Chủ nhật, 08/12/2019, 1:35 GMT+7
បទពិសោធដាក់ជីអោយស្រូវរយៈពេលខ្លីរដូវដើមឆ្នាំនៅ ណាមបូ
14:30, 15/10/2018
ពេលដាក់ជីអោយស្រូវរយៈពេលខ្លី មាមីងបងប្អូនត្រូវតែកត់ចំណាំនូវចំណុចមួយចំនួនដូចខាងក្រោម៖
* ធ្វើដី៖
ភ្ជួររាស់បន្ទាប់ពីប្រមូលផលស្រូវរដូវសម្រក គម្លាតពេលរវាងរដូវទាំងពីរគឺពី ៣ ដល់ ៤ សប្តាហ៍ទុកអោយដីបានស្តារឡើងវិញ កាត់បន្ថយការពុលសរីរាង្គ។ អាចប្រើប្រាស់ផលិតផលកែច្នៃមេផ្សិត Trichoderma ដើម្បីធ្វើប្រព្រឹត្តកម្មចំបើង។

* រដូវកាល៖
រដូវដើមឆ្នាំជារដូវសំខាន់សាបព្រោះក្នុងខែ មេសា ដល់ខែ ឧសភាគួរសាបព្រោះព្រមៗ គ្នាប្រមូលផ្ដុំដើម្បីគេចដង្កូវក្រា និងតាមជំនោរទឹក (ជលសាស្ត្រ) របស់តំបន់។ តំបន់ដែលមិនអាចម្ចាស់ការទឹករង់ចាំទឹកភ្លៀងគឺសាបព្រោះពីថ្ងៃទី ១៥ ខែ ឧសភា ដល់ថ្ងៃទី ១៥ខែ មិថុនា។
បាញ់ថ្នាំកម្ចាត់សត្វល្អិតបំផ្លាញស្រូវ
 
* ជ្រើសរើសពូជ៖
ជ្រើសរើសពូជសមស្រប៖ ដើមរឹងមាំ ធន់នឹងដីជូរ ទិន្នផលខ្ពស់គុណភាពល្អ។ គួរប្រើប្រាស់ពូជដែលបានបញ្ជាក់ (មិនយកស្រូវហូបទៅធ្វើស្រូវពូជ) ។ ជាពិសេស គួរបន្ថយអត្រាពូជស្រូវកម្រិតទាបដូចជា៖ IR 50404 OM 576... ថយចុះក្រោម ១០%។
ភ្ជួររាស់បន្ទាប់ពីប្រមូលផលស្រូវរដូវសម្រកគម្លាតពេលរវាងរដូវទាំង២ គឺពី ៣ ដល់ ៤ សប្តាហ៍ទុកអោយដីបានស្តារឡើងវិញ កាត់បន្ថយការពុលសរីរាង្គ
 
* ដាក់ជី៖
- គួរដាក់ទ្រាប់បាតនូវជីផូស្វាត(វ៉ាន់ឌៀន និញប៊ិញ ឡុងថាញ់) ដើម្បី ទប់ស្តាត់ជាតិជូរតាំងពីគ្រាដំបូង។ ចំពោះជើងដីដែលធ្វើ ៣ រដូវឬចំពោះដីប្រផេះ ដីផ្នូកខ្សាច់ខ្សត់សារធាតុសរីរាង្គ គឺអាចដាក់បន្ថែមជីសរីរាង្គ ជីអតិសុខុមប្រាណដើម្បីកែលម្អដី បង្កើនការរក្សាទឹករក្សាជី។
 
- គួរបាចជីលើកទី ១ ឆាប់គឺក្រោយពេលព្រោះពី ៧ ដល់ ១០ ថ្ងៃហើយបាច ជីផូស្វាត អ៊ុយរ៉េច្រើនពីព្រោះស្រូវរដូវដើមឆ្នាំដុះក្នុងលក្ខខណ្ឌអាកាសធាតុក្តៅហួតហែងងាយនឹងត្រូវធ្លាយជាតិជូរ ត្រូវពុលសរីរាង្គ ជួយអោយដើមស្រូវ ចេញឫស ងាយបែកគុម្ព។
ធើ្វប្រពឹ្រត្តកម្មចំបើងជញំ្រាង្ជនៅលើដីស្រែមុនពេលព្រោះសូ្រវ

- បាចជីលើកទី ២ គឺចាប់ពី១៨ ដល់ ២២ ថ្ងៃ (ចំពោះពូជស្រូវ ៩០ ដល់ ១០០ ថ្ងៃ) អាចអូសបន្លាយរហូតដល់ ២៥ ថៃប្ង ន្ទាប់ពីពេលព្រោះចំពោះពូជស្រូវជាង ១០០ ថ្ងៃ។ បាចយឺតធ្វើអោយស្រូវខៀវយូរ(ដោយនៅជាតិជី) ជះឥទ្ធិពលយ៉ាងខ្លាំងដល់ដំណើរវិវត្តន៍ចូលដំណាក់កាលស្រូវចេញផើម (តាមក្រឹត្យក្រមខៀវ ២ លឿង ២)។

- បាចជីលើកទី ៣ (ត្រៀមស្រូវ ផើម) ។

- គួរគួបផ្សំនឹងការដាក់ជីអោយស្លឹកដើម្បីបាញ់ជំនួយកម្លាំងអោយស្រូវរីកចំរើនបានឆាប់៕
 ថាញ់ភុង - យុយឃឿង - ចិន្តា
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖