Thứ 4, 13/11/2019, 14:16 GMT+7
បណ្ដា​វិធានការ​ទប់ទល់​នៅ​តំបន់​កើតមាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក
11:11, 17/09/2019
ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងរាលដាល ជំងឺប៉េស្តជ្រូកអាហ្វ្រិក បងប្អូនមាមីងត្រូវយកចិត្តទុកដាក់ទៅលើវិធានការមួយចំនួនក្នុងការគ្រប់គ្រងពិឃាតសត្វជ្រូកនិងការទិញលក់ផលិតផលដូចខាងក្រោម៖
*​ ​ការ​ដឹកជញ្ជូន​ ​ពិឃាតសត្វ​ ​ការ​លក់​ផលិតផល​ពី​សាច់​ជ្រូក​៖​
​-​ ​បណ្តា​សត្តឃាតដ្ឋាន​ក្នុង​តំបន់​មាន​ជំងឺ​ប៉េស្ត​ ​ជ្រូក​អាហ្វ្រិក​គ្រាន់តែ​បាន​ពិឃាតសត្វ​ជ្រូក​ដែល​មាំមួន​ហើយ​មាន​លទ្ធផល​ធ្វើតេស្ត​អវិជ្ជមាន​នឹង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​ត្រូវ​បាន​យក​គំរូ​និង​ធ្វើតេស្ត​តាម​ការកំណត់​។​
ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​បណ្តា​មធ្យោបាយ​ចេញចូល​ពី​តំបន់​ផ្ទុះ​ជំងឺ​ត្រូវតែ​បាញ់ថ្នាំ​កម្ចាត់​មេរោគ​បំបាត់​ជាតិពុល​

- ជ្រូកត្រូវបានដឹកជញ្ជូនដោយមធ្យោបាយជំនាញពីក សិដ្ឋានចិញ្ចឹមជ្រូកផ្ទាល់ទៅដល់សត្តឃាតដ្ឋាន។ ជ្រូកមានប្រភពមកពីខេត្តនានាដឹកជញ្ជូនទៅសត្តឃាតដ្ឋានត្រូវតែធ្វើចត្តាឡីស័កនិងមានវិញ្ញាបនបត្រភូត គាមអនាម័យថ្នាក់ខេត្ត។
​-​ ​ផលិតផល​បន្ទាប់ពី​ពិឃាតសត្វ​ត្រូវតែ​ធ្វើតេស្ត​អវិជ្ជមាន​នឹង​មេរោគ​ហើយ​បាន​ដឹកជញ្ជូន​ដោយ​មធ្យោបាយ​ ជំនាញ​ដែល​បាន​ធ្វើ​អនាម័យ​កម្ចាត់​មេរោគ​បំបាត់​ជាតិពុល​រួចហើយ​។​
ជ្រូកបន្ទាប់ពីពិឃាតតម្រូវបានធ្វើចត្តាឡីស័កមុនពេលនាំយកទៅលក់

* ចំណាត់ការចំពោះជ្រូកនិងផលិតផលធ្វើពីសាច់ជ្រូកវិជ្ជមាននឹងមេរោគបង្កជំងឺប៉េស្តជ្រូកអាហ្វ្រិក៖
​-​ ​កម្ទេច​ចោល​ទាំងស្រុង​ជ្រូក​ក្នុង​ទ្រុង​ ​ក្នុង​កន្លែង​ប្រមូល​ទិញ​ភ្លាម​ហើយ​មាន​វិធានការ​ដាក់អោយ​ដាច់ដោយឡែក​ពីគ្នា​នូវ​តំបន់​វិជ្ជមាន​នឹង​មេរោគ​បង្ក​ជំងឺ​ ​ធ្វើ​ប្រព្រឹត្ត​កម្ម​កន្លែង​ផ្ទុះ​ជំងឺ​ ​បង្ការ​និង​ទប់ស្កាត់​ជំងឺ​តាម​ការកំណត់​។​
ពេល​ប្រទះឃើញ​ជ្រូក​មាន​ផ្ទុកមេរោគ​បង្ក​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ត្រូវ​ដំណើរការ​កម្ទេច​ចោល​ទាំងស្រុង​

-​ ​សត្តឃាតដ្ឋាន​ ​មូលដ្ឋាន​រក្សា​ផលិតផល​ពី​សាច់​ជ្រូក​ ​ត្រូវតែ​កម្ទេច​ចោល​បណ្តា​ឡូត៍​ផលិតផល​ដែល​វិជ្ជមាន​នឹង​មេរោគ​បង្ក​ជំងឺ​ទាំងអស់​ ​ផ្អាក​ការផលិត​និង​ធ្វើ​អនាម័យ​កម្ចាត់​មេរោគ​បំបាត់​ជាតិពុល​ក្នុង​ ​៥​ ​ថ្ងៃជា​បន្តបន្ទាប់​មុន​ពេល​ធ្វើអាជីវកម្ម​ឡើងវិញ​.​.​.​៕​
គ្វីទ្រុង - ក្វាងគឿង - ហ្វុិញថេអាញ់
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖