Thứ 3, 19/11/2019, 13:15 GMT+7
វិធានការបច្ចេកទេសមួយចំនួនក្នុងការថែទាំស្រូវរដូវសម្រកនាដើមរដូវ
08:13, 16/02/2019
* សម្រួលកម្រិតទឹក៖
- រក្សាកម្រិតទឹកពី ៣ សង់ទីម៉ែត្រដល់ ៥ សង់ទីម៉ែត្របន្ទាប់ពីស្ទូងរួចហើយ។ នៅពេលដែលស្រូវបែកគុម្ពបានចំនួន ៧ ដល់ ៨ ដើមក្នុងមួយគុម្ពគឺបង្ហូតទឹកចេញ។

- នៅពេលផ្ទៃស្រែលេចឡើងនូវស្នាមប្រេះតូចៗ ដូចស្នាមជើងចាបគឺបញ្ចូលទឹកវិញ បន្ទាប់មកបង្ហូតទឹកចេញហើយបញ្ចូលទឹកឆ្លាស់វិញ។

- ចំពោះស្រូវដែលព្រោះ ចាំបាច់ត្រូវតែរក្សាសំណើម។ នៅពេល សំណាបចាប់ផ្តើមលូតលាស់ឡើងគឺរក្សាកម្រិតទឹករាក់។ បន្ទាប់ពីដកសំណាប ហើយស្ទូងបំពេញបន្ថែមវិញប្រហែលជា ១០ ថ្ងៃ បង្ហូតទឹកពីវាលស្រែ។
ត្រៀមរៀបចំសំណាបសម្រាប់ស្ទូងនារដូវសម្រក

* ដាក់ជីកំហុកឲ្យបែកគុម្ព៖
ចំពោះស្រូវស្ទូង ដាក់ជីកំហុកនៅពេលមានឫសស ប្រវែងប្រហែល ២,៥សង់ទីម៉ែត្រ។ ចំពោះស្រូវព្រោះ ដាក់ ជីគួបផ្សំនឹងការដកសំណាប ហើយស្ទូងបំពេញបន្ថែមវិញនៅពេលស្រូវបែកបាន ៣ ដល់ ៤ ស្លឹក ដង់ស៊ីតេ ៨០ ដល់ ១០០ ដើមក្នុងមួយម៉ែត្រការ៉េ។

បរិមាណជីអ៊ុយរ៉េជាមធ្យមគឺពី ៣ ដល់ ៤​​ គីឡូក្រាមលើផ្ទៃដី ៣៦០ ម៉ែត្រការ៉េ។ ប្រសិនបើវាលស្រែមិនទាន់ដាក់ទ្រាប់បាតជីប៉ូតាស្យូមគឺដាក់ ២ គីឡូក្រាមលើផ្ទៃដី ៣៦០ ម៉ែត្រការ៉េ។
មុនពេលព្រោះនារដូវសម្រក ផ្ទៃស្រែចាំបាច់ត្រូវធ្វើដីអោយរាបស្មើ ភ្ជួរដីអោយបាន ម៉ត់ចត់ ជួយអោយដើមស្រូវចាក់ឫសបានឆាប់រហ័សនិងលូតលាស់ល្អ

* ធ្វើប្រព្រឹត្តកម្មការស្ទះឫសដោយពុលសរីរាង្គ៖
ច្រើនតែប្រទះឃើញនៅបណ្ដាវាលស្រែដែលមានផ្ទៃស្រែទាបដក់ទឹកវាលស្រែមានជាតិជូ វាលស្រែមានប្រភពទឹកសំណល់បញ្ចេញ ពីតំបន់ប្រជានិករ។

បញ្ចូលទឹកចូលទៅក្នុងស្រែ បន្ទាប់មក ជម្រះស្មៅ កកូរភក់ហើយបង្ហូតទឹកអោយរីងគោក រួចបាចកំបោរសក្នុងបរិមាណពី ២០ ដល់ ៣០ គីឡូក្រាមលើផ្ទៃដី ៣៦០ ម៉ែត្រ ការ៉េ។

ទុកអោយផ្ទៃស្រែស្ងួតពី ២ ដល់ ៣ ថ្ងៃទើបបញ្ចូលទឹកមកវិញ ដាក់ជីផូស្វ័រនិងជីលាមកសត្វផុយពុកជាមួយបរិមាណ ១០ គីឡូក្រាមលើផ្ទៃដី ៣៦០ ម៉ែត្រការ៉េ។
ការដកសំណាបហើយស្ទូងបំពេញបន្ថែមស្រូវរដូវសម្រកចាំបាច់ត្រូវអនុវត្តមុនពេលដើមស្រូវបែកមែក ១៥ ថ្ងៃ សំដៅជៀសវាងកុំឱ្យស្រូវបាត់លទ្ធភាពរីកលូតលាស់ បែកគុម្ពខ្សោយ

* បង្ការកម្ចាត់ដង្កូវជំងឺ៖
ស្រែមានកើតទ្រីប (Thrippalmi) ក្រា AphisGossypii ក្រាត្នោត ដង្កូវចោះស្លឹក បាញ់កម្ចាត់ដោយថ្នាំ Regnt 800WG ឬ Abamectin A ctara...។ បាញ់បង្ការជំងឺបាក់តេរីឆ្នូតស្លឹកដោយថ្នាំ New Hinosan ឬ Filia B eam...៕
ទន់អាញ់ - វ៉ូស៊ិញ - ហូកូវ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖