Thứ 6, 21/02/2020, 22:20 GMT+7
បច្ចេកទេសដាំ ទំពាំងបាយជូរ
10:20, 24/01/2020

* ដីសម្រាប់ដាំ៖​​ ដើមទំពាំងបាយជូរតែងតែបានដាំនៅតំបន់ដែលមានអាកាសធាតុស្ងួត កំរិតសំនើមទាប ភ្លៀងតិចដីសម្រាប់ដាំបង្ហូតទឹកល្អ កំរិត pH សមស្របពី ៦,៥ ទៅ ៧។
ដើមទំពាំងបាយជូរនីមួយៗដោតជន្លង់មួយ ជ្រើសរើសទងមេ ដែលមានចុងទងមាំមួនជាងគេចងផ្អោបនឹងជន្លង់ដើម្បីអោយទំពាំងបាយជូរវារឡើងទ្រើង

* វិធីដាំ៖ ដង់ស៊ីតេដាំទំពាំងបាយជូរអាស្រ័យលើពូជនិងដីសម្រាប់ដាំដោយគម្លាត ១,៥ - ២ ម៉ែត្រ x ២ - ២,៥  ម៉ែត្រ។ មុនពេលដាំ ដាក់ជីអោយរណ្តៅនីមួយៗពី ១០ ទៅ ១៥ គីឡូក្រាម ជីលាមកសត្វផុយពុក + ពី ០,៥ ទៅ ១ គីឡូក្រាម "ជីផុសស្វ័រម៉ាក់សញ្ញាក្បាលក្របីទ្រាប់បាត" ឬស៊ុបពែរផុសស្វាត។

* របៀបដាក់ជី៖ ដើមទំពាំងបាយជូរត្រូវការប្រហែលពី ១០ ទៅ ១២ ខែដើម្បីបង្កើតប្រព័ន្ធម្លប់ វារឡើងទ្រើង។ក្នុងដំណាក់កាលនេះ ប្រភេទជីសមស្របគឺ NPK 20 - 20 - 15 + TE ម៉ាក់សញ្ញាក្បាលក្របី។ ក្នុងប៉ុន្មានខែដំបូង អាចលាយជីពី ៣០ទៅ ៥០ ក្រាម ជាមួយទឹក ១០លីត្រស្រោចសព្វត្រង់ផ្នែកឫសទំពាំងបាយជូរ។ ខែបន្ទាប់ៗអាចដាក់ផ្ទាល់ទៅក្នុងដីដោយបរិមាណពី ៧៥ ទៅ ១០០ គីឡូក្រាមក្នុង ១ហិកតា ក្នុង ១ លើក កាលកំណត់ពី ១ ទៅ ១ ខែកន្លះម្តង ដាក់ជីគួបផ្សំនឹងការជ្រួយដីបំបាត់កំណកនិងលុបជី។
ដើមទំពាំងបាយជូរលូតលាស់និងរីកចំរើនល្អនៅលើដីល្បាប់ សំបូរជីវជាតិ
 
 របៀបធ្វើទ្រើង៖
កំពស់នៃទ្រើងគឺប្រមាណពី ១,៨ ទៅ ២ ម៉ែត្រ។ ដើមទំពាំងបាយជូរនីមួយៗដោតជន្លង់មួយជ្រើស រើសទងមេដែលមានចុងទងមាំមួនជាងគេចងផ្អោបនឹងជន្លង់ទុកអោយទំពាំងបាយជូរវារឡើងទ្រើង។ ពេលចុង​ទងមេវារឡើងខ្ពស់ផុតពីទ្រើងពី ២០ ទៅ ៣០ សង់ទីម៉ែត្រ ចាប់ផ្តើមកាត់ទងមេផ្នែកដែលនៅក្រោមទ្រើងចោលដើមទំពាំងបាយជូរនឹងបែកមែកថ្មីច្រើនទៀត (មែកជំនាន់ទី ១)។ ដើមទំពាំងបាយជូរនីមួយៗទុកមែកជំនាន់ទី ១ ត្រឹមពី ២ ទៅ ៤ មែកតែប៉ុណ្ណោះ អាស្រ័យលើពូជនិងលក្ខខណ្ឌថែទាំ។

មែកទាំងនេះបែងចែកអោយស្មើចេញគ្រប់ទិស ចងភ្ជាប់មែកជំនាន់ទី ១ ទាំងនេះទៅនឹងខ្សែរបស់ទ្រើង។ ពេលមែកជំនាន់ទី ១ មានប្រវែងប្រមាណ ពី ០,៨ ទៅ ១ ម៉ែត្រ ដំណើរការកាត់ចុងដើម្បីអោយមែកបែកចេញជាមែកជំនាន់ទីពីរដែលជាមែកផ្លែឬនៅហៅថាមែកឆ្អឹងត្រី មែកជំនាន់ទី ១ នីមួយៗទុកពី ១០ ទៅ ២០ មែកជំនាន់ទី ២ អាស្រ័យ
ទំពាំងបាយជូរគឺជាប្រភេទផ្លែឈើដែលបានអ្នកប្រើប្រាស់និយមចូលចិត្តខ្លាំង មកពី​ រសជាតិផ្អែមឆ្ងាញ់ក៏ដូចជាបរិមាណអាហារូបត្ថម្ភខ្ពស់របស់វា

របៀបកាត់មែកធ្វើប្រព្រឹត្តកម្ម៖

អោយចេញផ្កា៖ បន្ទាប់ពី ១០ ទៅ ១២ ខែ ពេលដែលមែកជំនាន់ទី ២ ក្លាយជាសាច់ឈើ ពណ៌ត្នោត ភ្នែក​ផុសឡើងច្បាស់គឺចាប់ផ្ដើមទុកអោយផ្លែដោយវិធីកាត់មែកស្លឹកចោលអស់ ទុកតែមែកផ្លែប៉ុណ្ណោះ ពន្លកបំរុងនៅជើងមែកផ្លែ (មែកផ្លែរដូវក្រោយ)។

បណ្តាមែកធំ មាំមួនប្រវែងជាង ១ ម៉ែត្រ គឺកាត់នៅត្រង់ចំណុចភ្នែកទី ៦ ទៅទី ៨ ឯ មែកតូចៗខ្លីកាត់នៅត្រង់ចំណុចភ្នែកទី ១ ទៅទី ២ ដើម្បីបង្កើតមែកអាហារូបត្ថម្ភសម្រាប់រដូវប្រមូលផលក្រោយ។ បន្ទាប់ពីកាត់មែកបានប្រមាណ ២០ ថ្ងៃ ដើមចាប់ផ្តើមចេញផ្កាពី ២៥ ទៅ ៣០ ថ្ងៃគឺដាក់ផ្លែ។ ទងនីមួយៗទុកត្រឹមពី ២ ទៅ ៣ ចង្កោមតែប៉ុណ្ណោះ លើចង្កោមទាំងឡាយត្រូវកាត់ចោលនូវផ្លែ ដែលពិការវៀច ដង្កូវ ជំងឺដើម្បីប្រមូលផ្តុំអាហា រូបត្ថម្ភចិញ្ចឹមផ្លែដែលនៅសល់៕ 
កុងធឺ
កុងធឺ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ