Chủ nhật, 29/03/2020, 10:18 GMT+7
បច្ចេកទេសថែទាំចិញ្ចឹមថែទាំសត្វទន្សាយបន្តពូជ
17:32, 28/02/2020
ទន្សាយ​ជា​ប្រភេទ​សត្វ​មា​នប្រ​ពន្ធ័​ការពារ​រាងកាយ​ខ្សោយ​ ងាយ​ឆ្លង​នូវ​រាល់​កត្តា​ដែល​បង្ក​ជំងឺ​ហើយ​វិវត្ត​ទៅជា​រោគរាតត្បាត​ ​ជាពិសេស​ទន្សាយ​បន្ត​ពូជ​។​ ​ដើម្បី​ចិញ្ចឹម​ទន្សាយ​ប្រកបដោយ​ប្រសិទ្ធភាព​ចាំបាច់​ត្រូវ​យកចិត្ត​ ​ទុកដាក់​ដល់​បច្ចេកទេស​ចិញ្ចឹម​ថែទាំ​ ​សត្វទន្សាយ​ក្នុង​ដំណាក់កាល​បន្ត​ពូជ​។​
​ដំណាក់កាល​បម្រុង​និង​ផ្សំ​ពូជ​៖​
​នៅពេល​ទន្សាយ​ឈ្មោល​មាន​អាយុ​ ​៧​ ​ខែ​ ​ទម្ងន់​ជាង​ ​៣​ ​គីឡូក្រាម​ ​ទន្សាយ​មេ​អាយុ​ ​៥​ ​ខែ​ ​ទម្ងន់​ ​២,៨​ ​ដល់​ ​៣​ ​គីឡូក្រាម​ ​ចាប់ផ្តើម​អោយ​ផ្គុំ​គូ​បង្កាត់ពូជ​។​
​ទន្សាយ​បង្កើតកូន​លើកដំបូង​មិនសូវ​បញ្ចេញ​អោយ​ឃើញ​នូវ​អាការៈ​រក​ឈ្មោល​ទេ​ ​ម៉្លោះហើយ​គេ​ច្រើន​ផ្អែក​ ​លើ​អាយុ​ខែ​របស់​ទន្សាយ​ដើម្បី​ដាក់អោយ​បង្កាត់ពូជ​។​ ​សត្វទន្សាយ​បង្កើតកូន​សម្បុក​ដំបូង​ ​ពេល​ដែល​ពិនិត្យ​ឃើញ​ភ្នាស​ប្រដាប់បន្តពូជ​របស់​ទន្សាយ​មេ​រីក​ធំ​ហើយ​ឡើងក្រហម​នោះ​គឺ​ទន្សាយ​មាន​អាការៈ​រក​ឈ្មោល​។​
ទន្សាយ​បង្កើតកូន​លើកដំបូង​ ​ពេល​ពិនិត្យមើល​ឃើញ​ភ្នាស​ប្រដាប់បន្តពូជ​របស់​ទន្សាយ​ញី​រីក​ធំ​និង​ឡើងក្រហម​គឺជា​អាការៈ​រក​ឈ្មោល​

​គប្បី​អោយ​ទន្សាយ​បង្កាត់ពូជ​នៅពេល​ព្រឹកព្រលឹម​ ​ធម្មតា​ឲ្យ​បង្កាត់ពូជ​ម្ដងទៀត​ជា​លើក​ទី​ ​២​ ​ក្រោយ​លើកទីមួយ​គឺ​រវាង​ ​៦​ ​ម៉ោង​ ​ដើម្បីអោយ​អត្រា​នៃ​ការ​ផើម​ខ្ពស់​។​ ​ពេល​បង្កាត់ពូជ​គឺ​ចាប់​ទន្សាយ​មេ​ដាក់​ចូល​ ​ទ្រុង​ទន្សាយ​បា​។​ ​រយៈពេល​បង្កាត់ពូជ​អូស​បន្លាយ​ត្រឹមតែ​ពី​ ​១៥​ ​ដល់​ ​២០​ ​វិនាទី​ប៉ុណ្ណោះ​។​ ​នៅពេល​ដែល​ទន្សាយ​ឈ្មោល​ចំកោង​រម្លើង​ខ្លួន​ចុះ​ក្បែរ​ទន្សាយ​មេ​ឬក៏​ទម្លាក់​អង្គុយ​នៅនឹង​ក​ម្រា​ល​ទុ្រ​ងនៅ​ពីក្រោយ​ទន្សាយ​មេ​ហើយ​បញេ្ចញ​សមេ្លង​មួយ​តូច​ជា​សញ្ញា​នៃ​ការ​បង្កាត់ពូជ​បាន​បញ្ចប់​។​ ​បន្ទាប់ពី​បង្កាត់ពូជ​បាន​ ​១០​ ​ដល់​ ​១២​ ​ថ្ងៃ​ត្រូវតែ​ពិនិត្យមើល​ថា​តើ​ទន្សាយ​មេ​មាន​ផើម​ហើយ​ឬនៅ​ដោយ​វិធី​៖​

​+​ ​ដាក់អោយ​ទន្សាយ​មេ​ចូលក្នុង​ទ្រុង​ទន្សាយ​បា​ដូច​ពេល​ដែល​យក​ទៅ​ដាក់​ឈ្មោល​ ​ប្រសិនបើ​ទន្សាយ​មេ​មិនព្រម​ឈ្មោល​ ​រត់គេច​ខ្លួន​គឺ​ផើម​ហើយ​។​

​+​ ​ការពិនិត្យ​មើល​ដោយដៃ​៖​ ​ច្របាច់​ ​ស្ទា​បថ្នមៗ​ ​ត្រង់​ពោះ​និង​ម្តុំ​ឆ្អឹងត្រគាក​ ​ក្បែរ​ឆ្អឹងខ្នង​ ​ប្រសិនបើ​ឃើញ​ទន់​ៗ​ ​មាន​រាង​ដុំ​តូច​ប៉ុន​ចុង​មេដៃ​រេចុះរេឡើង​ក្នុង​ស្បូន​បានន័យ​ថា​ទន្សាយ​ផើម​ហើយ​។​ ​ចាំបាច់​ត្រូវ​យកចិត្ត​ទុកដាក់​ពី​ភាព​ខុសគ្នា​រវាង​ដុំ​លាមក​រឹង​ក្នុង​ពោះវៀន​ទ្វារលាមក​ក៏​នៅ​ទីតាំង​ជាមួយ​នោះ​ដែរ​។​
ដើម្បី​កាត់បន្ថយ​ការខាតបង់​សេដ្ឋកិច្ច​ជា​អតិបរមា​ដោយសារ​ជំងឺរាតត្បាត​ ​ទ្រុង​ចិញ្ចឹម​ទន្សាយ​ត្រូវតែ​ស្រប​អនាម័យ​ហើយ​គោរព​និង​អនុវត្តយ៉ាង​ម៉ឺងម៉ាត់​រាល់​វិធានការណ៍​បង្ការ​ជំងឺ​

​ដំណាក់កាល​ទន្សាយ​កើតកូន​និង​ការ​ចិញ្ចឹម​កូន​៖​
​ទន្សាយ​ផើម​ពី​ ​២៨​ ​ដល់​ ​៣២​ ​ថ្ងៃ​។​ ​ក្នុងអំឡុងពេល​នេះ​ ​ចាំបាច់​ត្រូវ​ដំណើរការ​ដាក់​ចិញ្ចឹម​ទន្សាយ​ផើម​ដាច់ដោយឡែក​ដើម្បី​ចៀសវាង​ករណី​ទន្សាយ​ ​ប្រលែង​លេង​បណ្តាល​អោយ​ប៉ះពាល់​ដល់​គភ៌​ ​អោយ​ទន្សាយ​ស៊ី​ច្រើន​ហើយ​គ្រប់គ្រាន់​នូវ​សារធាតុ​បំប៉ន​នានា​ដើម្បី​ចិញ្ចឹម​គភ៌​ ​ចាំបាច់​ត្រូវ​អោយ​ស៊ី​ចំណី​សម្បូរទៅដោយ​វីតាមីន​ ​A​ ​D​ ​E​ ​និង​ប្រូតេអ៊ីន​ដើម្បី​បំប៉ន​គភ៌​បាន​ល្អ​។​

​ទន្សាយ​ច្រើនតែ​កើតកូន​នៅពេល​យប់​ ​មុន​ពេល​កើតកូន​មាន​អាការៈ​ដក​រោម​នៅ​ពោះ​ធ្វើ​សម្បុក​ ​យើង​គួរតែ​ជួយ​រៀបចំ​សម្បុក​ ​យក​ក្រណាត់​ស្អាត​ទន់​ ​ស្មៅ​ស្ងួត​ ​.​.​.​ ​ក្រាល​ធ្វើ​សម្បុក​អោយ​ទន្សាយ​។​ ​សម្បុក​សម្រាប់​ទន្សាយ​កើតកូន​ចាំបាច់​ត្រូវ​យក​ដាក់​ចូលក្នុង​ទ្រុង​មុន​ពេល​ទន្សាយ​កើត​ពី​ ​២​ ​ដល់​
​៣​ ​ថ្ងៃ​។​

​បន្ទាប់ពី​កើតកូន​បាន​ពី​ ​៣​ ​ដល់​ ​៤​ ​ថៃ្ង​គឺ​មេ​ទន្សាយ​អាច​នឹង​រក​ឈ្មោល​និង​បង្កាត់ពូជ​ ​(​អាស្រ័យ​លើ​លក្ខខណ្ឌ​ដាក់អោយ​បង្កាត់ពូជ​)​។​ ​អំឡុង​ពេល​ទន្សាយ​កើតកូន​និង​ផលិត​ទឹកដោះ​ចិញ្ចឹម​កូន​ចាំបាច់​ត្រូវ​ធានា​របប​អាហារូបត្ថម្ភ​អោយ​បាន​ល្អ​ ​ទឹកផឹក​គ្រប់គ្រាន់​ ​គួរតែ​អោយ​មេ​ទន្សាយ​ផឹកទឹក​ស្ករ​ឬ​ស៊ី​អំពៅ​ដើម្បី​ស្តារ​សុខភាព​ឡើងវិញ​អោយ​បាន​ឆាប់រហ័ស​ ​និង​ផលិត​ទឹកដោះ​បាន​ច្រើន​។​

​មេ​ទន្សាយ​ក្រោយពេល​កើតកូន​អាច​ចាប់ផ្តើម​អោយ​បង្កាត់ពូជ​ឡើងវិញ​តាម​វដ្ត​បន្ត​ពូជ​ ​៣​ ​ថ្ងៃ​ពី​ ​១០​ ​ដល់​ ​១៥​ ​ថ្ងៃ​ឬក៏​ក្រោយពេល​បំបែក​កូន​ទន្សាយ​ចេញពី​មេ​បាន​ ​៣​ ​ថ្ងៃ​។​ ​អាស្រ័យ​ទៅតាម​វដ្ត​បង្កាត់ពូជ​ដែល​លទ្ធភាព​ផើម​នឹង​សម្រេច​បាន​នៅ​បណ្ដា​កម្រិត​ ​៣០​%​ ​៥០​%​ ​និង​ ​៩៨​%​ ​(​ជា​ធម្មតា​ដាក់អោយ​បង្កាត់ពូជ​ឡើងវិញ​ចាប់ពី​ថ្ងៃទី​ ​៧​ ​ដល់​ថ្ងៃទី​ ​៩​ ​បន្ទាប់ពី​បំបែក​កូន​ចេញ​)​.​.​.​៕​
ហ្វាងហា - ទុងឡឹម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ