Thứ 4, 19/06/2019, 18:42 GMT+7
៤០ ឆ្នាំក្រោយការរំដោះប្រទេកម្ពុជាចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍៖
ជ័យជម្នះនៃបុព្វហេតុដ៏យុត្តិធម៌និងស្មារតីអន្តរជាតិអធនស្អាតស្អំបរិសុទ្ធ ឧត្តុង្គឧត្តម - អត្ថបទទី ៣
15:19, 05/01/2019
ប្រឈមមុខនឹងភាពឃោរឃៅរបស់ខ្មែរក្រហម ចំពោះប្រជាជនកម្ពុជា និង វៀតណាម បន្ទាប់ពីទទួលបានការអំពាវនាវជួយជ្រោមជ្រែងពីសំណាក់រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា កងទ័ពស្ម័គ្រចិត្តវៀតណាម បានចេញដំណើរទៅជួយប្រជាជនកម្ពុជា កសាងប្រទេសឡើងវិញ។ អំឡុងថ្ងៃខែរួមសុខរួមទុក្ខនៅប្រទេសជាមិត្ត នៅតែដិតជាប់យ៉ាងខ្លាំងក្នុងចិត្តគំនិតនៃកងទ័ពទ័ពស្ម័គ្រចិត្តក៏ដូចជាអ្នកជំនាញការ វៀតណាម ទាំងអស់។

អត្ថបទទី ៣៖ ​ ​រឿងរ៉ាវអំពីយុទ្ធជនស្ម័គ្រចិត្តទាំងឡាយបំពេញភារកិច្ចនៅប្រទេសជាមិត្ត
ចូលរួមក្នុងរណសិរ្ស ៧៧៩ កម្ពុជា តាំងពីប៉ុន្មានថ្ងៃដំបូង ការចងចាំអំពីសម័យកាលមួយដ៏ប្រចះត្រចង់​តែពោរពេញដោយអត្ថន័យចំពោះវរសេនីយ៍ទោ ធៀវក្វាងថាច់ (អចិន្ត្រៃយ៍គណៈកម្មការទំនាក់ទំនងប្រពៃណីរណសិរ្ស ៧៧៩) មិនរម្សាយបាត់ឡើយ។ ខណៈពេលនោះ វរសេនីយ៍ទោ ថាច់ កំពុងជាអនុសេនីយ៍ត្រី ដោយមានតួនាទីស្នងការនយោបាយកងអនុសេនាធំលេខ ៦ (កងវរសេនាធំលេខ ៣២០ អង្គភាព​ទ័ព​លេខ ៧៧០៦) ដែលឈរជើងខាងកើតទន្លេ មេគង្គ នៅតំបន់សាឡាង អ្នកលឿង ជាមួយកងពលតូចកងទ័ពជើងទឹកការពារ ធានាការឆ្លងកាត់ទន្លេនៃអង្គភាពទាំងឡាយ។

វរសេនីយ៍ឯក ហាស៊ន់ថាញ់ (ខាងស្តាំ) និង វរសេនីយ៍ទោ កៀវក្វាងថាច់  បើកឡើងវិញនូវទំព័រប្រវត្ដិសាស្ដ្រអំពីកាលសម័យចូលរួមកងទ័ពស្ម័គ្រចិត្ត​ ជួយប្រទេសកម្ពុជានៅលើសមរភូមិ ៧៧៩ រូបថត ទីភ្នាក់ងារព័ត៌មាន វៀតណាម


នឹករំលឹកអំពីពីសម័យកាលនោះ វរសេនីយ៍ទោ ធៀវក្វាងថាច់ ស្រងេះស្រងោច៖ ភាពឃោរឃៅរបស់កងទ័ពខ្មែរក្រហម យើងបានដឹង បានឮហើយ ប៉ុន្តែខណៈពេលឆ្លងមកដល់ប្រទេសរបស់មិត្ត ឃើញដោយផ្ទាល់នឹងភ្នែកនូវស្លាកស្នាមដែលកងទ័ពខ្មែរក្រហមបានប្រព្រឹត្តចំពោះប្រជាជនកម្ពុជា បណ្តាលអោយយើងខ្ញុំភ័យរន្ធត់ព្រឺខ្លួន។

របបប្រល័យពូជសាសន៍ត្រូវបានគេដាក់ពង្រាយលើវិសាលភាពទូទាំងប្រទេស ប៉ុន្តែភូមិសាស្ត្រដែលរងការលំបាកវេទនា រងទុក្ខទារុណកម្ម សម្លាប់រង្គាលច្រើនបំផុតគឺនៅតាមប៉ុន្មានខេត្តចំណុះយោធភូមិភាគទី ២ របស់ កម្ពុជា (ភូមិសាស្ត្ររបស់រណសិរ្ស ៧៧៩)។ ទីនេះបណ្ដាខេត្តដែលមានព្រំប្រទល់ជាប់ជាមួយ វៀតណាម មានបងប្អូនជនជាតិភាគតិចរស់នៅច្រើន ហើយជាទីទាំងឈរជើងនៃកងកម្លាំងបះបោរប្រឆាំងខ្មែរក្រហមរបស់យោធភូមិភាគបូព៌ា ។

ទទួលការតព្វកិច្ចជួយប្រទេសជាមិត្តកសាងមូលដ្ឋាននៅឃុំ ស្រី អង្គរ (ស្រុក ពាមជរ ខេត្ត ព្រៃវែង) នៅខែ មីនា ឆ្នាំ ១៩៧៩ លោកវរសេនីយ៍ទោ ធៀវក្វាងថាច់ ជាមួយមិត្តរួមកងជួរចុះទៅឃុំទើបឃើញភាពឃោរឃៅរបស់ទាហានខ្មែរក្រហម។ ពួកវាសម្លាប់មនុស្សរាល់ថ្ងៃ ថ្ងៃណាក៏មានមនុស្សពី ៥ ដល់ ១០ នាក់ត្រូវសម្លាប់ មានម្តងពួកវាសម្លាប់មនុស្ស ២៧ នាក់។ ម្តងនោះទៀត ពួកវា កៀងប្រជាជនចំនួន ១.៩៧៧ នាក់ចូលតំបន់ព្រៃរនាមភូមិ ហោយបើកមីក្រូបំពងសំឡេង វិទ្យុផ្សាយសំឡេងយ៉ាងខ្លាំង។  ព្រឹកព្រហាមថ្ងៃបន្ទាប់ ទើបដឹងថា អ្នកទាំងនោះត្រូវសម្លាប់ទាំងអស់។

"ឆ្នាំ ១៩៧០ ឃុំមានមនុស្សជាង ៥.០០០ នាក់ប៉ុ ន្តែពេលយើងខ្ញុំមកដល់នៅសល់តែ ២.០០០ នាក់ ប៉ុណ្ណោះ។ សូម្បីតែកងទ័ពយើងក៏មិនហានបរិភោគត្រីក្នុងអណ្តូងទាំងឡាយនៅតំបន់នោះឡើយ ទោះបីពេលនោះលក្ខខណ្ឌស្បៀងអាហារភោជនាហារលំបាក ខ្វះខាតយ៉ាងខ្លាំង" លោកវរសេនីយ៍ទោ ថាច់ បានរំលឹកឡើងវិញ។

នៅឆ្នាំ ១៩៨១  រណសិរ្ស ៧៧៩ បានដំណើរការសកម្មភាពដោយបញ្ជូនចុះទៅឃុំនីមួយៗ កម្មាភិបាល យុទ្ធជនកងទ័ពស្ម័គ្រចិត្ត វៀតណាមចំនួន ២ រូបនៅក្នុងភូមិសាស្ត្រយោធភូមិភាគទី ២ របស់កម្ពុជា ។ ជាមួយនឹង ៤៩៦ ឃុំ មានជិត ១.០០០ លើកនាក់ជាកម្មាភិបាល យុទ្ធជនរណសិរ្ស ៧៧៩ ចុះទៅឃុំទាំងឡាយរបស់កម្ពុជា ដោយផ្ទាល់ ហូបចុកជាមួយ រស់នៅជាមួយ ជួយកម្មាភិបាល កម្ពុជា ជួយសង្គ្រោះប្រជាជនកើតទុរ្ភិក្ស ព្យាបាលជំងឺ។ល។

យោងតាមលោកវរសេនីយ៍ទោ ធៀវក្វាងថាច់ នាកាលៈទេសៈនោះ កងកម្លាំង ប៉ុលពត ទើបតែ "រលាយ" ក៏នៅតែលបលួចប្រព្រឹត្តសកម្មភាពប្រឆាំងបំផ្លាញដោយរស់លាយឡំជាមួយប្រជាជន រដ្ឋអំណាចមិត្តនៅទន់ខ្សោយ ខណៈពេលផ្លូវថ្នល់មានការលំបាកលំបិន ឃុំនានាដែលស្ថិតនៅឆ្ងាយពីតំបន់អង្គភាពកងទ័ពយើងឈរជើង ជួនកាលមានកន្លែងខ្លះមានចម្ងាយផ្លូវពី ២ ដល់ ៣ ថ្ងៃដំណើរ។

"ក្នុងបរិបទពោរពេញដោយភាពគ្រោះថ្នាក់ឧបសគ្គនោះ កម្មាភិបាល យុទ្ធជនទាំងឡាយពេលទទួលភារកិច្ចតែងតែកំណត់គោលដៅត្រូវតែ "​ច្បាមមិត្ត ច្បាមប្រជាជនដើម្បីសម្រេចរួចរាល់ភារកិច្ច"។ អាស្រ័យដោយការជួយជ្រោមជ្រែង ទំនុកបម្រុង ការពាររបស់ប្រជាជន កម្ពុជា ដែលរហូតដល់ថ្ងៃដក់ទ័ពមកប្រទេសវិញ កម្មាភិបាល យុទ្ធជនដែលបំពេញប្រេសិតពិសេសបានមកមាតុប្រទេសវិញដោយសុខសាន្ត" លោកវរសេនីយ៍ទោ ថាច់ ថ្លែងប្រាប់។

ប្រជាជននៅរាជធានីភ្នំពេញអាឡោះអាល័យជូនដំណើរយុទ្ធជនស្ម័គ្រចិត្ត វៀតណាមបំពេញកាតព្វកិច្ចអន្តរជាតិ ធ្វើដំណើរមាតុភូមិនិវត្តន៍។ រូបថត ទីភ្នាក់ងារព័ត៌មានវៀតណាម


ចែករំឡែកអំពីអនុស្សាវរីយ៍ដែលមិនងាយបំភ្លេចបានអំពីមនោសញ្ចេតនារបស់ប្រជាជន កម្ពុជា ចំពោះកងទ័ព វៀតណាម វរសេនីយ៍ទោ ថាច់ បានមានប្រសាស៍អោយដឹងថា៖ នៅឆ្នាំ ១៩៨៩ ប៉ុន្មានថ្ងៃមុនពេលដកទ័ពមកប្រទេសវិញ ខ្ញុំចុះទៅកងវរសេនាតូចលេខ ១ (ចំណុះរណសិរ្ស ៧៧៩) ដើម្បីបញ្ចប់ការងារដក​ទ័ព​មកប្រទេសវិញអោយហើយ។ មេបញ្ជាការកងវរសេនាតូចគឺលោក ឡេភឿង (ក្រោយនេះធ្វើជាប្រធានគណៈ​កម្មា​ធិ​ការ​កិច្ច​ការ​ផ្ទៃ​ក្នុងខេត្ត ឡុងអាន) រាយការណ៍ថា៖ ប្រជាជនមូលដ្ឋានកំពុងត្រៀមរៀបចំរៀបមង្គលការអោយយុទ្ធជនម្នាក់ក្នុងអង្គភាពជាមួយនារី ខ្មែរ ម្នាក់នៅមូលដ្ឋាន។ ខ្ញុំមានការភ្ញាក់ផ្អើលខ្លាំង ពីព្រោះ ប្រជាជននៅទីនេះដឹងស្រាប់ថាកងទ័ព វៀតណាម ជិតនឹងវិលត្រឡប់ទៅមាតុប្រទេសវិញហើយ សូម្បីតែបានធ្វើពិធីជប់លៀងលាគ្នាសម្រាប់កងទ័ពរួចទៅហើយនោះ។ ទោះជាដូច្នេះក៏ដោយ ក្រុមគ្រួសាររបស់កូនក្រមុំក៏នៅតែអោយប្រារព្ធពិធីអាពាហ៍ពិពាហ៍និងសុខចិត្តទទួលយកតាមការសម្រេចចិត្តរបស់ "កូនប្រសារជាកងទ័ពវៀតណាម"។

ក្នុងរយៈពេល ១០ ឆ្នាំ ចាប់ពីឆ្នាំ ១៩៧៩ ដល់ឆ្នាំ ១៩៨៩​ កម្មាភិបាល យុទ្ធជននៃយោធភូមិភាគទី ៧ បំពេញភារកិច្ចនៅរណសិរ្ស ៧៧៩ និង ៤៧៩ ក៏ដូចជារណសិរ្ស ៧៧០៨ បានពលីជីវិត ១០.២៥៧ រូប ១៨.៩៥៨ រូបរងរបួស។ ដោយបានផ្សរភ្ជាប់យ៉ាងស្អិតល្មួតជាមួយសមរភូមិ កម្ពុជា ស្ទើរតែពេញអំឡុងពេលនោះ វរសេនីយ៍​ឯក ហាស៊ន់ថាញ់ (អតីតប្រធានគណៈកម្មការកម្មាភិបាលកងវិស្វកម្មកងពលធំលេខ ៤៧៦) បានចែក​រំលែកថា៖ ចំពោះយុទ្ធជនកងទ័ពស្ម័គ្រចិត្តរបស់ វៀតណាម អនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាននោះគឺរូបភាពទាំងឡាយក្នុងថ្ងៃកងទ័ពប្រជាជនវៀតណាម ដកទ័ពមកប្រទេសវិញ មាមីងបងប្អូនប្រជាជន កម្ពុជា ចាស់ ក្មេង ប្រុស ស្រី កុមារាកុមារីទាំគ្រប់គ្នាបានឈរតម្រៀបគ្នាតាមបណ្តោយផ្លូវដើម្បីជូនដំណើរកងទ័ពវៀតណាម។

លោកសាស្រ្តាចារ្យ - បណ្ឌិត វ៉វ៉ាន់សែន សមាជិកក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម ប្រធានសមាគមវិទ្យាសាស្រ្តប្រវត្តិ​សាស្ត្រទីក្រុង ហូជីមិញ បានអះអាងថា៖ យើងទាំងអស់គ្នាបានបង្ហាញនូវស្មារតីអន្តរជាតិដ៏ឧដុង្គឧត្តម្ភ។ នៅក្នុងអំឡុងកាលពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ខ្មែរក្រហម បានសម្លាប់រង្គាលប្រជាជន កម្ពុជា ដល់ទៅ ២ លាននាក់ វាយប្រហារនិងសម្លាប់រង្គាលប្រជាជនយើងនៅតាមព្រំដែន។ លទ្ធផលនៃសវនាការតុលាការអន្តរជាតិកាត់ទោសមេដឹកនាំ ខ្មែរក្រហម ក្រោយមកក៏បានបញ្ជាក់សកម្មភាពការពារខ្លួនឯងនិងការតព្វកិច្ចអន្តរជាតិរបស់ វៀតណាម ល្អបរិសុទ្ធ ដ៏ឧដុង្គឧត្តម្ភនិងទាន់ពេលវេលា។        

នៅក្នុងពិធីសម្ពោធអគារប្រពៃណីនៃទីបញ្ជាការរណសិរ្ស ៧៧៩ (យោធភូមិភាគទី ៧) ត្រូវបានកសាងនៅឃុំ ជីរោទ៍ទី ២ (ពីមុនគឺភូមិ ជប់) ស្រុក ត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ កាលពីថ្ងៃទី ៥ ខែ សីហា ឆ្នាំ ២០១៧ លោកឧត្តមសេនីយ៍ទោ អ៊ីនសែ ដារ៉ា មេបញ្ជាការកងពលតូចលេខ ២១ យោធភូមិភាគទី ២ (កម្ពុជា) បានអោយដឹង ថា ប្រសិនបើរំឭកឡើងវិញអំពីថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ គឺមិនអាចបំភ្លេចបាននូវគុណូបការៈដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្ត វៀតណាម ក្នុងការជួយប្រជាជន កម្ពុជា រួចផុតពីសោកនាដកម្មប្រល័យពូជសាសន៍ក្រោមរបបខ្មែរក្រហម។ យោងតាមលោកលោកឧត្តមសេនីយ៍ទោ អ៊ីនសែ ដារ៉ា កងទ័ពស្ម័គ្រចិត្ត វៀតណាម មិនត្រឹមតែជួយផ្តួលរម្លំរបបខ្មែរក្រហមប៉ុណ្ណោះតែ នៅថែមទាំងជួយប្រជាជន កម្ពុជា ទប់ស្កាត់របបខ្មៅងងឹតនោះវិលឡប់មកម្ដងទៀត។

នៅថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០១៩ ក្នុងឱកាសខួបរំលឹកអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជម្នះ ​​​សង្គ្រាមនៅព្រំប្រទល់ភាគនិរតីនៃមាតុភូមិ ហើយរួមជាមួយប្រជាជនកម្ពុជាទទួល ជ័យជម្នះរបបប្រល័យពូជសាសន៍ ប៉ុលពត (ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ -ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០១៩) គណៈប្រតិភូនៃកម្មាភិបាលជាន់ខ្ពស់នៃបញ្ជាការដ្ឋានយោធភូមិភាគ ទី ១ ដែលដឹកនាំដោយឧត្តមសេនីយ៍ឯក ហួតឈាង - មេបញ្ជាការ​រង​កង​ទ័ពជើងគោក ហើយជាមេបញ្ជាការយោធភូមិភាគ ១ យោធពលខេមរភូមិន្ទ ធ្វើជាប្រធានគណៈប្រតិភូនិងថ្នាក់ដឹកនាំខេត្តទាំង ៣ គឺខេត្ត រតនគិរី ស្ទឹងត្រែង និង មណ្ឌលគីរី - ព្រះរាជាណា ចក្រកម្ពុជាអញ្ជើញមកអុជធូបបូជានៅឈាបនដ្ឋាន យុទ្ធជនពលី ឌឹកកើ ខេត្ត យ៉ាឡាយ។ ក្នុងរូបថត៖ ប្រតិភូទាំងឡាយអញ្ជើញ អុជធូបបូជានៅពិធីគោរពវិញ្ញាណក្ខន្ឋ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម


លោកឧត្តមសេនីយ៍ឯក ជឿនសុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី ២ (កម្ពុជា) បានបញ្ជាក់ថា៖ ប្រើសិនបើមិនមានថ្ងៃទី ០៧ ខែ មករា ឆ្នាំ ១៩៧៩ គឺមិនមានថ្ងៃនេះទេ នោះគឺជាសក្ខីភាពនៃប្រវត្តិសាស្ត្រ ជាការពិតមួយដែលមិនអាចបដិសេធបានឡើយ។ ហេតុដូច្នេះហើយ នាយទាហាន ពលទាហាន យោធភូមិភាគទី ២ ប្តេជ្ញាចិត្តបន្តពង្រឹងចំណងមិត្តភាព វៀតណាម - កម្ពុជា អោយកាន់តែរឹងមាំថែមទៀត ពីមួយថ្ងៃដល់មួយថ្ងៃ ប្តេជ្ញាចិត្តយ៉ាងរឹងមាំក្នុងការប្រឆាំងនឹងការមួលបង្កាច់ ឧបាយកលបំបែកបំបាក់ ប្រកាន់ពូជសាសន៍របស់កម្លាំងអមិត្រជាដាច់ខាត រួមចំណែកពង្រឹង កសាងខ្សែបន្ទាត់ព្រំដែន វៀតណាម - កម្ពុជា អោយក្លាយទៅជាព្រំដែនសន្តិភាព អភិវឌ្ឍន៍ជាមួយគ្នា សាមគ្គីភាពផ្ទៃក្នុងជាមួយប្រជាជន វាយបំបែករាល់ឧបាយកលដែលបង្កវិនាសកម្មដល់ប្រជាជននៃប្រទេសទាំងពីរ។

ទីភ្នាក់ងារព័ត៌មានវៀតណាម
អត្ថបទទី ៤៖  បញ្ជាក់​អំពី​តួនាទី​នៃ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖