Thứ 4, 19/02/2020, 20:53 GMT+7
បច្ចេកទេសមួយចំនួនក្នុងការដាំស្ត្របឺរី
19:38, 26/12/2019
ស្ត្របឺរីគឺសមស្របនឹងដីល្បាយខ្សាច់ កម្រិតនៃសា រធាតុសរីរាង្គខ្ពស់ ដីមានកម្រិតកម្ដៅឧណ្ហៗ រក្សាសំណើមប៉ុន្តែបង្ហូតទឹកបានល្អ
ការរៀបចំដី លើករង៖
- រៀបចំដី ធ្វើប្រព្រឹត្តកម្មកំបោរ ១០០ គីឡូក្រាមក្នុងផ្ទៃដីទំហំ ១.០០០ ម៉ែត្រការេ បណ្ដា ប្រភេទថ្នាំសម្លាប់សត្វល្អិត ថ្នាំបង្ការជំងឺ ព្រមទាំងដាក់ទ្រាប់បាតនឹងប្រភេទជីផ្សេងៗ។
 
- លើករងកម្ពស់ពី ២០ ទល់ ២៥ សង់ទីម៉ែត្រនៅតំបន់ដីទាបនិងពី ១៥ ទល់ ២០ សង់ទីម៉ែត្រនៅតំបន់ដីខ្ពស់។
ដំណាំស្ត្របឺរីទាមទារនូវពន្លឺថ្ងៃគ្រប់គ្រាន់ទើបលូតលាស់ខ្លាំង កង្វះពន្លឺថ្ងៃច្រើនតែជះឥទ្ធិពលដល់លទ្ធភាពក្នុងការចេញផ្កា ដាក់ផ្លែ

- ដាំនៅក្នុងផ្ទះប្លាស្ទិក៖ ដាំជា ៣ ជួរ (មានរាងជាចង្កូមក្រពើ) ជីកចង្អូរពី ១,២ ដល់ ១,៣ ម៉ែត្រ គម្លាតពីដើមនីមួយៗ ពី ៣៥ ដល់ ៤០ សង់ទីម៉ែត្រ។

- ដាំកណ្តាលវាល៖ ដាំជា ៣ ជួរ ជីកចង្អូរពី ១,២ ដល់ ១,៣ ម៉ែត្រ គម្លាតពីដើមនីមួយៗពី ៤០ ដល់ ៤៥ សង់ទីម៉ែត្រ។
 
ដាក់ជី៖
- ក្រៅពី NPK ត្រូវតែដាក់ឲ្យបានគ្រប់គ្រាន់នូវជីសរីរាង្គដែលផ្អាប់ក្ដៅនិង បានធ្វើប្រព្រឹត្តិកម្មជំងឺ ហើយធានាបរិមាណកំទេចសារធាតុសរីរាង្គនៅក្នុងដីពី ៨% ទៅ ១០%។
ស្ត្របឺរីគឺសមស្របនឹងដីល្បាយខ្សាច់ កម្រិតនៃសា រធាតុសរីរាង្គខ្ពស់ ដីមានកម្រិតកម្ដៅឧណ្ហៗរក្សាសំណើមប៉ុន្តែបង្ហូតទឹកបានល្អ

- អាចដាក់ ១០ គីឡូក្រាមជីអ៊ុយរ៉េ ៨ គីឡូក្រាមជីប៉ូតាស្យូមស៊ុលហ្វាត និង ៦ គីឡូក្រាមស៊ុបពែរហ្វូសស្វាតជំនួសអោយជីចម្រុះ។ ប្រើអាស៊ីដបូរិក (Acid B oric) និងម៉ាញ៉េស្យូមស៊ុលហ្វាត (MgSO4) បាញ់តាមកាលកំណត់លើស្លឹក។
 
- ដាក់កំបោរ ២ លើកក្នុងមួយឆ្នាំ៖ លើកទី ១ ដាក់ទ្រាប់បាត ១០០ គីឡូក្រាម លើកទី ២ គឺ៦ ខែបន្ទាប់ពីដាំដាក់បន្ថែម ៥០ គីឡូក្រាមទៀត។
ផ្លែស្ត្របឺរី ដាឡាត ត្រូវបានវេចខ្ចប់ដាក់ក្នុងប្រអប់លក់ឱ្យអតិថិជននៅតាមខេត្ត ក្រុងនៃតំបន់ទំនាប

* បច្ចេកទេសថែទាំ៖
- ក្នុងដំណាក់កាលដំបូង គួរតែបេះចង្កោមផ្កាដែលទើបលេចចេញដំបូងចោល ទុកខ្នែងដុះចេញពីដើមប្រហែល ១៥ សង់ទីម៉ែត្រ (៥ ដល់ ៦ ខ្នែងក្នុងមួយដើម)។

- ស្ត្របឺរីមួយគល់ៗ គួររក្សាទុកពី ៣ ដល់ ៤ តួដើមដើម្បីធានាបាននូវដង់ស៊ីតេនៃការបែកមែកប្រកប ដោយតុល្យភាព។

- ប្រើផ្ទាំងប្លាស្ទិច ស្មៅស្ងួត ផេះអង្កាមសំណាញ់នីឡុងពណ៌ស ... ដើម្បីគ្រប រក្សាសំណើមលើផ្ទៃរងដាំស្ត្របឺរី។

- គួររៀបចំប្រព័ន្ធស្រោចស្រព បង្កប់ក្រោមដីស្រក់ជាតំណក់តូចៗ ដើម្បីរក្សាកម្រិតសំណើម។ប្រើទឹកស្អាតដើម្បីចៀសវាង សត្វល្អិតចង្រៃ លើដើមស្ត្របឺរី។

- នៅដំណាក់កាលផ្ការីកស្រុះ គឺកុំបាញ់ថ្នាំកម្ចាត់សត្វល្អិតចង្រៃ ដែលមានកំហាប់ខ្ពស់… ៕
ផលិតដោយ៖ ដូហីវហាយ - អានថាញ់ដាត - ង្វៀនយុង
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ