Thứ 2, 09/12/2019, 14:12 GMT+7
បង្ការទប់ស្កាត់ជំងឺអុតក្តាមអោយសត្វចិញ្ចឹម
16:11, 02/10/2019
ជំងឺអុតក្តាមគឺជាជំងឺឆ្លងស្រួចស្រាល់ បង្កឱ្យខាតបង់យ៉ាងដំណំដល់សេដ្ឋកិច្ច។
* មូលហេតុ៖ ជំងឺអុតក្តាមបង្កឡើងដោយវីរុស ជំងឺឆ្លងដោយផ្ទាល់ដោយការដាក់សត្វឈឺនិងសត្វជាក្នុងទ្រុង ក្រោលជាមួយគ្នាឬអាចឆ្លង ដោយប្រយោលតាមរយៈអ្នកថែទាំ មធ្យោបាយដឹកជញ្ជូន ឧបករណ៍ចិញ្ចឹមសត្វ កាកសំណល់ក្នុងការចិញ្ចឹមសត្វ បរិស្ថាន ...។
ឧស្សាហ៍សំអាត កម្ចាត់មេរោគកន្លែងចិញ្ចឹមសត្វដើម្បីបង្ការ
ជំងឺអុតក្តាមអោយសត្វចិញ្ចឹម

* រោគសញ្ញា៖
- កើតលើសត្វក្របី គោ៖ ផ្ទុកជំងឺពី ២ ដល់ ៥ ថ្ងៃ អាចអូសបន្លាយរហូតដល់ទៅ ២១ ថ្ងៃ។ សត្វក្របី គោមានជំងឺ ក្នុង ២ ទៅ ៣ ថ្ងៃដំបូងក្តៅខ្លាំងជាង ៤០ អង្សាសេ ស៊ីតិចឬលែងស៊ីចំណី ហៀរទឹកមាត់និងពពុះសច្រើន រលាកសណ្ឋានជាពងដោរនៅអញ្ចាញធ្មេញ អណ្ដាត រង្វង់ច្រមុះ គល់ក្រចក ចង្វែកក្រចកជើង ចុងដោះ។ នៅពេលពងដោរបែកចេញធ្វើអោយសត្វរលាកមាត់និង
ងាយធ្វើអោយរលួយក្រចក។

- កើតលើសត្វជ្រូក៖ ផ្ទុកជំងឺពី ២ ដល់ ៤ ថ្ងៃ អាចអូសបន្លាយរហូតដល់ ២១ ថ្ងៃ។ ជ្រូកគ្រុនក្តៅជាបន្តបន្ទាប់ជាង ៤០ អង្សាសេ ហៀរទឹកមាត់ លេចចេញពងដោរនៅគល់ក្រចក បាតជើង ចង្វែកក្រចក។ ពងដោរទាំងនេះបានរីកហើយរាលធំឡើង បែកចេញ បង្កើតជាដំបៅរលាក...។
ឧស្សាហ៍ពិនិត្យស្ថានភាពសុខភាពរបស់សត្វចិញ្ចឹមដើម្បីរកឃើញជំងឺ
បានទាន់ពេល

* បង្ការ ទប់ស្កាត់នឹងជំងឺ៖
- ការបង្ការជំងឺ៖
+ រក្សាអោយទ្រុង ក្រោលស្អាតបាត បាញ់ថ្នាំសម្លាប់មេរោគតាមកាលកំណត់។ កូនពូជដែលយកមកចិញ្ចឹមត្រូវមានសុខភាពមាំមួន មានប្រភពច្បាស់លាស់ ត្រូវបានចាក់វ៉ាក់សាំងបង្ការជំងឺអុតក្ដាម។ ចំណីនិងទឹកផឹកត្រូវធានាអនាម័យ។ អ្នកខាងក្រៅចូលក្នុងតំបន់ចិញ្ចឹមត្រូវតែប្រដាប់ដោយគ្រឿងប្រដាប់ការពារដែលត្រូវបានអនាម័យ សម្លាប់មេរោគ។
 
+ ដាក់សត្វដែលឈឺនៅដាច់ដោយឡែកពីគ្នាជាដាច់ខាត មិនត្រូវចិញ្ចឹមបែបព្រលែង ប្រមូលផ្ដុំ ឧស្សាហ៍អនាម័យទ្រុងក្រោល ឧបករណ៍ចិញ្ចឹមសត្វមធ្យោ បាយដឹកជញ្ជូន... អនុវត្តការកម្ចាត់មេរោគក្នុងតំបន់ដែលមានសត្វសង្ស័យថាមាន ជំងឺ សត្វឈឺ សត្វងាប់។ បង្ការជំងឺដោយវ៉ាក់សាំង។
បាញ់ថ្នាំបង្ការជំងឺដោយផ្ទាល់អោយសត្វចិញ្ចឹមមានសុខភាពមាំមួន

- ការទប់ស្កាត់នឹងការឆ្លងរាលដាលជំងឺ៖
ឧស្សាហ៍តាមដាន សង្កេតមើលហ្វូងសត្វចិញ្ចឹម។ នៅពេលឃើញសត្វចិញ្ចឹមមានអាការៈឈឺ គ្រុនក្តៅ លែងស៊ីចំណី ហៀរទឹកមាត់ មានពពុះ មានពងដោរនៅម្តុំមាត់ ជុំវិញក្រចកជើងឬងាប់ខុសពីធម្មតា ត្រូវដាក់ដោយឡែកពីគ្នាមិនសម្លាប់ឬកាប់យកសាច់ធ្វើជាអាហារ មិនគ្រវែងចោល សាកសពសត្វដែលងាប់និង កាកសំណល់របស់ពួកវាទៅក្នុងបរិស្ថាន។

ត្រូវ ជូនដំណឹងអោយកម្មាភិបាលបសុពេទ្យឬអាជ្ញាធរមូលដ្ឋានភ្លាម ដើម្បីទទួលបានការណែនាំពីវិធានការដោះស្រាយសមស្រប។ ចាក់វ៉ាក់សាំងហ៊ុំព័ទ្ធសំបុក ជំងឺជៀសវាងការឆ្លងរាលដាលជំងឺ៕
លៀនហឿង - ផាមគឿង - ក្វឹកខាញ់ - បាងញៀម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖