Thứ 4, 19/06/2019, 18:7 GMT+7
៤០ ឆ្នាំក្រោយការរំដោះប្រទេកម្ពុជាចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍៖
ជ័យជម្នះនៃបុព្វហេតុដ៏យុត្តិធម៌និងស្មារតីអន្តរជាតិអធនដ៏ស្អាតស្អំបរិសុទ្ធ ឧត្តុង្គឧត្តម - អត្ថបទទី ១
14:58, 03/01/2019
៤០ ឆ្នាំក្រោយថ្ងៃដែលប្រទេសកម្ពុជារួចផុតពីសម័យកាលកាន់អំណាចដោយខ្មែរក្រហមប្រល័យពូជសាសន៍ក្រោមរបប កម្ពុជាប្រជាធិបតេយ្យ (ថ្ងៃទី ៧ ខែ មករាឆ្នាំ ១៩៧៩ ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០១៩)ការចងចាំទាំងឡាយអំពីស្មារតីសាមគ្គីប្រយុទ្ធរបស់កងទ័ពប្រជាជនកម្ពុជានិងវៀតណាមនៅមិនរម្សាយបាត់បង់ទៅឡើយ។
ក្នុងឧកាសរំលឹកអនុស្សាវរីយ៍ព្រឹត្តិការណ៍ពិសេសនេះ ទំព័រព័ត៌មានចម្រុះអេឡេចត្រូនិចនៃកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ (ទីភ្នាក់ងារព័ត៌មាន វៀតណាម) សូមឧទ្ទេសនាមកម្រងអត្ថបទអំពីស្មារតីសាមគ្គីប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍របស់កងទ័ពនិងប្រជាជនប្រទេសទាំងពីរ វៀតណាម និង កម្ពុជា ការគាំទ្រនិងជួយឧបត្ថម្ភប្រកបដោយល្អបរិសុទ្ធ ជាមួយនឹងស្មារតីអន្តរជាតិអធនដ៏ឧដុង្គឧត្តមរបស់កងទ័ពស្ម័គ្រចិត្តវៀតណាមជួយរំដោះប្រទេសកម្ពុជាចេញពីរបបខ្មែរក្រហមនិងកសាងប្រទេសកម្ពុជាឡើងវិញក្រោយថ្ងៃរំដោះ។

អត្ថបទទី១៖ ចំណុចរបត់នៃប្រវត្តិសាស្រ្ដ
ក្នុងអំឡុងកាលប្រវត្តិសាស្រ្ដដ៏វែងអន្លាយរៀងរហូតមក ប្រជាជាតិទាំងពីរបានរួមសុខរួមទុក្ខជាមួយគ្នាប្រយុទ្ធប្រឆាំងនឹងសត្រូវរួម។ ប្រឈមមុខចំពោះសោកនាដកម្មប្រល័យពូជសាសន៍កងកម្លាំងប្រដាប់អាវុធស្នេហាជាតិកម្ពុជាត្រូវបានបង្កើតឡើងនៅខេត្ត ដុងណាយ ក្នុងឆ្នាំ ១៩៧៨ (ហៅថាអង្គភាព ១២៥ - អតីត​កងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា) កត់ត្រារបត់ប្រវត្តិសាស្រ្តដែលមានសារៈសំខាន់ក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍។
 
វិមានរំលឹកវិញ្ញាណខ័ន្ធអង្គភាព ១២៥ កម្ពុជា (ឃុំ ឡុងយ៉ាវ ស្រុក កឹមមី ខេត្ត ដុងណាយ) ជាកន្លែងចងចាំមិនភ្លេចនូវចំណងមិត្តភាព សាមគ្គីភាពរវាង វៀតណាម -កម្ពុជា ក្នុងជ័យជម្នះពួក ប៉ុលពត។ រូបថត៖ ទីភា្នក់ងារព័ត៌មានវៀតណាម

ទីតាំងកត់ត្រាស្លាកស្នាមប្រវត្តិសាស្រ្ត
អញ្ជើញមកកាន់ភូមិ ស៊ួយរ៉ឹម ឃុំឡុងយ៉ាវ (ស្រុក កឹមមី ខេត្ត ដុងណាយ) សាកសួរអំពីកេរដំណែលអង្គភាព ១២៥ នរណាក៏ស្ទើរតែដឹងទាំងអស់។ នៅតំបន់កេរដំណែលដែលមានទំហំ ៦៥១ ម៉ែត្រការ៉េនេះ មានរូបសំណាកមួយដែលបង្ហាញអំពីចំណងសាមគ្គីភាប មិត្តភាពរវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពី វៀតណាម និង កម្ពុជា។ រូបសំណាករួមមាន ៣ តួអង្គសម្លឹងត្រង់ទៅមុខ។ ក្នុងនោះមានរូបសំណាកស្រ្តីកម្ពុជាស្លៀកសំពត់តាមបែបប្រពៃណី ខាងឆ្វេងគឺរូបសំណាកបុរសនាយទាហ៊ានកងទ័ពប្រជាជន វៀតណាមពាក់មួកកណ្តឹបស្មាស្ពាយកាំភ្លើង ខាងស្ដាំគឺរូបសំណាកនាយទាហ៊ានកម្ពុជាក្នុងឥរិយាបថរួមជាមួយនាយទាហ៊ានវៀតណាមទ្រសត្វព្រាបខ្ពស់ឡើងសំដែងឲ្យឃើញសេចក្ដីស្រេកឃ្លានការសាមគ្គី និង សន្តិភាព។"វិមានរំលឹកវិញ្ញាណខ័ន្ធជាប្រវត្តិសាស្រ្ត -អតីតកងកម្លាំងប្រដាប់អាវុធកម្ពុជាក្រោមការដឹកនាំបញ្ជារបស់សមមិត្ត ហ៊ុនសែន ថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ១៩៧៨" ជួរអក្សរដែលបានចារឡើងនៅលើខឿនវិមានដោយទ្វេភាសា វៀតណាម - ខ្មែរបានស្ដែងឡើងយ៉ាងច្បាស់នូវអត្ថន័យពិសេសនៃកេរដំណែលនេះ។

តាមឯកសារកេរដំណែលប្រវត្តិសាស្រ្តទីតាំងបង្កើតអង្គភាព ១២៥ របស់មន្ទីរវប្បធម៌កីឡានិងទេសចរណ៍ខេត្តដុងណាយ រួមជាមួយនឹងវិមានរំលឹកវិញ្ញាណខ័ន្ធកងទ័ពស្ម័គ្រចិត្ត វៀតណាមពលីជីវិតនៅកម្ពុជាឋិតនៅរាជធានីភ្នំពេញ វិមានកេរដំណែលប្រវត្តិសាស្រ្តនៃអង្គភាព ១២៥ គឺជាសក្ខីភាពប្រវត្តិដ៏អង្គអាចអំពីចំណងមិត្តភាព សាមគ្គីភាពរវាងប្រជាជាតិទាំងពីរនិងក៏ជាការរំលឹកដឹងគុណចំពោះយុទ្ធជន ជនរួមជាតិទាំងអស់ដែលបានពលីជីវិតយ៉ាងអង្គអាចក្លាហានក្នុងការប្រយុទ្ធជួយប្រជាជនកម្ពុជារួចផុតគ្រោះមហន្តរាយប្រល័យពូជសាសន៍ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្រ្តជាតិ។

កាលពីជាង ៤០ ឆ្នាំមុន តាមសំណូមពររបស់កងកម្លាំងបដិវត្តិន៍កម្ពុជា គណៈកម្មាធិការ​យោធា​មជ្ឈិម ក្រសួងការពារជាតិ វៀតណាម បានប្រគល់ភារកិច្ចជូនបញ្ជាការដ្ឋានយោធភូមិភាគទី ៧ បង្កើតអង្គភាពមួយធ្វើប្រតិបិត្តការជួយជនកម្ពុជាដែលភាសខ្លួនមកវៀតណាម។ ខែកញ្ញាឆ្នាំ១៩៧៧ មេបញ្ជាការយោធភូមិភាគទី៧បានចេញសេចក្តីសម្រេចចិត្តបង្កើតក្របខ័ណ្ឌទទួលកម្មាភិបាល យុទ្ធជនកម្ពុជា ដោយមានមានភារកិច្ចទទួល ជួយមិត្ត អំពីទីកន្លែងស្នាក់នៅ ហូបចុក។ ដោយផ្អែកលើមូលដ្ឋានមាគ៌ាគោលការណ៍របស់គណៈកម្មាធិការមជ្ឈិមបក្ស គណៈកម្មាធិការអចិន្រ្តៃយ៍​យោធា​មជ្ឈិមស្ដីអំពីការងារចំពោះបដិវត្តន៍កម្ពុជា វៀតណាម បានចាប់ផ្ដើមចាត់តាំង គ្រប់គ្រង ហ្វឹកហាត់ កម្មាភិបាល យុទ្ធជននិងអ្នកស្នេហាជាតិកម្ពុជាទាំងឡាយក្លាយជាកងកម្លាំងប្រដាប់អាវុធបដិវត្តន៍មានប្រយោជន៍សម្រាប់បុព្វហេតុបដិវត្តន៍កម្ពុជានិងចំណងមិត្តភាពវៀតណាម - កម្ពុជា។
កងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមសហការហ្វឹកហាត់ លើកកម្ពស់បច្ចេកទេសក្នុងការប្រយុទ្ធ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
 
លោកវិរសេនីយ៍ទោ ដាវង៉ុកសឺន ប្រធានសមាគមអតីតយុទ្ធជនស្រុក កឹមមី (ខេត្ត ដុងណាយ) អ្នកដែលធ្លាប់ជ្រើសរើសនិងជំនួយហ្វឹកហាត់កងទ័ពអង្គភាព ១២៥ ដោយផ្ទាល់នោះបានមានប្រសាសន៍អោយដឹងថា៖ ផ្អែកលើមូលដ្ឋានត្រូវបានអ្នកជំនាញការវៀតណាមជួយ ថ្ងៃទី ១២ ខែ ឧសភាឆ្នាំ ១៩៧៨ កងកម្លាំងប្រដាប់អាវុធបដិវត្តន៍ន៍សាមគ្គីសង្គ្រោះជាតិ កម្ពុជាត្រូវបានបង្កើតឡើងនៅភូមិ ស៊ួយរ៉ឹម (ឃុំ ឡុងយ៉ាវ ស្រុក កឹមមី ខេត្ត ដុងណាយ) ដោយលោក ហ៊ុនសែន (បច្ចុប្បន្នជា សម្ដេចនាយករដ្ឋមន្រ្តីរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា ហ៊ុន សែន) ធ្វើជាមេបញ្ជាការ។  នេះគឺជាអង្គភាពដើមកំណើតរបស់កងទ័ពបដិវត្តន៍កម្ពុជា កតត្រាការរីកចម្រើនថ្មីរបស់កងកម្លាំងបដិវត្តន៍កម្ពុជា ឆ្លើយតបបានតម្រូវការចៀសមិនរួចរបស់ប្រវត្តិសាស្រ្ត បង្កើតបានការវិវត្តប្រកបដោយលក្ខណៈរបត់ក្នុងការតស៊ូប្រយុទ្ធរបស់ប្រជាជនកម្ពុជា។

ក្នុងខែមិថុនា ឆ្នាំ១៩៧៨ យោធភូមិភាគទី ៧ ចាត់តាំងហ្វឹកហាត់យោធាអោយអង្គភាព ១២៥។ កងកម្លាំងចូលរួមហ្វឹកហាត់រួមមានកងវរសេនាតូចថ្មើរជើងចំនួន ២ កងអនុសេនាធំនៃកងដាក់កុងចំនួន ៣រួមជាមួយកងអនុសេនាធំស៊ើបការណ៍ព័ត៌មានកម្លាំងអាវុធកងវិស្វកម្មនិងដឹកជញ្ជូន។ ជាមួយការជួយដោយអស់ពីចិត្ត ឥតលក្ខខណ្ឌរបស់ប្រជាជននិងកងទ័ពវៀតណាម កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សទាំងគុណភាពនិងបរិមាណ។ ដល់ខែ ធ្នូ ឆ្នាំ ១៩៧៨ អង្គការនេះបានបង្កើតឡើងជាកងវរសេនាតូចចំនួន  ២២ ត្រៀមលក្ខណៈជាស្រេចទទួលភារកិច្ចប្រយុទ្ធជាមួយរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩ ក្រោមជំនួយរបស់កងទ័ពស្ម័គ្រចិត្ត វៀតណាម កងកម្លាំងប្រដាប់អាវុធបដិវត្តន៍សាមគ្គីសង្គ្រោះជាតិកម្ពុជា បានចេញដំណើរឆ្ពោះទៅភ្នំពេញ រួមជាមួយរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងកម្លាំងបដិវត្តន៍នានានៅនឹងកន្លែងផ្ដួលរម្លំរដ្ឋាភិបាលប្រតិកិរិយារំដោះប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ កសាងប្រទេសកម្ពុជាមួយដែលមានសន្តិភាព វិបុលភាព រីកចម្រើនរហូតដល់សព្វថ្ងៃ។ ក្រោយពីថ្ងៃរម្តោះ អង្គភាព ១២៥ បានបែងចែកបណ្ដាកងវរៈសេនាតូចទៅធ្វើជាកម្លាំងស្នូលនៅតាមខេត្តទាំងឡាយ ធ្វើជាមូលដ្ឋានដើម្បីបង្កើតតំបន់ប្រតិបត្តិការសឹកតាមខេត្តទាំងឡាយ ប្រព័ន្ធរដ្ឋអំណាចនៅខេត្តនិមួយៗ។

តាមលោកសាស្រ្តាចារ្យ បណ្ឌិត វ៉វ៉ាន់សែន សមាជិកក្រុមព្រឹក្សាទ្រឹស្ដីមជ្ឈិម ប្រធានសមាគមវិទ្យាសាស្រ្តប្រវត្តិសាស្រ្តទីក្រុងហូជីមិញ ការបង្កើតអង្គភាព ១២៥ មានអត្ថន័យដ៏ធំធេងណាស់ មានលក្ខណៈជារបត់ប្រវត្តិសាស្រ្តចំពោះបដិវត្តន៍កម្ពុជា។ ព្រោះខណៈនោះក្រោមការសម្លាប់រង្គាលរបស់ខ្មែរក្រហម ជនស្នេហាជាតិកម្ពុជាទាំងឡាយក្នុងនោះមានលោកហ៊ុនសែន បានរត់ភៀសខ្លួនមកវៀតណាម ចាត់ទុកដូចជាច្រកចេញតែមួយគត់និងជឿទុកចិត្តបំផុតព្រោះថានៅពេលនោះវៀតណាមបានមើលឃើញឧបាយកល អំពើពុតអាក្រក់ អត្តចរិតនៃរបបប្រល័យពូជសាសន៍នេះហើយ។

ចងចាំមិនភ្លេចនូវចំណងមិត្តភាព
ចាប់តាំងពីពេលបង្កើតឡើង កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិ កម្ពុជាបានប្រកៀកស្មាគ្នាជាមួយកងទ័ពស្ម័គ្រចិត្ត វៀតណាម សម្រេចបាននូវជ័យជម្នះដ៏ត្រចេះត្រចង់ រួមចំណែកសាងឡើងនូវជ័យជម្នះជាប្រវត្តិសាស្រ្តថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩ នាំមកនូវការរស់រានមានជីវិតឡើងវិញជូនប្រជាជាតិកម្ពុជា និងទប់ស្កាត់ការវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍នេះ។
ទីបញ្ចុះធាតុរបស់យុទ្ធជននៃអង្គភាព ១២៥ កម្ពុជា (នៅឃុំ ឡុងយ៉ាវ ស្រុក កឹមមី ខេត្ត ដុងណាយ) តែងតែបានយុទ្ធជនកងទ័ព វៀតណាម ថែរក្សាអុជធូប។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម

នឹករំលឹកអំពីសម័យកាលដំបូងនៃការបង្កើតអង្គភាព ១២៥ លោកវរសេនីយ៍ទោ ដាវង៉ុកសឺន បានឲ្យដឹងថា៖ កាលនោះយើងបានប្រគល់មូលដ្ឋានបង្អែកមួយភាគជូនអង្គភាព ១២៥ ដើម្បីប្រមូលផ្ដុំនិងហាត់ទ័ពតាមរយៈការប្រើប្រាស់ទីលានហ្វឹកហាត់ចាស់។ តំបន់នេះជាព្រៃកៅស៊ូនិងមូលដ្ឋានទ័ពចាស់ចោលទំនេរ ទីដាច់ស្រយាលជាបង្គួរ ព្រៃឈើក្រាស់ ប្រជាជនតិច។ ការដាក់ទីតាំងអង្គភាព ១២៥ មានភាពសមស្រប ធានាលក្ខណៈសុវត្ថិភាព ធានាការសម្ងាត់សម្រាប់សកម្មភាពយោធា។ ភាគី កម្ពុជា គ្រាន់តែប្រមូលផ្ដុំនៅអង្គភាពខ្លួន រាល់ទំនាក់ទំនងខាងក្រៅ ផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃអាស្រ័យកងទ័ព វៀតណាមជាអ្នកទទួលបន្ទុក។
 
មានប្រសាសន៍អំពីមនោសញ្ចេតនារបស់វៀតណាមដែលផ្ដល់ជូនជនស្នេហាជាតិកម្ពុជា ពេលនោះ លោក វរសេនីយ៍ទោ ដាវង៉ុកសឺន រម្លឹកថា៖ ក្នុងកាលៈទេសៈនោះប្រទេសយើងនៅជួបប្រទះការលំបាកជាច្រើនអំពីសេដ្ឋកិច្ច។ កងទ័ពរបស់យើងហូបបាយរាល់ថ្ងៃត្រូវលាយជាមួយស្គួយតែនៅតែប្រមូលផ្ដុំរាល់ប្រភពកម្លាំងដើម្បីជួយអង្គភាព ១២៥ ទាំងសម្ភារៈទាំងស្មារតី ។ កងទ័ពកម្ពុជាទទួលបានការឧបត្ថម្ភអង្ករ ម្ហូបអាហារ ផលិតផលបង្កបង្កើនផលពីបណ្ដាអង្គភាពកងទ័ពដែលឈរជើងនៅជុំវិញ។ យើងហ្វឹកហាត់ជូនមិត្តពីនយោបាយមាគ៌ា គោលនយោបាយទាំងឡាយនៃរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្នកម្ពុជាភាគច្រើនគឺផ្ដោតទៅលើការរៀនសូត្រចំណេះដឹងយោធាតស៊ូប្រយុទ្ធដោយប្រដាប់អាវុធ បំណិនប្រយុទ្ធ បញ្ជាការយោធា។ល។

លោកសាស្រ្តាចារ្យ បណ្ឌិត វ៉វ៉ាន់សែន បានឲ្យដឹងថា៖ ការណ៍ជួយឧបត្ថម្ភជនស្នេហាជាតិកម្ពុជា បង្កើតអង្គភាព ១២៥ គឺជាសេចក្ដីសម្រេចដ៏ភ្លឺស្វាងរបស់បក្សកុម្មុយនិស្តវៀតណាម។ ក្នុងដំណាក់កាលឆ្នាំ ១៩៧៥ - ១៩៧៨ វៀតណាម មានគោលនយោបាយការបរទេសទន់ភ្លន់ចំពោះសកម្មភាពបង្ករឿងរបស់រដ្ឋអំណាចខ្មែរក្រហមដើម្បីរក្សាសន្តិភាពផង ការពារព្រំដែនផង។  ក៏ប៉ុន្តែ យើងក៏បានមើលឃើញអត្តចរិតនៃរបបខ្មែរក្រហម ដច្នេះហើយទើបយើងគាំទ្រអង្គភាព ១២៥ ដែលជាបណ្ដាជនបដិវត្តន៍ស្នេហាជាតិពិតប្រាកដរបស់កម្ពុជា។ នេះគឺជាសេចក្ដីសម្រេចជាប្រវត្តិសាស្រ្ត បង្ហាញចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ៕
ទីភ្នាក់ងារព័ត៌មានវៀតណាម
អត្ថបទទី ២៖ ពីសមរភូមិ សាម៉ាត ក្លាយទៅជាតំបន់មិត្តភាព
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖