Thứ 3, 22/10/2019, 10:10 GMT+7
បង្ការនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្រិ្វក
09:56, 10/06/2019
ជំងឺប៉េស្តជ្រូកអាហ្វ្រិកគឺជាជំងឺឆ្លងដ៏គ្រោះថ្នាក់ដែលបង្កឡើង ដោយសារវីរុស បច្ចុប្បន្នមិនទាន់មានវ៉ាក់សាំងបង្ការជំងឺនេះនៅឡើយ។ ភាគច្រើនសត្វជ្រូកនឹងត្រូវងាប់ក្នុងប្រមាណជា ១០ ថ្ងៃបន្ទាប់ពីកើតជំងឺ។
* ប្រភពនៃជំងឺ៖
- ជ្រូកដទៃទៀតដែលត្រូវផ្ទុកជំងឺហើយ ត្រូវបានដឹកជញ្ជូនឬបញ្ចូលហ្វូង។
- ស៊ីប៉ះចំណី សំណល់ត្រូវឆ្លងវីរុសឬកាកសំណល់ក្នុងផ្ទះបាយ។
- សម្ភារៈផ្ទុកវីរុស / សម្លៀកបំពាក់ / ស្បែកជើង។
ចាំបាច់ត្រូវចាក់ថ្នាំបង្ការអោយបានគ្រប់គ្រាន់ដើម្បីអោយហ្វូង
ជ្រូកមានភាពស៊ាំទប់ទល់នឹងជំងឺ

* រោគសញ្ញាមួយចំនួននៅពេលដែលត្រូវផ្ទុកជំងឺ៖
- ជ្រូកក្តៅខ្លាំង ក្អួត រាករូស ឈរមិននឹង។
- ជ្រូកពិបាកដកដង្ហើម ក្អក ស្បែកឡើងពណ៌ខៀវនៅជុំវិញម្ដុំច្រមុះ ឬត្រចៀក។
- កុ្នងអំឡុងពេលកំពុងមានផៃ្ទពោះវាងាយរលូតកូន ហើយស្គមស្គាំង ខ្សោយទៅៗ។
អ្នកបាញ់ថ្នាំកម្ចាត់មេរោគបំបាត់ជាតិពុលត្រូវប្រើសម្ភារការពារសុវត្ថិភាពការងារសម
ស្របបន្ថយការប៉ះពាល់នៃជាតិពុលគីមីសម្លាប់មេរោគចំពោះមនុស្សនិងសត្វចិញ្ចឹម
 
បរិស្ថាននៅជុំវិញតំបន់ចិញ្ចឹមក៏ត្រូវចាំបាច់កម្ចាត់មេរោគដើម្បីទប់ស្កាត់ប្រភពជំងឺពីខាងក្រៅ
 
 
* នៅពេលឃើញជ្រូកមានរោគសញ្ញាដូចពោលខាង លើឬសង្ស័យត្រូវផ្ទុកវីរុសប៉េស្តជ្រូកអាហ្វ្រិក អ្នកចិញ្ចឹមត្រូវតែ៖
- មិនដឹកជញ្ជូនហ្វូងជ្រូកត្រូវផ្ទុកជំងឺចេញក្រៅកសិដ្ឋានហើយទំនាក់ទំនង ជាមួយបុគ្គលិកសុខាភិបាលភ្លាម។
- ផ្លាស់សម្លៀកបំពាក់ ស្បែកជើងមុនពេលចាកចេញពីទ្រុង។
- ចំណីដាក់អោយជ្រូកស៊ីត្រូវតែទិញនៅ បណ្តាប្រភពដែលមានកិត្យានុភាព
មានប្រភពដើម។
នៅពេលជ្រូកងាប់ដោយសារជំងឺប៉េស្តជ្រូកអាហ្វ្រិក ចាំបាច់ត្រូវតែទំនាក់ទំនងភ្លាមទៅបុគ្គលិកសុខាភិបាលដើម្បីដោះស្រាយ ត្រឹមត្រូវតាមរបៀបជៀសវាងការឆ្លង
រាលដាលទៅក្រៅបរិស្ថាន
 
- ជៀសវាងមិនអោយមានការជួបគ្នារវាងជ្រូកស្រុកនិងជ្រូកព្រៃឬហ្វូងជ្រូកផ្សេងៗ ទៀត។ មិនចិញ្ចឹមទុកក្នុងទ្រុងដាក់នៅកណ្ដាល វាលក្នុងបណ្តាតំបន់ដែលត្រូវបានសង្ស័យថាត្រូវរងនូវឥទ្ធិពលនៃជំងឺ។
- មិននាំយក ដឹកជញ្ជូនសាច់ជ្រូកប្រឡាក់ឬក៏ឆ្អើរគ្រប់ប្រភេទពីតំបន់ផ្សេងមក។
- មិនចោលជ្រូកងាប់ដែលសង្ស័យថាមានផ្ទុកជំងឺទៅក្នុងព្រៃឬតំបន់ធម្មជាតិ៕
ភឿងភឿង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖