Chủ nhật, 29/03/2020, 9:23 GMT+7
ជំងឺរាតត្បាត COVID-19៖ ទីក្រុង ហូជីមិញ បានរកឃើញអ្នកដំណើរឆ្លងដែនតាមជើងយន្តហោះដែលមានជាជាតិ ជប៉ុន ត្រូវឆ្លងជំងឺ
14:42, 05/03/2020
នាព្រឹកថ្ងៃទី ៥ ខែ មិនា មជ្ឈមណ្ឌលគ្រប់គ្រងជំងឺដង្កាត់ ទីក្រុង ហូជីមិញ បានអោយដឹងថា៖ បានរកឃើញនិងដាក់នៅដាច់ដោយឡែកពីគេចំពោះអ្នកដំណើរម្នាក់រួមជើងយន្តហោះ VN814 ដែលមានជនជាតិ ជប៉ុន ត្រូវឆ្លងជំងឺ COVID-19 រីឯអ្នកដំណើរ ៤ នាក់ទៀតបានឆ្លងដែនចេញពី វៀតណាម កាលពីថ្ងៃទី ៤ ខែ មិនា។
បន្ទាប់ពីបានទទួលព័ត៌មានពី ជប៉ុន អំពីករណីត្រូវឆ្លងជំងឺ COVID-19 ទីក្រុង ហូជីមិញ បានធ្វើការបញ្ជាក់ភ្លាមឈ្មោះអ្នកដំណើរចំនួន ៥ នាក់ទៀតបានឆ្លងដែនមកប្រទេស វៀតណាម តាមជើងយន្តហោះ VN814។ ប្រព័ន្ធបង្ការជំងឺដង្កាត់នៃទីក្រុង ហូជីមិញ បានដំណើរការប្រតិបត្តិការយ៉ាងប្រញាប់ប្រញល់ក្នុងការស្វែងរកអ្នកដំណើរទាំង ៥ នាក់នេះ។
ជ្រុងមួយនៃតំបន់ដាក់នៅដាច់ដោយឡែកពីគេនៅ កងពលធំ ៣១៧។ រូបថត៖ ថាញ់វូ - ទីភ្នាក់ងារព័ត៌មានវៀតណាម

មកដល់ព្រឹកព្រលឹមថ្ងៃទី ៥ ខែ មិនា បណ្តាស្ថាប័នមានសម្ថកិច្ចបានរកឃើញអ្នកដំណើរម្នាក់ជាជនជាតិ វៀតណាមហើយ។ អ្នកដំណើរនេះត្រូវបានដាក់នៅតំបន់ដាច់ពីគេដោយប្រមូលផ្តុំមួយនៅជាយក្រុង ខណៈពេលសមាជិកគ្រួសារដាក់នៅដាច់ពីគេនៅតាមផ្ទះនិងតាមដានសុខភាព។
 
តាមព័ត៌មានថ្មីបំផុតពីនគរបាលច្រកទ្វារព្រំដែនព្រលានយន្តហោះ តឹនស៊ើនញ៉ឹត (ទីក្រុង ហូជីមិញ) អ្នកដំណើរបរទេស ៤ នាក់បានឆ្លងដែនចេញពី វៀតណាម កាលពីថ្ងៃទី ៤ ខែ មិនា ក្នុងនោះ មាន ៣ នាក់ជាជនជាតិ បារាំង បានធ្វើដំណើរទៅកាន់ បាងកក (ប្រទេស ថៃ) ហើយជនជាតិ អូស្ត្រាលី ម្នាក់ត្រឡប់ទៅប្រទេស អូស្ត្រាលី វិញ។

ដូចព័ត៌មានដែលបានផ្សាយដោយទីភ្នាក់ងារព័ត៌មានវៀតណាម ជើងហោះ VN814 ពី​ខេត្ត​ សៀមរាប (​កម្ពុជា​) មកកាន់​​ទីក្រុង ​ហូ​ជី​មី​ញ (REA-SGN) កាលពីថ្ងៃទី ៣ ខែ មិនា មានអ្នកដំណើរចំនួន ៦៧ នាក់ ក្នុងនោះ មានអ្នកដំណើរជប៉ុន ម្នាក់ដែលអង្គុយនៅកៅអី លេខ 33D។ ហើយក្រោយមក គាត់​ត្រូវបាន​ពិ​​និត្យ​រកឃើញថាមានផ្ទុក ​កូរ៉ូណា​វីរុស​ ​។

គួរបញ្ជាក់ថា៖ អ្នកដំណើរ​ ជប៉ុន ​ដែល​ឆ្លង​ Covid-19​ នោះបានបានត​ជើងយន្តហោះ​ទៅកាន់ ​ជប៉ុន ​ក្នុងយប់ថ្ងៃដដែលនោះ
ឌិញហាំង-ទេវី
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖