Chủ nhật, 29/03/2020, 10:46 GMT+7
របៀបបង្ការនិងព្យាបាលជំងឺ រលាកដោះលើគោរឺតទឹកដោះ
09:13, 16/03/2020
ជំងឺរលាកដោះលើគោរឺតទឹកដោះគឺជាជំងឺមួយក្នុង ចំណោមជំងឺទាំងឡាយដែលតែងតែជួបប្រទះក្នុងការចិញ្ចឹមគោរឺតទឹកដោះ។ 
ជំងឺតែងបង្កនូវហន្តរាយលើសត្វ​គោក្នុងដំណាក់កាលទាញយកផលទឹកដោះ បណ្តាលអោយ ទិន្នផល​ ទឹកដោះថយចុះ ហើយបន្ថយ នូវលទ្ធភាពបន្តពូជ អាចបណ្តាលអោយ គោងាប់ប្រសិន​បើមិនព្យាបាលទាន់ ពេលវេលា។
ដើម្បីបង្ការជំងឺរលាកដោះដល់សត្វគោមុនពេលរឺតទឹកដោះត្រូវធ្វើអនាម័យ​ សំអាតក្រោល ដោះនិងឧបករណ៍រឺតទឹកដោះ

* រោគសញ្ញា៖
- ដោះហើម គោគ្រុនក្ដៅ អត់ស៊ីស្មៅ ស្ទាបមានប្រតិកម្មឈឺ ពិបាករឺតទឹកដោះឬទឹកដោះលែងចេញ។
 
- ទឹកដោះមានក្លិនប្លែក (ក្លិនអាក្រក់ឆ្អាប) ពណ៌ខុសធម្មតា (ទឹកដោះប្តូរពីពណ៌សទៅពណ៌ ខៀវ លឿង ក្រហម)។
 
- ទឹកដោះមិនមានភាពដូចគ្នា មានកករច្រើនដោយសារកំណកប្រូតេអ៊ីនឬការបញ្ឈប់នៃការតភ្ជាប់ដំណើរបង្កឈាមឡើងវិញ។
ថែទាំគោរឺតទឹកដោះត្រឹមត្រូវតាមរបៀបនៃបច្ចេកទេស អោយគោរឺតទឹកដោះស៊ីចំណីគ្រប់គ្រាន់និងគ្រប់អាហារូប្ថម្ភដើម្បីបង្កើនភាពស៊ាំជំងឺ បន្ថយជំងឺដម្កាត់

* របៀបបង្ការជំងឺ៖
ដើម្បីបង្ការ ចៀសវាងជំងឺរលាកដោះត្រូវជ្រើសរើសពូជល្អ អនុវត្តត្រឹមត្រូវតាមរបៀបចិញ្ចឹម ថែទាំ អនាម័យរបស់ពេទ្យសត្វ ចាក់វ៉ាក់សាំងបង្ការគ្រប់គ្រាន់អោយគោរឺតទឹកដោះ។រឺតទឹកដោះគោត្រឹមត្រូវតាមរបៀបនិងបច្ចេកទេស។

មុនពេលរឺតទឹកដោះត្រូវធ្វើអនាម័យក្រោល ដោះគោដៃអ្នករឺតទឹកដោះ គ្រឿងឧបករណ៍រឺតទឹកដោះអោយបានស្អាតបាត។បន្ទាប់ពីរឺតទឹកដោះរួច ត្រូវជ្រលក់ក្បាលដោះទៅក្នុងស៊ូលុយស្យុងថ្នាំសម្លាប់មេរោគ Iodine, B iodine,​ Revanol។

លាងសំអាតឧបករណ៍រឺតទឹកដោះដោយសាប៊ូ គ្រលែងដោយទឹកក្តៅ ហាលលើរាន។ កុំអោយគោដេកចុះភ្លាមបន្ទាប់ពីរឺតទឹកដោះ ចៀសវាងដោះគោនិងក្បាលដោះប៉ះផ្ទាល់នឹងកម្រាលទ្រុង។
ពេលទាញយកផលទឹកដោះគោ ត្រូវសង្កេតមើលគុណភាពទឹកដោះអោយបានម៉ត់ចត់ដើម្បីរកឃើញរោគសញ្ញានៃជំងឺរលាកដោះទាន់ពេលវេលា

* របៀបព្យាបាលជំងឺ៖
ពេលសត្វគោរលាកដោះត្រូវតែ ដាក់ផ្តាច់ដោយឡែក បន្ថយចំណី ម្សៅ ចំណីមានជាតិជ័រ ទឹកច្រើននិងចំណីដែលមានបរិមាណសារធាតុចិញ្ចឹមខ្ពស់។

រឺតទឹកដោះពី ៣ ទៅ ៥ ដងក្នុង១ ថ្ងៃដើម្បីកំចាត់ចោលសំបុកមេរោគអនាម័យដោះនិងក្រោលស្អាតបាតប្រើថ្នាំអង់ទីប៊ីយ៉ូទិកដើម្បីព្យាបាលចៀសវាងចម្លងរោគដល់សត្វគោ៕
ង្វៀនវ៉ាន់ហឿង ង្វៀនយុង - ថេយ្វៀត - ម៉ាញ់លិញ
ង្វៀនវ៉ាន់ហឿង ង្វៀនយុង - ថេយ្វៀត - ម៉ាញ់លិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ