Thứ 3, 22/10/2019, 10:11 GMT+7
ស្រកានាគសាច់ក្រហម - ដំណាំបំបាត់ភាពក្រីក្រនៅ កនរ៉ី
15:05, 30/01/2019
ប៉ុន្មានឆ្នាំកន្លងទៅ ដើមស្រកានាគសាច់ក្រហមអភិវឌ្ឍន៍ខ្លាំងនៅស្រុក កនរ៉ី (ខេត្ត កនទុម) រួមចំណែកបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនិងលើកកម្ពស់ជីវភាពរស់នៅជូនក្រុមគ្រួសារបងប្អូនជនជាតិជាច្រើនគ្រួ។
ទូទាំងស្រុក កនរ៉ី មានដើមស្រកានាគសាច់ក្រហមប្រមាណ ៥ ហិកតា។ នេះជាប្រភេទដំណាំងាយ ដាំនិងងាយថែទាំរយៈពេលផ្តល់ផ្លែក៏ឆាប់ជាងបើប្រៀបនឹងការ ដាំម្រេច កាហ្វេ។
ស្រកានាគសាច់ក្រហមជាប្រភេទដំណាងាំ យដាំនិងងាយថែទាំ រយៈពេលផ្តល់ផ្លែ
ក៏ឆាប់ជាងបើប្រៀបនឹងការដាំម្រេច កាហ្វេ

ប្រសិនបើថែទាំត្រឹមត្រូវតាមបច្ចេកទេស វិនិយោគត្រឹមត្រូវគឺក្នុងមួយជន្លង់ស្រកានាគសាច់ក្រហមអាចផ្តល់ចំណូលមិនតិចជាង ១ លានដុងក្នុងមួយឆ្នាំ។

គ្រួសារលោក ឡេស៊ន់ភុក នៅក្រុមលេខ ១០ ភូមិ កនស្កយ ឃុំ ដាក់រួង គឺជាគ្រួសារមួយក្នុងបណ្តាក្រុមគ្រួសារដែលចាកផុតពីភាពក្រីក្រអាស្រ័យដោយដើមស្រកានាគសាច់ក្រហម។ ​
ចម្ការស្រកានាគសាច់ក្រហមរបស់គ្រួសារលោក ឡេស៊ន់ភុក នៅក្រុមលេខ ១០
ភូមិ កនស្កយ ឃុំ ដាក់រួង ស្រុក កនរ៉ី
ស្រកានាគសាច់ករហមជាប្រភេទផ្លែសម្បូរសារធាតុចិញ្ចឹម ផ្អែមត្រជាក់មានគុណប្រយោជន៍ជាច្រើនចំពោះសុខភាព

ឆ្នាំ ២០១១ គ្រួសារគាត់ចាប់ផ្តើមដាំប្រភេទដំណាំនេះហើយបច្ចុប្បន្នមាន ៥០០ ជន្លង់។ ជាមួយនឹងកម្រិតតម្លៃនាបច្ចុប្បន្ន ១៥.០០០ - ២០.០០០ ដុងក្នុងមួយគីឡូក្រាម គ្រួសារលោក ភុក មានប្រាក់ចំណូលពី ៧០ - ១០០ លានដុងក្នុងមួយឆ្នាំ៕
ក្វាងថាយ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖