Thứ 5, 22/08/2019, 0:45 GMT+7
ប្រជាកសិករ ខ្មែរ អនុវត្តទម្រង់រូបភាព ផលិតកម្មជាច្រើនដែលបន្សាំនឹងការប្រែប្រួលអាកាសធាតុ
09:50, 20/06/2019
ប្រឈមមុខនឹងស្ថានភាពប្រែប្រួល អាកាសធាតុពីមួយថ្ងៃ ទៅមួយថ្ងៃកាន់តែខ្លាំងឡើង ក្រុមគ្រួសារប្រជាកសិករ ខ្មែរ ជាច្រើនគ្រួនៅខេត្ត ត្រាវិញ បានក្លាហានអនុវត្តវិទ្យាសាស្រ្ត -បច្ចេកទេស អនុវត្តទម្រង់រូបភាពផលិត កម្មថ្មីជាច្រើនផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
ដើម្បីបន្សាំទៅនឹងស្ថានភាពជ្រាបជាតិប្រៃនិងខ្វះទឹក សម្រាប់ការបង្កបង្កើនផល រដូវស្រូវវស្សា ឆ្នាំ ២០១៨ កសិករ ថាច់ថាញ់ស៊ី នៅភូមិលេខ ១ ឃុំ ផុងភូ ស្រុក កូវកែ បានសាកល្បងអនុវត្តទម្រង់រូបភាពដាក់ជីវៃឆ្លាតតាមវិធីវប្បកម្មបញ្ចុះពូជ ១ ដងនៅលើផ្ទៃដី ១ ហិកតា។
គួ្រសារប្រជាកសិករ ខែរ្ម ជាចើ្រនគួ្រនៅតំបន់ដីផូ្នកខ្សាច់នៃខេត្ត ត្រាវិញបានបងែរ្វ មកដាំប្រភេទដំណាំធន់នឹងភាពរាំងសួ្ងតផ្សេងៗ អនុវត្តទម្រង់រូបភាពស្រោចស្រពទឹកសន្សំសំចៃ ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

មិនត្រឹមតែជួយអោយលោក ថាញ់ស៊ីកាត់បន្ថយពេលវេលាថែទាំ លើកកម្ពស់លទ្ធភាពធន់នឹងជាតិប្រៃប៉ុណ្ណោះទេ ទម្រង់រូបភាពនេះបានផ្តល់ប្រាក់ចំណេញជាង ២៥ លានដុងក្នុងមួយហិកតា។ 
បងបូ្អនជនជាតិ ខែរ្ម នៅភូមិ យុ៉ងកាវ ឃុំ ងុ៉កបៀន សុ្រក ត្រាគូ (ខេត្ត ត្រាវិញ)
ដាំដំណាំតាមទម្រង់រូបភាពស្រោចស្រពទឹកសន្សំសំចៃ

ក្នុងពេលជាមួយគ្នានោះដែរលោក ថាច់សុវណ្ណ នៅភូមិ ឡូសយ ឃុំ ដូនស៊ន់ ស្រុក យ្វៀនហាយបែរជាចេះឆ្លៀតប្រើប្រាស់ដោយមានប្រសិទ្ធភាពនូវ សក្តានុភាពដីវប្បកម្មក្នុងលក្ខខណ្ឌនៃការប្រែប្រួលអាកាសធាតុ។
ក្រុមគ្រួសារប្រជាកសិករ ខ្មែរ ជាច្រើនគ្រួនៅឃុំ ឡុងសឺន ស្រុក កូវង៉ាង (ខេត្ត ត្រាវិញ)បងែរ្វ ពីការផលិតសូ្រវមកដាំឪឡឹក បន្សាំនឹងការប្រែបួ្រលអាកាសធាតុ

ដោយមានផ្ទៃទឹកទំហំ ០,៦៥ ហិកតា លោក សុវណ្ណ បានចិញ្ចឹមបង្កងគួបផ្សំនឹងព្រលែងចិញ្ចឹមក្តាមសមុទ្រ។ ឆ្នាំ ២០១៨ លោក សុវណ្ណ ចំណេញជាង ៦០ លានដុង។

កសិករ ថាច់ថាញ់ស៊ី នៅភូមិលេខ ១ ឃុំ ផុងភូ ស្រុក កូវកែ (ខេត្ត ត្រាវិញ) ថែទាំបន្លែបង្ការ

ចំពោះស្ថានភាពអាកាសធាតុពីមួយថ្ងៃទៅមួយថ្ងៃកាន់តែតានតឹងខ្លាំងឡើងប្រសិនបើចេះគិតគូរនិងអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសទៅក្នុងការបង្កបង្កើនផលប្រជាកសិករនឹងបន្ថយបាននូវហានិភ័យ បន្ថយប្រាក់ចំណាយក្នុងផលិតកម្មលើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ចហើយឈានឡើងធ្វើមាន៕
 សឺនហ៊ុង - ភុកថាញ់ 
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖