Chủ nhật, 17/02/2019, 21:4 GMT+7
៤០ ឆ្នាំក្រោយការរំដោះប្រទេស កម្ពុជា ចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍៖
ជ័យជម្នះនៃបុព្វហេតុដ៏យុត្តិធម៌និងស្មារតីអន្តរជាតិអធនដ៏ស្អាតស្អំបរិសុទ្ធ ឧត្តុង្គឧត្តម - អត្ថបទទី ២
11:22, 04/01/2019
កាលពីជាង ៤០ ឆ្នាំមុន តំបន់ សាម៉ាត​ (ខេត្ត តីនិញ) ជាទីកន្លែងកងទ័ពនិងប្រជាជនយើងសាមគ្គីជាមួយបណ្ដាជនស្នេហាជាតិ កម្ពុជា វាយតបយ៉ាងប្តូរផ្តាច់ជាមួយទ័ពខ្មែរក្រហម។ តំបន់ប្រយុទ្ធដ៏សាហាវកាលពីមុនសល់តែនៅក្នុងការចងចាំ ពេលនេះ សាម៉ាត បានក្លាយជា ច្រកទ្វារអន្តជាតិមានភាពសម្បូរសប្បាយអំពីពាណិជកម្ម ជាទីកន្លែងដោះដូរ តំណភ្ជាប់គ្នារវាងប្រជាជននៃប្រទេសទាំងពីរ។
អត្ថបទទី ២៖ ពីសមរភូមិ សាម៉ាត ក្លាយទៅជាតំបន់មិត្តភាព
ពីសមរភូមិសាហាវ...
ក៏ដូចជានៅតំបន់ជាច្រើនទៀតតាមខ្សែបន្ទាត់ព្រំដែនភាគនិរតីនាពេលនោះ នារាត្រីថ្ងៃទី ២៤ ទៀបភ្លឺថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ១៩៧៧ កងទ័ពខ្មែរក្រហម ចាប់ផ្ដើមវាយសម្រុកប៉ុស្ដិ៍ សាម៉ាត ជាមួយកងកម្លាំងដ៏ខ្លាំងក្លា។ គោលដៅរបស់ពួកវាគឺវាយចូលតាមច្រើនទិស ក្នុងឧបាយកលសម្លាប់រង្គាលប្រជាជនយើងផង ព្រមទាំងរារាំងការផ្ដល់ជំនួយនិងហ៊ុមព័ទ្ធ ដើម្បីវាយដណ្ដើមយកប៉ុស្ដិ៍និងផ្លូវលេខ ២២ ធ្វើជាឈ្នាន់វាយលុកបំពានចូលជ្រៅក្នុងទឹកដីយើង ។

កងកម្លាំងប្រដាប់អាវុធបដិវត្តន៍ កម្ពុជា និងកងទ័ពស្ម័គ្រចិត្ត វៀតណាម សហការគ្នាហ្វឹកហាត់ លើកកម្ពស់បច្ចេកទេសប្រយុទ្ធ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
 
នាពេលនោះ គណៈបញ្ជាការប៉ុស្ដិ៍នគរបាលប្រជាជនប្រដាប់អាវុធ សាម៉ាត (​បច្ចុប្បន្នជាប៉ុស្ដិ៍ការពារព្រំដែនច្រកទ្វារអន្តជាតិ សាម៉ាត) ការជំរុញទឹកចិត្តស្មារតីប្រយុទ្ធដល់កម្មាភិបាល​ យុទ្ធជនបានទាន់ពេលវេលា (ពេលនោះ នៅទីនេះមានចំនួនកម្មាភិបាល យុទ្ធជន សរុបទាំងអស់ ៣៩ នាក់) ព្រមទាំងរាយការណ៍ជូន គណៈបញ្ជាការនគរបាលប្រជាជនប្រដាប់អាវុធ តីនិញ (បច្ចុប្បន្ន ជាបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត តីនិញ) សុំជំនួយទ័ព។

ក្រោយរយៈពេល ១០ ថ្ងៃ ការពារទប់ទល់​ វាយតបយ៉ាងស្វិតស្វាញមាំទាំ ដល់ថ្ងៃទី ០៥ ខែ តុលា ឆ្នាំ ១៩៧៧ ប៉ុស្ដិ៍ សាម៉ាត រួមជាមួយកម្លាំងជំនួយរួមគ្នាប្រយុទ្ធរបស់យោធភូមិភាគទី ៧ បានរុញច្រានទ័ពខ្មាំងចេញផុតពីតំបន់ សាម៉ាត ភូមិ បាយបៅ និងតំបន់ ដឹបដា។ ក្នុងការប្រយុទ្ធពេញអំឡុងកាលនេះ យើងកម្ទេចខ្មាំងបានចំនួន ១១៤ នាក់ ប្រមូលយកបានអាវុធជាច្រើន។

តាមឧត្តសេនីយ៍ត្រី ទ្រឿងវ៉ាន់ថាញ់ អតីតមេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន ថ្វីត្បិតតែត្រូវខ្មាំងហ៊ុមព័ទ្ធគ្រប់ទិស លេណដ្ឋានត្រូវទឹកលិច គ្រាប់រំសេវ ស្បៀងអាហារជិតដាច់ក៏ដោយ... ប៉ុន្តែកម្មាភិបាល យុទ្ធជនចំនួន ៣៩ នាក់របស់ប៉ុសន្ដិ៍ការពារព្រំដែន សាម៉ាត នៅតែអង់អាចប្រយុទ្ធ ធ្វើឲ្យទ័ពរបស់ខ្មាំងដែលវាយប្រហារត្រូវដកថយចំនួន ២២ លើក ទប់ស្កាត់ទ័ពពួកវាមិនវាយសម្រុកចូលតាមផ្លូវលេខ ២២។ ក្នុងការប្រយុទ្ធដ៏សាហាវនេះមានកម្មាភិបាល យុទ្ធជនចំនួន ១៣ នាក់ បានក្លាហានពលីជីវិត។ អង្គភាពក៏បានកម្ទេចខ្មាំងចំនួន ១១៤ នាក់ ប្រមូលកាំភ្លើងគ្រប់ប្រភេទបានចំនួន ​២២ ដើម។

លោកសាស្រ្តាចារ្យ ​បណ្ឌិត វ៉វ៉ាន់សែន សមាជិកក្រុមព្រឹក្សាទ្រឹស្តីមជ្ឈិម ប្រធានសមាគមវិទ្យាសាស្រ្ដប្រវត្តិសាស្រ្តទីក្រុង ហូជីមីញ បានឲ្យដឹងថា ជាមួយនឹងការប្រមូលកៀរគរវាយប្រហារព្រំដែន វៀតណាម ដោយប្រើកងពលធំសំខាន់ៗ ចំនូន ១៩ ក្នុងចំណោមទាំងអស់ ២៣ ក្រុមប្រតិកិរិយាខ្មែរក្រហម បានបង្ហាញអោយឃើញថា នេះមិនត្រឹមតែជាការបង្ករឿងបណ្ណោះទេ ពួកវាមានបំណងវាយលុកឈ្លានពាននិងសម្លាប់រង្គាលប្រជាជនយើង។ តំបន់ សាម៉ាត គឺជាទីកន្លែងមួយក្នុងចំណោមទីកន្លែងទទួលរងការវាយប្រហារ បំផ្លិចបំផ្លាញធ្ងន់ធ្ងរបំផុតរបស់ពួកវា។

រម្លឹកឡើងវិញអំពីសម័យកាលដ៏សាហាវនោះ លោកវរសេនីយ៍ទោ វ៉វ៉ាន់ម៉ាវ អតីតប្រធាននៃប៉ុស្ដិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ សាម៉ាត មានប្រសាសន៍ឲ្យដឹងថា៖ ពេលនោះលោកកំពុងបំពេញការងារនៅប៉ុស្ដិ៍ការពារព្រំដែន ចាងរៀក កៀកក្បែរនឹង សាម៉ាត ម៉្លោះហើយបានយល់យ៉ាងច្បាស់អំពីសភាពការណ៍ដ៏សាហាវពេលនោះ។ ទ័ព ខ្មែរក្រហម វាយលុកយ៉ាងឆ្កួតលលាដើម្បីបង្កការខាតបង់ធ្ងន់ធ្ងរអោយកងទ័ពនឹងប្រជាជនយើង។​ រួមជាមួយការបាញ់សម្លាប់យ៉ាងសាហាវឃោឃៅឆ្កួតលលានោះ កងទ័ពខ្មែរក្រហម បានសម្លាប់រង្គាលប្រជាជនយើងនៅតំបន់ សាម៉ាតចំនួន ៤៦០ នាក់ ក្នុងនោះ ​មានគ្រួសារប្រជាជន​ ១៣ ក្រុមត្រូវសម្លាប់ទាំងអស់។

នៅតាមខ្សែការពារ ឡហ្ក - សាម៉ាតនេះដែរ កងពលធំថ្មីមួយត្រូវបានបង្កើតឡើងបានចេញដំណើរពីខេត្ត ប៊ិញភឿក ជាជំយួយទ័ពមកដល់ខេត្ត តីនិញ ហើយប្រយុទ្ធយ៉ាងក្លាហានដើម្បីការពារខ្សែបន្ទាត់ព្រំដែននៃមាតុភូមិ។ ផ្ដើមចេញពីតម្រូវការ ការតព្វកិច្ចប្រយុទ្ធការពារព្រំដែនភាគនិរតី នាថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ១៩៧៧ តាមសារាចររបស់ក្រសួងការពារជាតិ បញ្ជាការដ្ឋានយោធភូមិភាគទី ៧ បានសម្រេចបង្កើតកងពលធំ លេខ ២ (បច្ចុប្បន្នជាកងពលធំថ្មើជើង ៣០២)។ គ្រាន់តែ ៣ ថ្ងៃបន្ទាប់ពីបានបង្កើត កងពលធំបានទទួលភារកិច្ចឈានចូលការប្រយុទ្ធដើម្បីការពារមាតុប្រទេសលើខ្សែបន្ទាត់ព្រំដែនភាគនិរតី។ ឆ្នាំ ១៩៧៨ កងពលធំទទួលបានបទបញ្ជា បើកប្រតិបត្តិការឆ្ពោះទៅរកភូមិសាស្រ្ដតំបន់ព្រំដែនខេត្ត តីនិញ ទទួលភារកិច្ចកាន់កាន់ខ្សែបន្ទាត់ការពារ សាម៉ាត - ឡហ្ក ជំនួស អង្គភាពទ័ពទី ៣។

នៅសមរភូមិថ្មី អស់រយៈកាល ១៥០ ថ្ងៃនិងយប់តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញមាំទាំ (ចាប់ពីដើមខែ សីហា ដល់ពាក់កណ្ដាលខែ វិច្ឆិកា ឆ្នាំ ១៩៧៨) កម្មាភិបាល យុទ្ធជនកងពលធំលេខ ៣០២ ទទួលរងទុក្ខលំបាក លះបង់ជីវិត បំបែកបំបាក់រាល់ការវាយលុកបំពានរបស់ទ័ពខ្មែរក្រហម ការពារតាំងពីមួយតឹកដីដ៏ពិសិដ្ឋរបស់មាតុភូមិ។ ក្រោយពេលរក្សាខ្សែការពារបានរឹងមាំ កងពលធំលេខ ៣០២ បានអនុវត្តន៍ភារកិច្ចអន្តរជាតិដ៏ឧដុង្គឧត្តមលើទឹកដីកម្ពុជាជាមិត្ត។ ពេញមួយទសវត្ស (១៩៧៩ - ១៩៨៩) ធ្វើជាយុទ្ធជនស្ម័គ្រចិត្ត ប្រយុទ្ធបណ្ដើរ ជួយមិត្តបណ្ដើរដូចជាចូលរួមការជួយសង្គ្រោះប្រជាជនកើតទុរ្ភិក្ស ស្ដារផលិតកម្មឡើងវិញ... កម្មាភិបាល យុទ្ធជនកងពលធំលេខ ៣០២ បានមកជួយមិត្ត កម្ពុជា ដោយមនោសញ្ចេតនាអន្តជាតិដ៏ស្អាតស្អំបរិសុទ្ធ ស្មោះស័្មគ្រឥតងាករេ។

...ដល់ដែនដីមិត្តភាព
បច្ចុប្បន្ននេះ អញ្ជើញមកកាន់តំបន់ច្រកទ្វារអន្តរជាតិ សាម៉ាត នឹងឃើញមណ្ឌលរំលឹកវិញ្ញាណក្ខន្ធយុទ្ធជនពលីជីវិតទាំងឡាយក្នុងការប្រយុទ្ធដ៏សាហាវក្នុងអតីតកាល។ វិមានរំលឹកវិញ្ញាណក្ខន្នឋិតនៅចំកណ្ដាលប៉ុស្ដិ៍ការពារព្រំដែនច្រកទ្វារអន្តជាតិ សាម៉ាត ចាស់និងថ្មី។ នេះជា "ស្លាកស្នាមបញ្ជាក់" ដល់ការពលីជីវិតដ៏អង់អាចក្លាហានរបស់កម្មាភិបាល យុទ្ធជន ប៉ុស្ដិ៍ការពារព្រំដែន សាម៉ាត។

ជាសមរភូមិដ៏សាហាវក្នុងអតីតកាល មកទល់បច្ចុប្បន្ននេះ សាម៉ាត បានក្លាយទៅជាច្រកទ្វារព្រំដែនអន្តរជាតិដ៏រស់រវើកអំពីពាណិជ្ជកម្មនិងជាកន្លែងផ្តោះប្តូររវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
 
សង្រ្គាមបានកន្លងផុតឆ្ងាយទៅហើយ សាម៉ាត បច្ចុប្បន្ននេះជាដែនដីដ៏ក្សេមក្សាន្ត។ ផ្ដើមពីសមរភូមិមួយដ៏សាហាវក្នុងសង្គ្រាមការពារព្រំដែនភាគនិរតី សព្វថ្ងៃ សាម៉ាត បានក្លាយទៅជាច្រកទ្វារអន្តរជាតិ​ ជំនាញខាងការផ្តោះប្ដូរពាណិជកម្មរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរជួយឧបត្ថម្ភគ្នាទៅវិញទៅមកក្នុងកិច្ចការថែរក្សាព្រំដែន រឹតចំណងសាមគ្គីភាពរវាងប្រជាជនរស់នៅសងខាងព្រំដែន បង្កលក្ខណៈងាយស្រួលអោយប្រជាជន សហគ្រាសក្នុងផ្តោះប្តូរ លក់ដូរទំនិញ។

តាមអនុសេនីយ៍ឯក ផានឌិញតូ អនុប្រធានស្នងការនយោបាយប៉ុស្តិ៍ការពារព្រំដែនចក្រទ្វារអន្តរជាតិ សាម៉ាត បច្ចុប្បន្ននេះ សកម្មភាពផ្លាស់ប្ដូរពាណិជកម្មក៏ដូចជាការផ្តោះប្តូររបស់ប្រជាជននៅតំបន់នេះមានលក្ខណៈមមាញឹកជាបង្គួរ។ ទំនិញពី កម្ពុជា មក វៀតណាម ភាគច្រើនគឺផលិតផលធ្វើអំពីឈើ ខណៈពេលនោះ ខាងយើងនាំចេញទៅកម្ពុជា បណ្ដាផលិតផលជាមុខទំនិញដ៏ចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ប្រជាជនកម្ពុជា។ អាស្រ័យដោយការផ្តោះប្ដូរលក់ដូរជាប្រចាំបានរឹតចំណង សាគ្កីភាព​រវាងប្រជាជនទាំងសងខាងតែម្ដង។ អង្គភាពកំពុងរក្សាល្អសន្តិសុខសណ្ដាប់ធ្នាប់នៅតំបន់ច្រកទ្វារព្រំដែន សហការស្អិតល្មួតជាមួយបណ្ដាកងកម្លាំងមានសមត្ថកិច្ចត្រួតពិនិត្យគ្រប់គ្រង ចុះបញ្ជីមនុស្សនិងមធ្យោបាយធ្វើដំណើរ ទំនិញឆ្លងកាត់ព្រំដែនទៅមក ធានាសុវត្ថិភាព ឆាប់រហ័ស ត្រឹមត្រូវតាមបែបបទ បទបញ្ញត្តិ។

អនុសេនីយ៍ឯក ផានឌិញតូ បានឲ្យដឹងថា៖ ប៉ុស្ដិ៍ឧស្សាហ៍រក្សាយ៉ាងខ្ជាប់ខ្ជួននូវការផ្តោះប្ដូរព័ត៌មាន ប្រជុំការងារតាមកាលកំណត់ជាមួយកងកម្លាំងប្រដាប់អាវុធនិងរដ្ឋអំណាចឃុំជាប់គ្នាខាង កម្ពុជា ​(ប៉ុស្ដិ៍នគរបាលការពារព្រំដែន ត្រពាំងផ្លុង ឃុំ ត្រព្រាំងផ្លុង ស្រុក ពញាក្រែក ខេត្ត ត្បុងឃ្មុំ)។ តាម រយៈនោះ ភាគីទាំងពីរឧស្សាហ៍ជូនដំណឹងអោយគ្នាទៅវិញទៅមកអំពីស្ថានការណ៍ទាក់ទងដល់សន្តិសុខនយោបាយ​ សណ្ដាប់ ធ្នាប់សង្គម និងសហការប្រយុទ្ធប្រឆាំងការជួញដូរទំនិញខុសច្បាប់ ក្លែងបន្លំក្នុងវិស័យពាណិជកម្ម ឆ្លងដែនខុសច្បាប់។ ភាគីទាំងពីរក៏ឧស្សាហ៍រៀបចំកម្មវិធីផ្តោះប្ដូរវប្បធម៌ សិល្បៈ កីឡា ជួយឧបត្ថម្ភ គាំទ្រ សួរសុខទុក្ខគ្នាទៅវិញទៅមក ឆ្លងតាមរយៈនោះ រឹតចំណងសាមគ្គីភាពរវាងរដ្ឋអំណាចនិងប្រជាជននៅមូលដ្ឋាននៃប្រទេសទាំងពីរ។

លោក វរសេនីយ៍ទោ វ៉វ៉ាន់ម៉ាវ អតីតមេប៉ុស្ដិ៍នៃប៉ុស្ដិ៍ការពារព្រំដែនច្រកទ្វារអន្តរជាតិ សាម៉ាត ចែករំលែក ថា៖ ក្រោយពេលកម្ពុជា បានរំដោះ កងទ័ពស្ម័គ្រចិត្តនិងជំនាញការ វៀតណាម មានសកម្មភាព ជាច្រើន ជួយឧបត្ថម្ភដើម្បីឲ្យមិត្តស្ដារនិងកសាងប្រទេសជាតិឡើងវិញ។ កម្មាភិបាល យុទ្ធជនប៉ុស្ដិ៍ការពារព្រំដែន សាម៉ាត ក៏ឧស្សាហ៍ឆ្លងដែនច្រើនដងច្រើនសាដើម្បីផ្តោះប្ដូរយោបល់ ចែករំលែកបទពិសោធន៍និងជួយមូលដ្ឋានជាប់ព្រំប្រទល់ក្នុងកិច្ចការកសាងរដ្ឋអំណាច កសាងកងកម្លាំងក៏ដូចជាជួយប្រជាជននៅមូលដ្ឋាននោះ។ អាស្រ័យដោយទាំងប៉ុន្មានកិច្ចការដែលមានអត្ថន័យទាំងនេះបានធ្វើឲ្យប្រជាជន កម្ពុជា រំភើបចិត្តអំណគុណនិងជឿទុកចិត្ត វៀតណាម ជាពិសេសគឺកងកម្លាំងកងទ័ពការពារព្រំដែន វៀតណាម ឆ្លងតាមរយៈនោះ រួមចំណែកពង្រឹងនិងពង្រីកស្មារតីសាមគ្គី មិត្តភាព ផ្សារភ្ជាប់ស្អិតល្មួតរវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម - កម្ពុជា៕
ទីភ្នាក់ងារព័ត៌មានវៀតណាម
អត្ថបទទី ៣៖ រឿងរ៉ាវអំពីយុទ្ធជនស្ម័គ្រចិត្តទាំងឡាយបំពេញភារកិច្ចនៅប្រទេសជាមិត្ត
 
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖