តបច្ចេកវិទ្យាខ្ពស់ទៅក្នុងការដាំដុះនិងថែទាំទំពាំងបារាំងបៃតង។ រូបថត៖ ទូគ្វិញ

 គឺជាប្រភែទបន្លែលំដាប់ខ្ពស់ចំណុះសារធាតុចិញ្ចឹមខ្ពស់ មានអត្ថប្រយោជន៍ក្នុងវេជ្ជសាស្រ្ត ទំពាំងបារាំងបៃតងនាំមកនូវចំណូលក្នុងមួយឆ្នាំប្រមាណ ៧០០ លានដុងក្នុងមួយហិកតា ខ្ពស់ជាង ៣ ទៅ ៤ ដង បើ ធៀបទៅនឹងការដាំដំណាំផ្សេងៗ នៅលើទំហំដីដូចគ្នា។ 
ផលិតផលទំពាំងបារាំងបៃតងផ្តល់ប្រាក់ចំណូលស្ថិរភាព ដល់កសិករនៅខេត្ត និញធន់។ រូបថត៖ កុងធឺ
អនុវត្តវិទ្យាសាស្រ្ត - បច្ចេកវិទ្យាទៅក្នុងការដាំទំពាំងបារាំងបៃតងជួយកសិករ និញធន់កាត់បន្ថយនូវកម្លាំងថែទាំគួរអោយកត់សម្គាល់រួមចំណែកដល់ការ លើកកម្ពស់ទិន្នផលដំណាំដាំដុះ។ រូបថត៖ ទូគ្វិញ
ទំពាំងបារាំងបៃតងត្រូវបានសិក្សាស្រាវជ្រាវ កែច្នៃទៅជាប្រភេទអាហារបំប៉ន។ រូបថត៖ កុងធឺ
 

បច្ចុប្បន្នអ្នកដាំទំពាំងបារាំងបៃតងនៅ និញធន់ កំពុងបង្កើតតំណភ្ជាប់ជាមួយបណ្តាសហគ្រាសដើម្បីវិនិយោគលើផលិតកម្ម ការប្រមូលទិញ ការកៃច្នៃផលិតផលទំពាំងបារាំងបៃតងតាមទិសដៅសុវត្ថិភាព ចីរភាព៕
 កុងធឺ - ទូគ្វិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖