Chủ nhật, 18/08/2019, 5:58 GMT+7
ជ័យជម្នះដ៏ត្រចះត្រចង់នៃទំនាក់ទំនងសាមគ្គីភាពជាប្រពៃណីរវាង​​ វៀតណាម - កម្ពុជា
17:38, 05/01/2019
វៀតណាម​​និង​កម្ពុជា​គឺ​ជា​ពីរប្រទេស​ភូមិផង​របង​ជាមួយ​ដ៏ជិត​ស្និទ្ធ។ ​ទំនាក់​ទំនង​សាមគ្គីភាព​​​ជា​ប្រពៃណី​រវាង​​បងប្អូន​ប្រជាជន​​នៃ​ប្រទេស​ទាំង​ពីរ​នេះ ​​​​​ផឹក​ប្រភពទឹក​រួម​​ ដែលហូរពី​​ទន្លេ​ជាច្រើន​ពី​ខាង​លិច​​ដល់​ខាង​កើត។ ថែមទាំង​​​ កាន់​តែ​រួម​សុខ​រួមទុក្ខ កៀក​ស្មា​ជាមួយ​គ្នា​ ​ក្នុង​​​​បដិវត្តន៍​​តស៊ូ​​ ដណ្តើម​ឯករាជ្យនិង​សេរីភាព​ជូនប្រជាជន។
ប៉ុន្តែ ដោយពួកសត្រូវបរទេសបានញុះញង់ ឆ្លៀកយកឱកាស ក៏ដូចជាលិទ្ធិជាតិនិយមចង្អៀតចង្អល់ផង ដែរ។ របបខ្មែរក្រហមដឹកនាំដោយពួកក្រុមប្រតិកម្មប៉ុលពត បានបំផ្លិចបំផ្លាញនូវទំនាក់ទំនងប្រពៃណីនេះ ពួកគេបានអនុវត្តន៍គោលនយោបាយប្រល័យពូជសាសន៍ នៅកម្ពុជា។ ទន្ទឹមនឹងនេះ ពួកប៉ុលពតបានឈ្លានពានព្រំដែនវៀតណាម - កម្ពុជានៅភាគនិរតីផងដែរ។
កងកម្លាំងកងទ័ពបដិវត្តន៍ កម្ពុជា សំរុកចូលរំដោះរាជធានីភ្នំពេញ នៅថ្ងៃត្រង់ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

ចំពោះមុខសកម្មភាពរបស់ពួកប៉ុលពត និងឆ្លើយតបនឹងសេចក្តីអំពាវនាវរបស់ប្រជាជនកម្ពុជា ប្រជាជននិងកងទ័ពវៀតណាម បានរួមជាមួយកងទ័ពប្រដាប់អាវុធកម្ពុជា។  ព្រមទាំង ទទួលការការគាំទ្ររបស់មិត្តភក្តិអន្តរជាតិបានផ្តួលរលំរបបប្រល័យពូជសាសន៍ នាថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩។
 
៤០ ឆ្នាំនិងអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ធ្វើឲ្យរស់ឡើងវិញតំបន់ដីដែលបានស្លាប់ 
ក្នុងអំឡុងពេលតែ ៦ ខែ នៃដើមឆ្នាំ ១៩៧៣ ពួកក្រុមដ៏ឃោឃៅនេះ បានបង្កហេតុជាង ១០០ ករណី បានសម្លាប់ និងធ្វើរងរបួសកងទ័ព វៀតណាម ចំនួន ១០៣ នាក់។ ថែមទាំងឆក់យកស្បៀងអាហារនិងអាវុធរាប់តោនផងដែរ។
 
រីឯក្នុងទឹកដីកម្ពុជាវិញ នាខែ មេសា ឆ្នាំ ១៩៧៥ បន្ទាប់ពីគ្រប់គ្រងរដ្ឋាភិបាល ពួកប៉ុលពតបានអនុវត្តន៍ គោលនយោបាយប្រល័យពូជសាសន៍ដ៏ឃោឃៅសាហាវបំផុតក្នុងប្រវត្តិសាស្ត្រ ប្រជាជនធ្វើការដោយបង្ខំ ការអត់ឃ្លាន ដាក់ទណ្ឌកម្មដល់ប្រជាជន សាលារៀន ផ្ទះនិងវត្តអារាមស្រាប់តែក្លាយទៅជាគុក។ ទន្ទឹមនឹងនេះគ្រប់ទិសទីបានពោរពេញទៅដោយរណ្តៅកប់សពរួម។
 
រយៈពេល ៣ ឆ្នាំ ៨ ខែនិង ២០ ថ្ងៃដែលពួកខ្មែរក្រហមគ្រប់គ្រងកម្ពុជា បានកាប់សម្លាប់ប្រជាជនកម្ពុជាជិត ៣ លាននាក់ លុបចោលទាំងអស់ប្រព័ន្ធសង្គម លុបបំបាត់ការផលិតឧស្សាហកម្ម សិប្បកម្ម និងទំនាក់ទំនងផ្លាស់ប្តូរនិងជួញដូរពាណិជ្ជកម្មដែលនាំកម្ពុជាបានឈរនៅចំពោះមុខបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
 
ចំពោះប្រទេស វៀតណាម វិញ របប ខ្មែរក្រហម បានបំផ្លិចបំផ្លាញទំនាក់ទំនងសាមគ្គីភាព មិត្តភាពដែលប្រទេសទាំងពីរបានពង្រីកនិងពង្រឹងពីយូរលង់មកហើយ។ ពួកប៉ុលពតបានបង្កាច់បង្ខូច វៀតណាម ញុះញង់លិទ្ធជាតិនិយមចង្អៀតចង្អល់ ទាមទារនូវការកំណត់ឡើងវិញនូវខ្សែព្រំដែន វៀតណាម - កម្ពុជា។ ក្រៅពីនោះ ពួកប៉ុលពតបានចាត់ទុកវៀតណាមគឺជាសត្រូវលេខមួយដូច្នេះពួកគេបានមានសកម្មភាពឈ្លានពាននិងកាប់សម្លាប់ប្រជាជន​ជាច្រើនលើក ច្រើនដង។
រណ្តៅកប់សពនៃប្រជាជនស្លូតត្រង់ដែលត្រូវបានពួកប្រល័យពូជសាសន៍ ប៉ុលពត -អៀង សារី សម្លាប់យ៉ាងព្រៃផ្សៃ ត្រូវបានរកឃើញក្រោយថ្ងៃរំដោះថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ នៅវាលពិឃាត ជើងឯក មានចម្ងាយពីរាជធានីភ្នំពេញប្រហែល ១៧ គីឡូម៉ែត្រ ឆ្ពោះទៅប៉ែកខាងត្បូង។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

នាឆ្នាំ ១៩៧៥ ​នៅពេលវៀតណាម បានរំដោះទាំងស្រុង របបខ្មែរក្រហមបានឈ្លានពានបណ្តាកោះ ខ្សែព្រំដែន​ ​ដី​គោកភាគនិរតី វៀតណាម។ នាថ្ងៃទី ៣ ខែឧសភា ឆ្នាំ១៩៧៥ ពួកប៉ុលពតបានយកនិងកាន់កាប់កោះ ភូគ្វឹក (Phu Quoc) ។ នាថ្ងៃទី ១០ ខែឧសភា ឆ្នាំ ១៩៧៥ ពួកគេបន្តវាយប្រហារកោះ ថូជូ (Tho Chu) ចាប់និងកាប់សម្លាប់ប្រជាជនចំនួន ៥០០ នាក់។
 
លើបណ្តោយខ្សែព្រំដែនដីគោក ពួកខ្មែរក្រហមបានបង្កហេតុនឹងកងទ័ពការពារព្រំដែន វៀតណាម ថែមទាំងផ្លាស់ប្តូរបង្គោលព្រំដែនមួយចំនួន នៅខេត្ត តីនិញ (Tay Ninh) កូនទុំ (Kon Tum) ខេត្ត ដាក់ឡាក (Dak Lak) ដែរ។
 
នាចុងឆ្នាំ ១៩៧៥ ដល់ ឆ្នាំ ១៩៧៦ ពួកគេឈ្លានពានកាន់តែជម្រៅក្នុងទឹកដី វៀតណាម ដូចជាតំបន់ទន្លេ សាថី (Sa Thay)  នៃខេត្ត យ៉ាឡាយ (Gia Lai) ខេត្ត កូនទុំ (Kon Tum)  និងបានប្រព្រឹត្តនូវបណ្តាសកម្មភាពយ៉ាងឃោឃៅចំពោះប្រជាជនវៀតណាម។
 
នាដើមឆ្នាំ ១៩៧៦ ពួកប៉ុលពតបានកំណត់ថា៖ “រឿងដែលគួរឱ្យខ្វាយខ្វល់និងយកចិត្តទុកដាក់បំផុត គឺ វៀតណាម ... "។ ទន្ទឹមនេះ របប ខ្មែរក្រហម បានផ្សព្វផ្សាយនិងបង្ខូចឈ្មោះនិងរូបភាពរបស់ វៀតណាម។ ញុះញង់គំនិតប្រឆាំងនឹង វៀតណាម ហើយចាត់ទុក វៀតណាម ជា "សត្រូវនៃអតីតកាល" "សត្រូវលេខមួយ" ។...”
 
ចាប់ពីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៥ ដល់ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៧ ពួកប៉ុលពតបានត្រៀមធ្វើ សង្គ្រាម បែងចែកម៉ាស៊ីនរដ្ឋាភិបាលជាភូមិ ឃុំ ស្រុក ខេត្ត តាមរបៀបយោធា សម្លាប់អ្នកប្រឆាំង ញុះញង់គំនិតប្រឆាំង វៀតណាម កសាងកងកម្លាំងប្រដាប់អាវុធស្នូល៖ ចាប់ពីកងពលធំចំនួន ៧ កើនឡើងកងពលធំចំនួន ១២ រួម បូកនឹងកងទ័ពមូលដ្ឋានចំនួនរាប់ពាន់នាក់។ ក្នុងនោះបានប្រមូលផ្តុំបរិមាណកងទ័ពនិងឧបករណ៍បរិក្ខានិងអាវុធចំនួន ៤០% នៃកងទ័ពខិត ដែលមកជិតដល់ខ្សែព្រំដែន វៀតណាម។
 
ក្នុងរយៈពេលពីរខែ ចាប់ពីខែ មិនា ដល់ ខែ មេសា ឆ្នាំ ១៩៧៧ កងទ័ព ប៉ុលពត បានហ្វឹកហាត់តាមបណ្តោយខ្សែព្រំដែនកម្ពុជា - វៀតណាម ក្នុងនាម “ការពារតំបន់” “ធានាសន្តិសុខក្នុងទឹកដីកម្ពុជា”។ ប៉ុន្តែការពិតគឺការប្រមូលកងទ័ពនិងឈរជើងតាមបណ្តោយខ្សែព្រំដែនកម្ពុជា - វៀតណាម។ ប៉ុលពត បានបានប្រកាស “ទំនាស់រវាងវៀតណាម - កម្ពុជាគឺទំនាស់មិនអាចសម្របសម្រួលនិងមិនដោះស្រាយដោយសន្តិវិធីបានទេ ។ តែត្រូវដោះស្រាយដោយការប្រើប្រាស់កងកម្លាំង”។
 
នាចុងខែមេសា ឆ្នាំ ១៩៧៧ របបប៉ុលពតបានប្រមូលកងពលធំចំនួន ៥ និងកាំភ្លើងធំនិងរថក្រោះ រាប់ រយគ្រឿង ខិតជិត ដល់ខ្សែព្រំដែនវៀតណាម ហើយបន្តអនុវត្តន៍ឧបាយកលឈ្លានពានចូលទឹកដីរបស់ វៀតណាម តាមទិសព្រំដែននិរតី។
 
នារាត្រីថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧៧ ឆ្លៀតឱកាសកងទ័ពនិងប្រជាជនវៀតណាមរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍ពីរឆ្នាំនៃទិវារំដោះភាគខាងត្បូងនៃប្រទេស ពួកប៉ុលពតបានវាយប្រហារខ្សែព្រំដែននៃខេត្ត អានយ៉ាង (An Giang) ដែលចាប់ផ្តើមសង្គ្រាមឈ្លានពានព្រំដែននិរតីនៃប្រទេសវៀតណាម។
 
ចំពោះស្ថានភាពនេះ បក្ស រដ្ឋនិងប្រជាជន វៀតណាម មានបំណង់ប្រាថ្នាដោយឥតប្រែប្រួល អំពីគោលនយោបាយ​សន្តិភាព ពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងពីរ។ ដូច្នេះ បណ្តាយោធភូមិភាគនិងខេត្តដែលជាប់ខ្សែព្រំដែននឹងកម្ពុជានៅតែអនុវត្តន៍តាមសារាចរណែនាំអំពី បង្កើនទំនាក់ទំនងមិត្តភាពជាមួយប្រជាជនកម្ពុជា ជៀសវាងអំពើបង្កហេតុ។
 
ទោះបីភាគីវៀតណាមបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាព​ជាមួយកម្ពុជាក៏ដោយ។ ប៉ុន្តែរបបប៉ុលពត បានផ្សព្វផ្សាយនិងបំភ្លែងប្រវត្តិសាស្ត្រ បង្ករឿង ឈ្លាន ពាន និងធ្វើសង្គ្រាម នៅខ្សែព្រំដែនភាគនិរតីនៃវៀតណាម។ មកដល់ទីណា ពួកប៉ុលពតបានបំផ្លិចបំផ្លាញជីវភាពរស់នៅរបស់ប្រជាជន កាប់ស្លាប់ប្រជាជនយ៉ាងសាហាវឃោឃៅណាស់ ទាំងអ្នកចំណាស់ ទាំងស្ត្រី ទាំងកុមារ​វៀត​ណាម​​ផង។
កងកម្លាំងប្រដាប់អាវុធបដិវត្តន៍ កម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម សហការហាត់សម​ដើម្បីលើកកម្ពស់បច្ចេកទេសប្រយុទ្ធ។ (រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម)

ដោយឧក្រិដ្ឋកម្មដែលពួកប៉ុលពតបានបណ្តាលឲ្យប្រជាជនវៀតណាម ដែលបានបំពានសិទ្ធមនុស្សយ៉ាងធ្ងន់ធ្ងរ ដូច្នេះ​យើងត្រូវអនុវត្តន៍សិទ្ធការពារខ្លួន។ ចាប់ពីខែ ធ្នូ ឆ្នាំ ១៩៧៧ វៀតណាម បានវាយបកតាមទិសផ្លូវលេខ ៧ ផ្លូវលេខ ១ និងផ្លូវលេខ ២ ដែលធ្វើឲ្យបរាជ័យផែនការកាន់កាប់ទីរួមខេត្ត តីនិញ (Tay Ninh) របស់ពួកខ្មែរក្រហម។ បន្តនេះ នារដូវប្រាំងឆ្នាំ ១៩៧៨ កងទ័ពនិងប្រជាជនវៀតណាម​ បានសហការជាមួយកងកម្លាំងអាវុធបដិវត្តន៍កម្ពុជាបានវាយប្រហារលុកចូលមូលដ្ឋានរបស់ពួកខ្មែរក្រហម ដែលធ្វើពួកគេធ្លាក់ចូលក្នុងស្ថានភាពរញ៉ែ​រញៃ ។
 
ដោយការការជួយពី វៀតណាម នាថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ១៩៧៨ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាបានបង្កើតជាផ្លូវការ។ ឆ្លើយតបនឹងសេចក្តីអំពាវនាវរបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ចាប់ពីថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ១៩៧៨ កងទ័ពស្ម័គ្រចិត្តវៀតណាមរួមជាមួយកងកម្លាំងអាវុធនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បានវាយប្រហារ​សំរុក​ បំផ្លិចបំផ្លាញប្រព័ន្ធការពារខាងក្រៅរបស់កងទ័ពខ្មែរក្រហម។
 
នាថ្ងៃទី ៦ ខែ មករា ឆ្នាំ ១៩៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាមបានវាយប្រហារចូលដល់រដ្ឋធានីភ្នំពេញ។ រហូតដល់ថ្ងៃ ៧ ខែ មករា ឆ្នាំ ១៩៧៩ កងទ័ពស្ម័គ្រចិត្តវៀតណាម រួមជាមួយកងកម្លាំងប្រដាប់អាវុធនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជារំដោះភ្នំពេញ ដែលកត់សំគាល់ការផ្តួលរលំរបបប្រល័យពូជសាសន៍និងពួកខ្មែរក្រហម។
 
ជ័យជម្នះនៃសង្គ្រាមការពារមាតុភូមិ នៅព្រំដែនភាគនិរតីវៀតណាម - កម្ពុជាដែលមានអត្ថន័យសំខាន់ៗ ណាស់​​។ មិនត្រឹមតែបញ្ជាក់អះអាងថា វៀតណាម មានខឿនឯករាជ្យ ម្ចាស់ការចំពោះការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី។ ថែមទាំងបង្ហាញស្មារតីសាមគ្គីភាពដ៏ខ្ពង់ខ្ពស់ក្នុងសហគមន៍អន្តរជាតិ។
 
ការការជួយគាំទ្ររបស់វៀតណាមពិតជាស្មោះត្រង់និងពោរពេញទៅដោយមនោសញ្ចេតនាសំរាប់ទឹកដី និងប្រជាជន​កម្ពុជា។ ជ័យជម្នះនេះបានសង្គ្រោះប្រជាជនកម្ពុជាចេញផុតពីរបបប្រល័យពូជសាសន៍ ដណ្តើមសិទ្ធមនុស្សនិងនាំប្រទេសកម្ពុជានេះឈានចូលក្នុងសម័យកាលឯករាជ្យ សេរីភាព សន្តិភាព និងអភិវឌ្ឍន៍។ ក្រៅពីនោះ  ជំរុញប្រជាជននៃប្រទេសទាំងពីរពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាពដែលមានពីយូរ លង់មកនេះហើយ។
 
ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន​ប្រសាសន៍ ​អំពីជ័យជម្នះនេះថា “បើសិនគ្មានការជួយពីភាគីវៀតណាម កម្ពុជាគ្មានសព្វថ្ងៃនេះ” ហើយទំនាក់ទំនងសាមគ្គីភាព កិច្ចសហប្រតិបត្តិការររវាងប្រទេសទាំងពីរកាន់តែពង្រឹងនិងពង្រីកក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ./.
 ​តាម​គេហទំព័រ Vietnamplus /ទីភ្នាក់ងារព័ត៌មានវៀតណាម
បកប្រែដោយ៖ កាសែតរូបភាពវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖