Chủ nhật, 29/03/2020, 9:6 GMT+7
សត្វគោនៅស្រុក បាទ្រី ជួយបងប្អូនជនជាតិ បំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ
10:28, 11/03/2020
មិនត្រឹមតែជាពាណិជ្ជសញ្ញាល្បីឈ្មោះនៅខេត្ត បេនត្រែ ប៉ុណ្ណោះទេ គោ បាទ្រី ថែមទាំងជួយអោយក្រុមគ្រួសារ បងប្អូនរួមជាតិជាច្រើននៅក្នុងស្រុក បាទ្រី កែលម្អជីវភាពរស់នៅ ឈានឡើងធ្វើមានផង។
ទូទាំងស្រុក បាទ្រី បច្ចុប្បន្នមានគ្រួសារជាង ២០០ ក្រុមចិញ្ចឹមគោគ្រប់ប្រភេទជាង ៩៤.០០០ ក្បាលប្រមូលផ្តុំជាចម្បងនៅបណ្តាឃុំ៖ អានប៊ិញតី អានហៀប មីថាញ់ ជាដើម។
អាស្រ័យដោយចិញ្ចឹមគោយកសាច់ក្រុមគ្រួសារលោក ម៉ាយវ៉ាន់ង្វៀន នៅឃុំ អានហៀប ស្រុក បាទ្រីបានរួចផុតពីភាពក្រីក្រ

អាស្រ័យដោយការអនុវត្តវិទ្យាសាស្រ្ត បច្ចេកទេសក្នុងការចិញ្ចឹមសត្វ ទើបគោ បាទ្រី មានល្បឿនរីកធំធាត់លឿន ទម្ងន់ធ្ងន់អត្រាសាច់ខ្ពស់ហើយគុណភាពឆ្ងាញ់។ 
ស្រុក បាទ្រី បច្ចុប្បន្នមានគ្រួសារជាង ២០០ ក្រុមចិញ្ចឹមគោដោយមានជាង ៩៤.០០០ ក្បាល ស្មើនឹងអត្រា ៥០ % នៃចំនួនសរុបរបស់ហ្វូងគោក្នុងខេត្តបេនត្រែ

ជារៀងរាល់ឆ្នាំ ទូទាំងស្រុកលក់គោចេញទៅកាន់បណ្ដាខេត្តជិតខាងប្រមាណជា ៣០.០០០ ក្បាលជួយអោយក្រុមគ្រួសារជាច្រើនចំណូលបានរាប់រយលានដុង។
ចាប់ពីពេលនេះដល់ឆ្នាំ ២០២០ ស្រុក បាទ្រី បន្តលើកកម្ពស់គុណភាពហ្វូងគោ បង្កើតផ្នែកផលិតកម្មចិញ្ចឹមគោយកសាច់គុណភាពខ្ពស់

ចាប់ពីពេលនេះដល់ឆ្នាំ ២០២០ ស្រុក បាទ្រី បន្តការលើកកម្ពស់គុណភាពហ្វូងគោ បង្កើតផ្នែកផលិតកម្មចិញ្ចឹមគោយកសាច់គុណភាពខ្ពស់ពង្រីកហ្វូងគោ បាទ្រី ឡើងដល់ចំនួន ១០០.០០០ ក្បាល...៕

រឹនធីធូហៀន

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ