Thứ 4, 13/11/2019, 14:46 GMT+7
បង្កើនសុវត្ថិភាពជីវសាស្រ្តក្នុងការចិញ្ចឹមសត្វ
11:31, 23/10/2019
ប្រឈមមុខនឹងស្ថានភាពជំងឺរាតត្បាតកំពុងតែប្រែប្រួលស្មុគស្មាញដើម្បីអោយសត្វចិញ្ចឹមមានសុខភាពមាំមួន មិនសូវមានជំងឺ... អ្នកចិញ្ចឹមសត្វចាំបាច់ត្រូវយកចិត្តទុកដាក់បង្កើនសុវត្ថិភាពជីវសាស្រ្តក្នុងការចិញ្ចឹមសត្វ។ 
* ដាក់អោយនៅដាច់ដោយឡែកពីគ្នា ត្រួតពិនិត្យតំបន់ចិញ្ចឹមសត្វ៖
 
- ចាំបាច់ត្រូវចិញ្ចឹមដោយដាក់អោយនៅដាច់ដោយឡែកពីគ្នានូវពូជថ្មីដែលទើបតែនាំចូលដើម្បីតាមដានជំងឺ។ 
 
- បង្កើនការត្រួតពិនិត្យមនុស្សនិងភ្ញៀវ មធ្យោបាយដឹកជញ្ជូន គ្រឿងសម្ភារៈ ឧបករណ៍ ចំណី ទឹកផឹក... មុនពេលចូលទៅក្នុងតំបន់ចិញ្ចឹមសត្វ។
កងកម្លាំងបសុពេទ្យត្រួតពិនិត្យហ្វូងជ្រូកដែលបានបញ្ជូនមកសត្តឃាតដ្ឋាន។ រូបថត៖ ហូកូវ

- មិនទុកអោយប្រភេទសត្វផ្សេងៗ ដូច៖ ឆ្កែ ឆ្មា កណ្តុរ... ចូលក្នុងទ្រុងចិញ្ចឹមសត្វ។
 
- បង្កើនការធ្វើអនាម័យទ្រុងចិញ្ចឹម សម្លៀកបំពាក់ ទ្រនាប់ជើងរបស់អ្នកធ្វើការនិងភ្ញៀវ បណ្ដាមធ្យោបាយដឹកជញ្ជូន គ្រឿងសម្ភារៈឧបករណ៍ ទ្រុងចិញ្ចឹម...។
បាញ់ថ្នាំកម្ចាត់ជាតិពុល កម្ចាត់មេរោគលើមធ្យោបាយដឹកជញ្ជូនមុនពេលចូលឃ្លាំង។ រូបថត៖ ឡេឌឹកហ្វាញ់

កម្ចាត់មេរោគទ្រុងចិញ្ចឹម៖
- កម្ចាត់មេរោគតាមកាលកំណត់ប្រសិនបើមានជំងឺរាតត្បាតឬមានហានិភ័យកើតមានជំងឺរាតត្បាតយាយី។ បាញ់ថ្នាំកម្ចាត់មេរោគពី ១ ដល់ ២ ដងក្នុងមួយថ្ងៃ។
 
- បាញ់ថ្នាំកម្ចាត់មេរោគបន្ទាប់ពីធ្វើអនាម័យរួចរាល់។ លាយថ្នាំត្រឹមត្រូវតាមកម្រិតកំហាប់និងរង្វាល់ ធានារយៈពេលប៉ះដិតរវាងថ្នាំជាមួយនឹងបាតទ្រុង ក្រោលស្អាតយ៉ាងហោចណាស់ ១០ នាទី...
ដើម្បីចៀសវាងហានិភ័យបង្កជំងឺដល់សត្វចិញ្ចឹមចាំបាច់ត្រូវត្រួតពិនិត្យម៉ត់ចត់គុណភាពប្រភពចំណី ទឹកផឹក អនាម័យស្នូកអោយបានស្អាតបាត។ រូបថត៖ វូស៊ិញ

- ប្រើវិធីសាស្រ្តស្ពុងជះចំហាយកម្ចាត់មេរោគចំពោះគ្រឿងសម្ភារៈដែលពិបាកបាញ់កម្ចាត់មេរោគដូចជា៖ ចំណីសត្វ សម្លៀកបំពាក់ការពារ ឧបករណ៍ គ្រឿងសម្ភារៈ។ ប្រើផ្ទាំងកៅស៊ូគ្របឃ្លុបជិតគ្រឿងសម្ភារៈទាំងអស់ដែលត្រូវការស្ពុងជះចំហាយ លាយថ្នាំតាមកម្រិតកំហាប់ ១៧,៥ ក្រាម Kali pemanganat + ៣៥ មីលីលីត្រ Formol + ៣៥ មីលីលីត្រទឹកក្នុងមួយម៉ែត្រគុបនៃបន្ទប់ស្ពុងក្នុងរយៈពេល ៣០ នាទី...៕
អត្ថបទ៖  ង្វៀនធីលៀនហឿង 
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖