Chủ nhật, 17/02/2019, 21:15 GMT+7
៤០ ឆ្នាំក្រោយការរំដោះប្រទេស កម្ពុជា ចេញពីរបបខ្មែរក្រហមប្រល័យពូជសាសន៍៖
ជ័យជម្នះនៃបុព្វហេតុដ៏យុត្តិធម៌និងស្មារតីអន្តរជាតិអធនដ៏ស្អាតស្អំបរិសុទ្ធឧដុង្គឧត្តម្ភ - អត្ថបទបញ្ចប់
09:37, 07/01/2019
ជ័យជម្នះក្នុងសង្គ្រាមការពារមាតុប្រទេសនៅព្រំដែនភាគនិរតីមានអត្ថន័យដ៏ធំធេង វៀតណាមមិនត្រឹមតែការពារបាននូវអធិបតេយ្យភាពដ៏ពិសិដ្ឋរនៃមាតុភូមិខ្លួនប៉ុណ្ណោះទេនៅថែមទាំងរំដោះប្រជាជនកម្ពុជារួចផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ ទទួលបានមកវិញនូវសិទ្ឋិរស់រានមានជិវីត សិទ្ធិជាមនុស្ស ហើយបោះជំហានចូលសករាជនៃឯករាជ្យភាព សិរីភាពពិតប្រាកដ បង្កលក្ខណៈស្ដារឡើងវិញនូវចំណងមិត្តភាព សាមគ្គីភាពប្រយុទ្ធដែលមានស្រាប់រវាងប្រជាជនវៀតណាម - កម្ពុជា។
អត្ថបទទី ៥ (បន្តនិងចប់)៖ ជ័យជម្នះនៃបុព្វហេតុដ៏យុត្តិធម៌និងស្មារតីអន្តរជាតិអធនដ៏ស្អាតស្អំបរិសុទ្ធឧដុង្គឧត្តម្ភ
ការក្បត់របស់ក្រុម"ខ្មែរក្រហម"និងកិច្ចការពារជាធម្មានុរូបរបស់វៀតណាម
ឆ្នាំ ១៩៧៥ ឆ្លងកាត់រយៈកាលតស៊ូប្រយុទ្ធដ៏យូរអង្វែងដោយការពលីជីវិត ក្តីលំបាកវេទនាដោយឥតគណនា ការតស៊ូប្រយុទ្ធប្រឆាំង អាម៉េរិក សង្គ្រោះប្រទេសជាតិរបស់ប្រជាជននៃប្រទេសទាំងបីនៅឥណ្ឌូចិន (វៀត ណាម ឡាវ កម្ពុជា) បញ្ចប់ដោយទទួលជ័យជម្នះដ៏ត្រចះត្រចង់។ ប៉ុន្តែភ្លាមៗមកនោះ ក្រុមប្រតិកិរិយា ប៉ុល ពត អៀងសារី ខៀវសំផន ដែលតំណាងអោយក្រុម "ខ្មែរក្រហម"ឡើងកាន់អំណាចនៅប្រទេសកម្ពុជា ដោយបានជួយឧបត្ថម្ភនៃកម្លាំងខាងក្រៅនានា បានក្បត់នឹងបដិវត្តន៍។
ផ្ទះផ្នូរ បាជុក នៅស្រុក ទ្រីទូន ខេត្ត អានយ៉ាង កេរ​ដំណែលប្រវត្ដិសាស្ដ្រថ្នាក់ជាតិជាទីកន្លែងរក្សាទុក ដាក់តាំងបង្ហាញនូវគ្រោងឆ្អឹងមនុស្ស ១.១៥៩ តួឆ្អឹងរបស់ប្រជាជនដែលត្រូវទាហាន ប៉ុលពត សម្លាប់ចោល។ រូបថត៖ ទីភ្នាក់ងារព័ត៌ មានវៀតណាម
 
អំពីកិច្ចការផ្ទៃក្នុង ថ្នាក់ដឹកនាំខ្មែរក្រហមទាំងឡាយបានបង្កើតឡើងអ្វីដែលហៅថា "ទម្រង់រូបភាពកុម្មុយនិស្តនិយមដ៏ល្អឯកមួយតាមបែបកម្ពុជា" ដាក់ចេញនូវគោលការណ៍គោលនយោបាយ "កំណែទម្រង់គ្រប់ជ្រុងជ្រោយ"ដើរបញ្ច្រាស់ចរន្តអភិវឌ្ឍន៍នៃសង្គមមនុស្សជាតិ ដោយបានបណ្តេញប្រជាជនទីក្រុងទៅនៅជនបទចាប់បង្ខំអោយធ្វើការយ៉ាងលំបាកវេទនានៅតាមជំរុំប្រមូលផ្តុំ "សហគមន៍"នានា លុបបំបាត់ប្រព័ន្ធផ្សារធ្វើជំនួញជួញដូរការផ្តោះប្តូររូបិយវត្ថុ បំផ្លាញចោលវិហារកាតូលិក វត្តអារាម កម្ទេចចោលសាលារៀនដុតសៀវភៅសិក្សាសម្លាប់ចោលគ្រូបង្រៀនបញ្ញវន្តអ្នកចេះដឹងបំផ្លាញទាំងស្រុងរាល់តម្លៃវប្បធម៌ប្រពៃណី។ល។

ជាមួយទម្រង់រូបភាពមិនដូចនរណា គំនិតជាតិនិយមចង្អៀតចង្អល់និងមហិច្ឆតាឆ្កួតលីលាពិបាកនឹង បកស្រាយបាននោះ កងកម្លាំងខ្មែរក្រហមបានសម្លាប់រង្គាលយ៉ាងចាស់ដៃទៅលើជាតិសាសន៍ខ្លួនឯងផ្ទាល់ដោយប្រើឧបាយលវិធីសាស្ត្រដ៏សាហាវព្រៃផ្សៃជាទីបំផុត។ ដោយបានកាន់អំណាចត្រឹមតែ ៣ ឆ្នាំប៉ុណ្ណោះ (ពីខែ មេសា ឆ្នាំ ១៩៧៥ ដល់  ខែ មករា ឆ្នាំ ១៩៧៩) ក្រុមប្រតិកិរិយា ប៉ុលពត - អៀងសារី - ខៀវសំផនបានសម្លាប់ប្រជាជន កម្ពុជាជាង ៣ លាននាក់ (ស្មើនឹងអត្រា ៥០% នៃប្រជាជនសរុបទាំងអស់) បង្កឡើងអំពើឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ រុញច្រានប្រទេសជាតិ - ជាតិសាសន៍ទៅក្បែរមាត់អន្លង់ជ្រៅ។

អំពីកិច្ចការបរទេស ក្រុមខ្មែរក្រហម គេងចំណេញទៅលើបញ្ហាដែលនៅសេសសល់ក្នុងប្រវត្តិសាស្រ្តនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បំផុសបំផុលគំនុំជាតិសាសន៍ ឃោសនាជាសាធារណៈប្រឆាំងនឹងបដិវត្តន៍ វៀត ណាម -  ដែលជាយុទ្ធមិត្តជិតស្និទ្ធ ស្មោះស្ម័គ្រភក្តី ទើបបានរួមចំណែកសាច់ស្រស់ឈាមស្រស់ធ្វើឱ្យទទួលជ័យជម្នះក្នុងការតស៊ូប្រយុទ្ធប្រឆាំង អាម៉េរិក របស់ប្រជាជនកម្ពុជា។

ដោយអនុវត្តឧបាយកលដែលបានគ្រោងទុកជាមុន នាដើមខែ ឧសភា ឆ្នាំ ១៩៧៥ មេដឹកនាំខ្មែរក្រហមទាំងអស់បានបញ្ជាអោយយោធាដំណើរការញុះញង់បង្កហេតុបំពានទឹកដី វៀតណាម៖ វាយលុកយកកោះ ភូក្វឹក (ថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ១៩៧៥) វាយលុកយកកោះ ថូជូ (ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ១៩៧៥)  ទន្ទ្រាន យកតំបន់ដែនដីជាច្រើននៅតាមបណ្តោយព្រំដែនពី ហាទៀន ទៅដល់ តៃនិញ។ល។

ចាប់ពីខែ មេសា ឆ្នាំ ១៩៧៧ ក្រុមប្រតិកិរិយា ប៉ុលពត - អៀងសារី -ខៀវសំផន សម្រេចចិត្តធ្វើការទន្ទ្រាន ពំពានចូលទ្រង់ទ្រាយធំៗ ឧស្សាហ៍មានការចាត់តាំងកងវរសេនាធំ កងពលធំវាយលុកចូលទឹកដី វៀតណាម ចាប់ផ្តើមធ្វើការឆក់ប្លន់ បំផ្លិចបំផ្លាញភូមិឋាន សម្លាប់ប្រជាជនស្លូតត្រង់។
រណ្តៅកប់សពរួមប្រជាជនស្លូតត្រង់ដែលត្រូវពួកប្រល័យពូជសាសន៍ ប៉ុលពត - អៀងសារី សម្លាប់ចោល ត្រូវបានរកឃើញក្រោយពីថ្ងៃរំដោះនៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ នៅ "វាលពិឃាត" ជើងឯក មានចម្ងាយពីរាជធានីភ្នំពេញប្រហែលជា១៧ គីឡូម៉ែត្រឆ្ពោះទៅប៉ែកខាងត្បូង។ ជើងឯកគឺជារណ្តៅកប់សពដ៏ធំសម្បើមនិងគួរឱ្យរន្ធត់បំផុតក្នុងចំណោមរណ្តៅកប់សពរួមជិត ១០០ កន្លែងនៅទូទាំងប្រទេសកម្ពុជា។
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
 
ចំពោះឧបាយកលនិងសកម្មភាពអមិត្តនៃក្រុម ប៉ុលពត - អៀងសារី -ខៀវសំផនបក្សនិងរដ្ឋនៃប្រទេស វៀតណាមបានទាំងដឹកនាំចង្អុលបង្ហាញនឹងណែនាំកងទ័ពនិងប្រជាជនតាមបណ្តោយខេត្តជាប់ព្រំដែននៅភាគនិរតីប្តេជ្ញាវាយបំបែករាល់ការរុករានទន្រ្ទានចូលព្រមទាំង អត់ទ្រាំម្ចាស់ការអនុត្តនូវបណ្តាវិធានការចរចាក្នុងគោលបំណងដោះស្រាយជម្លោះដោយសន្តិវិធី។ តែតបមកវិញនូវសុច្ឆន្ទៈនោះ ក្រុម ប៉ុលពត - អៀងសារី -ខៀវសំផនបែរជាបញ្ជូន បង្កើនកងកម្លាំងទ័ពនៅអែបជាប់នឹងព្រំប្រទល់រង់ចាំឳកាសចាប់ផ្តើមធ្វើសង្គ្រាម។

នៅថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ១៩៧៨ ពួកវាបានកែនកងពលធំថ្មើជើងចំនួន ១៩ ក្នុងចំណោមទាំងអស់ ២៣ និងប្រភេទទ៍ពផ្សេងៗជាច្រើនទៀតបើកការវាយសម្រុកទាំងស្រុងចូលក្នុងទឹកដីវៀតណាមតាមទិសដៅចម្បងគឺវាយយកទីរួមខេត្ត តីនិញ (ខេត្ត តីនិញ) ហុងង៉ឺ (ខេត្ត ដុងថាប) បៃនូយ (ខេត្ត អានយ៉ាង) ហាទៀន (ខេត្ត កៀនយ៉ាង)បង្កើតឈ្នាន់សម្រាប់ពង្រីកជំហានបន្តបន្ទាប់ទៀត។

ដោយអនុវត្តការពារជាធម្មានុរូប មានការត្រៀមទុកជាមុន ប្រជាជន វៀតណាមតាំងចិត្តការពារអធិបតេយ្យភាពទឹកដីនិងសមិទ្ធិផលបដិវត្តន៍។ កងកម្លាំងរបស់យើងនៅសមរភូមិទាំអស់រួមមានអង្គភាពទ័ពជាស្នូលចំនួន ៣ (២ - ៣ - ៤) សហការជាមួយកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទាំង ៣ (៥ - ៧ - ៩ ) សរុបទាំងអស់ចំនួន ២៥ ម៉ឺននាក់។

បន្ទាប់ពីរយៈពេល ៩ យប់ ៩ ថ្ងៃប្រយុទ្ធជាប់ៗគ្នា (ចាប់ពីថ្ងៃទី ២៣ ខែ ធ្នូ ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ១៩៧៨) ដោយមានការវាយបកតវិញដ៏អង់អាចក្លាហានប្តូរផ្តាច់កងទ័ពនិងប្រជាជនវៀតណាមបានកម្ទេច ធ្វើអោយទ័ពខ្មាំងភាគច្រើនត្រូវបែកខ្ញែក វាយបែកខ្ចាត់ខ្ចាយការវាយសម្រុកឈ្លានពានរបស់ពួកវា បញ្ចប់ដោយជ័យជម្នះនូវ សង្គ្រាមការពារមាតុភូមិនៅតាមព្រំដែនភូមិភាគនិរតី បើកឡើងនូវកាលានុវត្តភាពងាយស្រួលដល់កងកម្លាំងប្រដាប់អាវុធបដិវត្តន៍និងប្រជាជនកម្ពុជាផ្តួលរម្លំរបបប្រល័យពូជសាសន៍កសាងប្រទេសជាតិឡើងវិញ។
ប្រជាជនកម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី ២៥ ខែមករាឆ្នាំ ១៩៧៩ នៅឯពហុកីឡាដ្ឋានអូឡាំពិក ក្នុងរាជធានីភ្នំពេញ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
 
ជួយប្រជាជនកម្ពុជាដោយស្មារតីអន្តរជាតិអធនដ៏ស្អាតស្អំបរិសុទ្ធឧដុង្គឧត្តម្ភ
ប្រឈមមុខចំពោះការសម្លាប់រង្គាលនៃរបបប្រល័យពូជសាសន៍​ក្នុងប៉ុន្មានឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៧ ជនស្នេហាជាតិដ៌ល្អបរិសុទ្ធកម្ពុជាជាច្រើនអ្នក(មានទាំងនាយទាហានក្នុងកងជួរយោធាប៉ុលពត - អៀងសារី - ខៀវសំផន)បានក្រោកឈរឡើងតស៊ូប្រយុទ្ធ លាក់ការសម្ងាត់រត់ឆ្លងមកវៀតណាមសុំឲ្យជួយ។ ទោះជាឋិត ក្នុងសភាពការណ៍លំបាក​លំបិន ស្មុគស្មាញ ​ប៉ុន្តែ បក្ស រដ្ឋ​ វៀតណាម និងប្រជាជននៅតាមមូលដ្ឋាននៅតែបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងជូនភាគីខាងមិត្តដូចជា៖ ផ្គត់ផ្គង់ស្បៀងអាហារ ជួយកសាងមូលដ្ឋានតស៊ូប្រយុទ្ធក្បែរព្រំដែន កសាងកម្លាំងនយោបាយ កម្លាំងយោធា។ល។

នាខែមិថុនាឆ្នាំ ១៩៧៨ ចំពោះមុខរាល់ឧបាយកល សកម្មភាពឈ្លានពានទាំងអុរពីមួយថ្ងៃទៅមួយថ្ងៃរបស់ក្រុម ប៉ុលពត - អៀងសារី - ខៀវសំផន ហើយផ្អែកលើចលនាបដិវត្តន៍កម្ពុជាកំពុងមានការអភិវឌ្ឍ ការិយាល័យនយោបាយនិងគណៈកម្មាធិការ​យោធា​មជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ប្រជុំដាក់ចេញសេចក្ដីប្តេជ្ញាចិត្ត៖ដាច់ខាតត្រូវតែដណ្ដើមឲ្យបានជ័យជម្នះក្នុងសង្គ្រាមការពារព្រំដែនភាគនិរតី ព្រមទាំង ពង្រឹងពង្រីកស្មារតីអន្តរជាតិអធនដ៏ស្អាតស្អំបរិសុទ្ធជួយឧបត្ថម្ភដល់អ្នកបដិវត្តន៍ដ៏ល្អបរិសុទទាំងឡាយវាយរម្លំក្រុមប្រតិកិរិយា កសាងប្រទេសជាតិ កម្ពុជាឡើងវិញ ដោយសន្តិភាព ឯករាជ្យ និងស្វ័យគ្រប់គ្រងដោយខ្លួនឯង។

បន្ទាប់មកនោះ នាខែកក្កដាឆ្នាំ ១៩៧៨ កិច្ចប្រជុំនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមប្រជុំដាក់ចេញសេចក្ដីសម្រេចបញ្ជាក់៖ ត្រូវផ្គួបផ្សំយ៉ាងស្អិតល្មួតភារកិច្ចការពារមាតុភូមិជាមួយនឹងការអនុវត្តន៍អន្តរជាតិនិយមជួយដល់បដិវត្តន៍កម្ពុជា។ ផ្តើមពីនេះ កិច្ចការជួយឧបត្ថម្ភគាំទ្រត្រូវបានដំណើរការគ្រប់ជ្រុងជ្រោយលើរាល់វិស័យទាំងអស់ ប្រព្រឹត្តិទៅយ៉ាងដុតដៃដុតជើង។ ដល់ចុងឆ្នាំ​ ១៩៧៨ វៀតណាម បាន ជួយឧបត្ថម្ភអ្នកសេ្នហាជាតិដ៏ល្អបរិសុទ្ធកម្ពុជា ទាំងឡាយកសាងបានកងវរសេនាតូចថ្មើរជើងចំនួន ២៧ និងក្រុមការងារចំនួន ១០៦ ត្រូវបានហ្វឹកហាត់បំពាក់អាវុធគ្រប់គ្រាន់​ ត្រៀមជាស្រេចចាំតែឆក់យក ឪកាស។

ថ្ងៃទី ០២ ខែ ធ្នូ ឆ្នាំ ១៩៧៨ រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជាត្រូវបានបង្កើតឡើង ជ្រោងទង់បង្រួបបង្រួមប្រមូលផ្តុំរាល់កម្លាំងស្នេហាជាតិសាមគ្គីតស៊ូប្រយុទ្ធផ្ដួលរម្លំក្រុមប្រតិកិរិយា ប៉ុលពត - អៀងសារី - ខៀវសំផន លុបបំបាត់ចោលរបបប្រល័យពូជសាសន៍ កសាងប្រទេសកម្ពុជាមួយប្រកបដោយសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ អព្យាក្រឹត ពង្រឹងពង្រីកចំណងសាមគ្គីមិត្តភាពប្រជាជនស្រឡាញ់សន្តិភាព យុត្តិធម៌នៅលើពិភពលោក។ រណសិរ្ស ទទូចស្នើសុំឲ្យរដ្ឋាភិបាលនិងប្រជាជនវៀតណាម "ជួយសង្គ្រោះប្រជាជាតិកម្ពុជា"។

កងទ័ពវៀតណាមនិងកម្ពុជាការពារប្រាសាទអង្គរវត្ត (ខែ កក្កដា ឆ្នាំ ១៩៨២) ។
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
 
បន្ទាប់ពីវាយបំបែកខ្ចាត់ខ្ចាយប្រិបត្តិការឈ្លានពានបញ្ចប់សង្រ្គាមការពារមាតុប្រទេសនៅព្រំដែនភាគនិរតីដោយជោគជ័យ តាមសំណូមពររបស់រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា កងទ័ពស្ម័គ្រចិត្តវៀតណាមសហការស្អិតល្មួតជាមួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍រួមជាមួយប្រជាជនកម្ពុជាបើកការវាយសម្រុកជាទូទៅរំដោះរាជធានីភ្នំពេញ (ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩) និងប្រទេសទាំងមូល (ថ្ងៃទី ១៧ មករា ឆ្នាំ ១៩៧៩) ផ្ដួលរម្លំរបប ប៉ុលពត រំដោះប្រទេសជាតិរួចផុតពីសោកនាដកម្មប្រល័យពូជសាសន៍ដណ្ដើមអំណាច ជូនប្រជាជន។

ថ្វីដ្បិតតែបដិវត្តន៍ទទួលបានជ័យជម្នះ ប៉ុន្តែទ័ពសេសសល់របស់ប៉ុលពត - អៀងសារី - ខៀវសំផន មិនទាន់ត្រូវបានកម្ទេចទាំងស្រុងឡើយ។ ពួកវាដកទៅធ្វើសកម្មភាពនៅតំបន់ភ្នំជាប់ព្រំប្រទល់ កម្ពុជា - ថៃ ពឹងផ្អែកលើការជួយឧបត្ថម្ភពីខាងក្រៅដើម្បីបន្តធ្វើសកម្មភាព។

ចំពោះមុខស្ថានភាពនោះ ឆ្លងកាត់រាល់ឧបសគ្គគំរាមកំហែងនិងសកម្មភាពសង្គ្រាម ឆ្លងផុតរាល់បទមួលបង្កាច់ឃោសនាបំប្លែងការពិតក្នុងគោលបំណងអាក្រក់នៃរាល់អានុភាពអមិត្ត នាថ្ងៃទី១៨ ខែ កុម្ភៈឆ្នាំ ១៩៧៩ នៅរាជធានី ភ្នំពេញ លោកនាយករដ្ឋមន្រ្តី ផាមវ៉ាន់ដុង ជំនួសមុខឲ្យរដ្ឋាភិបាលនៃប្រទេសសាធារណរដ្ឋសង្គមនិយម វៀតណាម និង លោកប្រធានហេងសំរិន​ ជំនួសមុខក្រុមព្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជាបានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបិត្តការ បើកឡើងនូវទំព័រថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរដោយផ្អែកលើគោលការណ៍សមភាព គោរពឯករាជ្យភាព អធិបតេយ្យភាព បូរណភាពទឹកដីគ្នាទៅវិញទៅមករួមគ្នាឆ្ពោះទៅរកគោលដៅសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ក្នុងតំបន់។

តាមស្មារតីនៃកិច្ចព្រមព្រៀង មួយភាគនៃកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញការយោធា វៀតណាម នឹងបន្តអនុវត្តន៍ភារកិច្ចអន្តរជាតិជួយប្រជាជនកម្ពុជាការពាររដ្ឋអំណាចបដិវត្តន៍ អនុវត្តន៍កិច្ចការស្ដារប្រទេសជាតិរស់ឡើងវិញ។ មកដល់ឆ្នាំ ១៩៨៩ កងទ័ពស្ម័គ្រចិត្ត វៀតណាម​ និងអ្នកជំនាញការយោធាវៀតណាមដកមកប្រទេសអស់សម្រេចបានជោជ័យភារកិច្ចដែលប្រគល់ជូន។

៤០ ឆ្នាំកន្លងផុតទៅហើយ យើងទាំងអស់គ្នាកាន់តែយល់ដឹងយ៉ាងជ្រៅជ្រះជាងអំពីតម្លៃនៃជ័យជម្នះលើ របបប្រល័យពូជសាសន៍ខ្មែរក្រហមនៅកម្ពុជានាឆ្នាំ ១៩៧៩។ នោះគឺជាជ័យជម្នះនៃបុព្វហេតុដ៏យុត្តិធម៌និងស្មារតីអន្តរជាតិអធនដ៏ស្អាតស្អំបរិសុទ្ធឧដុង្គឧត្តម្ភជាជ័យជម្នះរបស់ចំណងសាមគ្គីមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីវៀតណាម - កម្ពុជា ដើម្បីប្រយោជន៍រួមនិងសច្ចភាពនៃតម្លៃមនុស្សជាតិ។

ប្រជាជនរាជធានី ភ្នំពេញ រាប់ពាន់នាក់អាឡោះអាល័យជូនដំណើរយុទ្ធជនអង្គភាពទ័ពលេខ ៤ - កងពលគឺវឡុង នៃកងទ័ពស្ម័គ្រចិត្តវៀតណាម បំពេញកាតព្វកិច្ចអន្តរជាតិរួចរាល់ចេញដំណើរវិលត្រឡប់មកមាតុប្រទេសនាព្រឹកថ្ងៃទី ០២ ខែឧសភាឆ្នាំ ១៩៨៣ ។  រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
 
ជ័យជម្នះនោះក៏បានបន្សល់ទុកឲ្យរដ្ឋាភិបាល ប្រជាជននៃប្រទេសទាំងពីរនូវមេរៀនដ៏មានតម្លៃជាច្រើន៖​ រក្សាបានរឹងមាំនិងពង្រឹងស្មារតីឯករាជ្យ ស្វ័យគ្រប់គ្រងដោយខ្លួនឯង បង្កើនការពង្រឹងទំនាក់ទំនងមិត្តភាព​សាមគ្គីភាពកិច្ចសហប្រតិបិត្តការដើម្បីផលប្រយោជន៍ទៅវិញទៅមក លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ឆ្លៀតយកឧកាសងាយស្រួល ជម្នះការលំបាកលំបិន ឧបសគ្គ ប្រយុទ្ធប្រឆាំងយ៉ាងសកម្មចំពោះរាល់អំពើមួលបង្កាច់ឃោសនា បំប្លែងការពិតនៃប្រវត្តិសាស្រ្ត។​ មេរៀនទាំងនោះក៏នៅតែមានតម្លៃដដែលៗ ត្រូវបានសម្រិតសម្រាំងបន្ត ប្រើប្រាស់ក្នុងបុព្វហេតុកសាង​ អភិវឌ្ឍន៍ប្រទេសនាដំណាក់កាលបច្ចុប្បន្ន៕
ហូខាង/ភ្នាក់ងារព័ត៌មានវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖