Thứ 6, 18/10/2019, 5:55 GMT+7
ផលិតឈើវេនានាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅខេត្ត បាក់កាន
08:20, 10/09/2019
ជាមួយនឹងអត្រាដីព្រៃជាង ៨០% ប៉ុន្មានឆ្នាំថ្មីៗ នេះ របរផលិតសន្លឹក ឈើដែលច្រៀកស្តើងរួចហៅថឈើវេនា (Veneer) ត្រូវបានអភិវឌ្ឍន៍ខ្លាំងនៅខេត្ត បាក់កាន រួមចំណែកដល់ការបង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចនៅមូលដ្ឋាន។

ខេត្ត បាក់កាន បច្ចុប្បន្នមានរាប់រយសិប្បកម្មផលិតឈើវេនាប្រមូលផ្តុំច្រើនបំផុតនៅបណ្តាស្រុក៖ ជើមើយ បាបេ និងទីក្រុង បាក់កាន។ សិប្បកម្មនីមួយៗ ច្រើនតែមានមនុស្សពី ៦ ដល់ ៧ នាក់ធ្វើការដោយផ្ទាល់ ក្រៅពីនេះ នៅមានគ្រួសារជាច្រើនទទួលហាលសន្លឹកឈើវេនា។
ការផលិតឈើវេនានាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជូនក្រុមគ្រួសារបងប្អូនជនជាតិជាច្រើនដែលរស់នៅក្នុងឃុំអៀនយឿងស្រុកបាបេ។ រូបថត៖ ឌឹកហៀវ

ជាមធ្យមក្នុងមួយថ្ងៃៗ សិប្បកម្មនីមួយៗ ប្រើប្រាស់ឈើគ្រប់ប្រភេទប្រហែល ៤០ ម៉ែត្រគុប ផ្តល់ប្រាក់ចំណូលពី ៣០០ ដល់ ៤០០ លានដុងក្នុងមួយឆ្នាំ បង្កការងារធ្វើអោយពលកររាប់រយនាក់នៅមូលដ្ឋានជាមួយកម្រិតចំណូលជាមធ្យមពី ៣ ដល់ ៥ លានដុងក្នុងពលករម្នាក់ក្នុងមួយខែ។
ប៉ុន្មានឆ្នាំថ្មីៗ នេះបុគ្គលនិងអាជីវកម្មមួយចំនួននៅលើភូមិសាស្រ្តខេត្តបាក់កានបានវិនិយោគគ្រឿងម៉ាស៊ីនកែច្នៃឈើ បង្កការងារជូនពលករនៅជនបទផងព្រមទាំងជំរុញសេដ្ឋកិច្ចព្រៃអភិវឌ្ឍន៍ផងដែរ។ រូបថត៖ ឌឹកហៀវ

ផលិតផលឈើវេនាត្រូវបានអាជីវកម្មនានានៅ ហាណូយ និង ហាយផុង មកដល់នឹងកន្លែងប្រមូលទិញដើម្បីផលិតក្តារបន្ទះ នាំចេញឬក៏ក្តារកៀបពីកម្ទេចឈើបែបឧស្សាហកម្ម។ ផលិតផលបន្ទាប់បន្សំពីឈើ វេនាទាំងនោះត្រូវបានបងប្អូនជនជាតិឆ្លៀតប្រើប្រាស់ធ្វើជាគ្រឿងសម្រាប់ដុតបំពេញតម្រូវការប្រជុំជីវភាពរស់នៅប្រចាំថ្ងៃ៕
ឌឹកហៀវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖