Thứ 6, 19/07/2019, 12:40 GMT+7
វិធីសាស្ត្រចិញ្ចឹមត្រីប្រាលក្ខណៈពាណិជ្ជកម្ម
10:11, 06/05/2019
* ការរៀបចំស្រះចិញ្ចឹម៖
- ស្រះចិញឹ្ចមមានទំហំពី ៥០០ មែ៉ត្រក្រឡាឡើងទៅ ជម្រៅនៃទឹកពី ១,៥ - ២ ម៉ែត្រ។
- មុនពេលព្រលែងត្រីត្រូវបំពេញកិច្ចការទាំងឡាយដូចខាងក្រោម៖ បាចអោយរីងហើយសម្អាតស្រះ លុបអោយអស់រន្ធ កែលម្អមាត់ស្រះ ទុកស្រទាប់ភក់មមោកនៅបាតស្រះមានកម្រាស់ពី ០,២ - ០,៣ ម៉ែត្រ យកកំបោរសរោយសព្វបាតស្រះនិងនៅតាមមាត់ស្រះជាមួយអត្រា ៧ - ១០ គីឡូក្រាមក្នុង ១០០ ម៉ែត្រក្រឡា ហាលសម្ងួតបាតស្រះពី ២ - ៣ ថ្ងៃទើបបញ្ចូលទឹកទៅក្នុងស្រះ។
ជ្រើសរើសត្រីប្រាមានទម្ងន់ពី ០,៧ -១,៥ គីឡូក្រាមក្នុងមួយក្បាលដើម្បីប្រមូលផល
រក្សាទុកវិញនូវត្រីខ្នាតតូចជាង

* ត្រីពូជ៖
- ជ្រើសរើសត្រីពូជមាំមួន ទំហំប៉ុនៗ គ្នា មិនត្រូវដាច់រលាត់ រំអិលច្រើន។
- ត្រីពូជមានទំហំពី ១០ - ១២ សង់ទីម៉ែត្រ ព្រលែងនឹងដង់សី៊តេ ១៥ - ២០ ក្បាលកុ្នងមួយម៉ែត្រក្រឡា។

* ថែទាំ ប្រមូលផល៖
- អាចឆ្លៀតយកវត្ថុធាតុដើមមានស្រាប់នៅមូលដ្ឋាន បន្ទាប់មកកិនអោយម៉ដ្ឋ ធានាបរិមាណប្រូតេអ៊ីនពី ១៥ - ២០%។
ត្រីប្រាចិញ្ចឹមក្រោយរយៈពេលប្រហែលជា ១០ ខែអាចប្រមូលផល

- ជារៀងរាល់ថ្ងៃអោយត្រីស៊ី ២ ដងនៅពេលព្រឹកនិងពេលព្រលប់ របបចំណីគឺស្មើពី ៥ - ៧% នៃ ទម្ងន់ត្រី។ ចាំបាច់ត្រូវតាមដានកម្រិតស៊ីដើម្បីកែ តម្រូវអោយសមស្រប។ ក្រោយរយៈពេល ១០ ថ្ងៃគឺត្រូវផ្លាស់ទឹកពី ១/២ ដល់ ១/៣ ទឹកចាស់ ហើយបញ្ចូលទឹកស្អាតគ្រប់គ្រាន់អោយស្រះវិញ។
ស្រះចិញឹ្ចមតី្រប្រាតូ្រវមានទំហំពី ៥០០ ម៉ែត្រក្រឡាឡើងទៅ ជម្រៅនៃទឹកពី ១,៥ - ២ មែត្រ
- ប្រមា ណ ១០ ខែក្រោយពេលចិញ្ចឹម ត្រីមានទម្ងន់ពី ០,៧ - ១,៥ គីឡូក្រាមក្នុងមួយក្បាលអាចប្រមូលផលហើយរក្សាទុកវិញនូវត្រីខ្នាតតូចជាង។
- បាចស្រះអោយរីងនិងត្រៀមរៀបចំអោយរដូវចិញ្ចឹមបន្តទៀត៕
អាញ់ឌឹក - មិញទ្រី - វូស៊ិញ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖