Thứ 3, 19/02/2019, 1:55 GMT+7
បច្ចេកទេសថែទាំដំណាំកាហ្វេរដូវភ្លៀងដើមឆ្នាំ
15:33, 31/10/2018
* កាត់ តមឹ្រមមែកនិងសម្អាតចម្ការដើមឈើ៖
ចាំបាច់ត្រូវធ្វើអនាម័យចម្ការអោយស្អាត រៀបចំបោសសម្អាតមែកនិងស្លឹកនៃរដូវមុន។ កាត់ តម្រឹមមែកដែលមិនចាំបាច់ចោលដើម្បីជៀសវាងការប្រជែងដណ្ដើមសារធាតុចិញ្ចឹមនិងពន្លឺព្រះអាទិត្យជាមួយនឹងបណ្ដាមែកដែលចិញ្ចឹមផ្លែ។
ឧស្សាហ៍ពិនិត្យចម្ការដើមឈើដើម្បីរកឃើញដង្កូវជំងឺទាន់ពេល

* ដាក់ជីអោយដើម៖
- ក្នុងដំណាក់កាលផ្លាស់ប្តូររដូវដើមតែងត្រូវខ្សោះខ្សោយ ចាំបាច់ត្រូវដាក់បន្ថែមជីសរីរាង្គ ផូស្វ័រ អាសូតដើម្បីដើមលាស់ត្រួយ មែកស្លឹកនិងចិញ្ចឹមផ្លែ។
 
- ដាក់ជីនៅពេលដីមានកម្រិតសំណើមគ្រប់គ្រាន់ ដាក់ជីនៅតាមបន្ទាត់ចំណាំងនៃម្លប់ស្លឹកហើយដាក់ជម្រៅប្រមាណ ១០ សង់ទីម៉ែត្រ។ ត្រូវយកចិត្តទុកដាក់បំពេញបន្ថែមជីដើម្បីបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់។
ថែទាំដាក់ជីជារឿយៗ ដើម្បីដើមរីកលូតលាស់ល្អនិងមានស្ថិរភាព

* ទប់ស្កាត់និងកម្ចាត់ដង្កូវជំងឺ៖
- ចៃបៃតង ចៃស ខ្មូតចោះមែកនិងជំងឺផ្សិតពណ៌ផ្កាឈូក តែងតែកើតឡើងនៅដំណាក់កាលនេះ។ ដូច្នេះហើយ ត្រូវជម្រះស្មៅអោយអស់ កាត់ចោលមែកណាដែលមានជំងឺដង្កូវ។ អាចប្រើប្រាស់ថ្នាំក្នុងចំណោមប្រភេទថ្នាំ៖ Sumithion Subatox Supracide ... ដើម្បីបាញ់កម្ចាត់ចៃ។

- នៅពេលដែលដើមមានជំងឺផ្សិតពណ៌ផ្កាឈូក ស្ងួតមែក ស្វិតផ្លែ ចាំបាច់ត្រូវកាត់ចោលមែកណាដែលមានជំងឺ។ ប្រើថ្នាំមួយចំនួនដើម្បីបាញ់បង្ការ ជំងឺដូចជា៖ Validacin 3SC T ungvali 3SL...។

- ឧស្សាហ៍ទៅមើលចម្ការដើម្បីរកឃើញដង្កូវ តម្រឹមមែកអោយស្រឡះស្រឡំ។ អនុវត្តវិធីសាស្រ្តគ្រប់គ្រងជំងឺបំផ្លាញជា ទូទៅដើម្បីបង្កតុល្យភាពក្នុង ប្រព័ន្ធអេកូឡូស៊ីកសិកម្ម កាត់បន្ថយការប្រើប្រាស់ថ្នាំការពាររុក្ខជាតិ៕
 ផាមគឿង - យឿងយ៉ាង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ