Chủ nhật, 17/02/2019, 21:29 GMT+7
ខេត្ត ឡុងអាន អភិវឌ្ឍតំបន់ព្រំដែនទៅជាតំបន់សេដ្ឋកិច្ចថាមវន្ត
09:07, 12/02/2019
ខេត្ត ឡុងអាន កំណត់តំបន់ព្រំដែនរួមមានបណ្តាស្រុក៖ តឹនហ៊ឹង វិញហ៊ឹង តឹនថាញ់ ម៉ុកហ្វា ឌឹកហ្វេ និងទីរួមខេត្ត កៀនតឿង គឺជាតំបន់មួយក្នុងចំណោមតំបន់សេដ្ឋកិច្ចដ៏សំខាន់ទាំង ៤ របស់មូលដ្ឋាន។ តាមរយៈនោះ ពីឥឡូវដល់ឆ្នាំ ២០២០ ខេត្តនឹងអនុវត្តនូវដំណោះស្រាយជាច្រើនក្នុងការអភិវឌ្ឍតំបន់ព្រំដែនទៅជាតំបន់សេដ្ឋកិច្ចថាមវន្ត...។
ស្ថិតនៅលើអ័ក្សនៃរបៀងសេដ្ឋកិច្ចប៉ែកខាងលិចនិងគឺជាចំណុចមួយក្នុងបណ្តាចំណុចផ្ដោះប្ដូរពាណិជ្ជកម្មដ៏សំខាន់នៅតំបន់ ដុងថាបមឿយ តភ្ជាប់ជាមួយប្រព័ន្ធ គមនាគមន៍ឆ្លងកាត់អាស៊ី តំបន់ព្រំដែននៃខេត្ត ឡុងអាន រួមមានបណ្តាស្រុក៖ តឹនហ៊ឹង វិញហ៊ឹង តឹនថាញ់ ម៉ុកហ្វា ឌឹកហ្វេ និងទីរួមខេត្ត កៀនតឿង ដោយមានច្រកទ្វារព្រំដែនអន្តរជាតិ ៣ គឺ៖ ប៉ិញហៀប មីគ្វីតី និង ឡុងឃោត ដែលកំពុងមានការវិវត្តប្រែប្រួលយ៉ាងខ្លាំងក្លាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
ទន្លេ វ៉ាម -កតី កំណាត់ហូរកាត់ទីរួមខេត្ត កៀនតឿង ជាដងទន្លេដែលមានសក្តានុភាពច្រើនក្នុងការអភិវឌ្ឍគមនាគមន៍ផ្លូវទឹក មិនត្រឹមតែរួមចំណែកដល់ការកាត់បន្ថយបន្ទុកនៅតាមដងផ្លូវជាតិលេខ ៣២ ប៉ុណ្ណោះទេ នៅថែមទាំងកាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញដល់កំពង់ផែអន្តរជាតិ ឡុងអាន

សំដៅអភិវឌ្ឍតំបន់ព្រំដែនទៅជាតំបន់សេដ្ឋកិច្ចថាមវន្ត ព្រមទាំងបង្កបង្កើតជាតំបន់ផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់មួយ ខេត្ត ឡុងអាន បានដំណើរការដំណោះស្រាយជាច្រើនក្នុងនោះមានការអនុវត្តបណ្តា គោលនយោបាយអាទិភាព អំពាវនាវវិនិយោគិនទាំងឡាយនៅក្នុងនិងក្រៅប្រទេស។ យោងតាមលោក ទ្រឿងវ៉ាន់ទ្រៀវ ប្រធានគណៈកម្មការគ្រប់គ្រងបណ្តាតំបន់សេដ្ឋកិច្ចខេត្ត ឡុងអាន ដោយមានទំហំជាង ១៣.០០០ ហិកតាតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន ឡុងអាន បច្ចុប្បន្នមានវិនិយោគិនជាច្រើនអញ្ជើញមកដំណើរការគម្រោងដូចជា៖ ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Tainan Enterprises Việt Nam វិនិយោគ ៦៥ លានដុល្លារអាមេរិកសាងសង់រោងចក្រកាត់ដេរ តម្បាញ ជ្រលក់ពណ៌មានទ្រង់ទ្រាយ ១៦,៩ ហិកតាក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិត ពាណិជ្ជកម្មមិត្តភាពអាស៊ានវិនិយោគ សាងសង់ហាងទំនិញរួចពន្ធនិងឃ្លាំងស្តុក ក្រុមហ៊ុនភេសជ្ជៈ ខាញ់អាន វិនិយោគសាងសង់កំពង់ផែនិងឃ្លាំងដាក់ទំនិញមិនទាន់បង់ពន្ធ។ល។
ផ្លូវគមនាគមន៍ជនបទនៅឃុំព្រំដែន ប៉ិញហៀប ទីរួមខេត្ត កៀនតឿង បានពង្រីក
ទូលាយ ចាក់បេតុង រួមចំណែកក្នុងការចរាចរបានងាយស្រួលជាង
ផលិតសម្លៀកបំពាក់នាំចេញនៅក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត Tainan Enterprises - វិនិយោគិនមួយរូបក្នុងបណ្តាវិនិយោគិននៅតំបន់ឧស្សាហកម្មច្រកទ្វារព្រំដែនអន្ដរជាតិ ប៊ិញហៀប

មិនត្រឹមតែបង្កការងារធ្វើអោយពលកររាប់ពាន់នាក់នៅមូលដ្ឋាន គម្រោងទាំងនេះក៏បានរួមចំណែកគួរអោយកត់សម្គាល់ទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច តំបន់និយាយរួម ខេត្ត ឡុងអាន និយាយដោយឡែក។ជាមួយនឹងគោលដៅអភិវឌ្ឍន៍លើគ្រប់ជ្រុងជ្រោយកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ សំខាន់គឺផលិតកម្មស្រូវ បរិមាណផលជាង ២ លានតោនក្នុងមួយឆ្នាំ បណ្តាមូលដ្ឋានក្នុងតំបន់បានរៀបចំបង្កើតបានតំបន់ផលិត កម្មស្រូវគុណភាពខ្ពស់ជាច្រើន អនុវត្តយន្តូបនីយកម្មព្រមៗគ្នានៅគ្រប់ដំណាក់កាលប្រើប្រាស់ជីសរីរាង្គ ជីសរីរាង្គអតិសុខុមប្រាណនិងផលិតផលជីវសាស្រ្តកែច្នៃប្រើប្រាស់ពូជដែលបានបញ្ជាក់ បានទទួលស្គាល់ជាផលិតផលសម្រេចតាមស្តង់ដារ VietGAP...។

តាមគម្រោងប្លង់មេរបស់ខេត្តដល់ឆ្នាំ ២០២០ ទីរួមខេត្ត កៀនតឿង នឹងមាន ៣ ឃុំគឺ៖ ថាញ់ហ៊ឹង ទ្វៀនថាញ់ និង ប៉ិញហៀប ស្ថិតក្នុងតំបន់ផលិត កម្មកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ដោយមានផ្ទៃដីសរុប ២.៥០០ ហិកតា។
ទិដ្ឋភាពរួមនៃទីរួមខេត្ត កៀនតឿង (ខេត្ត ឡុងអាន) - ជាចំណុចប្រសព្វគមនាគមន៍
ដ៏សំខាន់ មានតួនាទីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៃទូទាំងខេត្ត ឡុងអាន
លោក ហ្វិញគីតឹម នៅភូមិ ហ្កយឿ (ឃុំ ប៉ិញហៀប ទីរួមខេត្ត កៀនតឿង) បានបរិច្ចាគ
ដីទំហំ ១៥០០ ម៉ែត្រការ៉េដើម្បីធ្វើផ្លូវកសាងជនបទថ្មី ក្លាហានហ៊ានវិនិយោគក្នុងការ
អភិវឌ្ឍសេដ្ឋកិច្ចក្រុមគ្រួសារ។ ក្នុងរូបថត៖ ទម្រង់រូបភាពចិញ្ចឹមពពែជួយអោយ
គ្រួសារលោក គីតឹម លើកកម្ពស់ប្រាក់ចំណូល កែលម្អជីវភាពរស់នៅ
កសិករនៅឃុំ ប៉ិញហៀប ចូលរួមសិក្ខាសាលាបូកសរុបទម្រង់រូបភាពបើក
ទូលាយការអនុវត្តបចេក្ច វិទ្យាខ្ពស់កុ្នងវិស័យកសិកម្មនៅអាគារវប្បធម៌ - កីឡា
ភូមិ អុងញ៉ានដុង

យោងតាមលោក ឡេវ៉ាន់ហ្វាង នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត ឡុងអាន បានឱ្យដឹងថា៖ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសកម្មភាពនៃបណ្តាតំបន់បណ្តុំឧស្សាហកម្ម តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែន ផលិតកម្មកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់ ខេត្តនឹងបន្តវិនិយោគសុក្រឹតកម្មនូវហេដ្ឋារចនាសម្ព័ន្ធដាក់ចេញនូវបណ្តាយន្តការ គោលនយោបាយ អភិវឌ្ឍន៍ឧស្សាហកម្មបង្កលក្ខណៈងាយស្រួលដល់សហគ្រិនចំណុះបណ្ដាសមាសភាពសេដ្ឋកិច្ចវិនិយោគទៅក្នុងផលិតកម្មនៅតំបន់ព្រំដែនរបស់មូលដ្ឋាន...៕
យ័ញឡើយ - អានហៀវ - អាញ់ឌឹក
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖