Thứ 6, 15/11/2019, 2:1 GMT+7
ទីក្រុង​ ​ហូជីមិញ​ ​-​ ​សមរភូមិ​ក្រោយ​ដ៏​ធំ​របស់​សមរភូមិ​មុខ ការ​ពារ​មាតុភូមិ​ក្នុងដំណាក់កាលពីឆ្នាំ​ ​១៩៧៩​-​១៩៨៩
16:23, 21/07/2019
នាព្រឹកនៃថ្ងៃទី ២០ ខែ កក្កដា នៅទីក្រុង ហូជីមិញ គណៈកម្មាធិ ការឃោសនាអប់រំនៃគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ សហការជាមួយមហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស សាកលវិទ្យាល័យជាតិទីក្រុង ហូជីមិញ ចាត់តាំងអង្គសិក្ខាសាលាវិទ្យាសាស្ត្រដោយមានប្រធានបទ "ទីក្រុង ហូជីមិញ ជាមួយនឹងការប្រយុទ្ធការពារមាតុភូមិនៅព្រំដែនភាគនិរតី ព្រំដែនភាគខាងជើងនិងរយៈពេល ១០ ឆ្នាំបំពេញកាតព្វកិច្ចអន្តរជាតិនៅ ភ្នំពេញ កម្ពុជា" ក្នុងឱកាសគម្រប់ខួប ៤០ ឆ្នាំនៃការប្រយុទ្ធការពារមាតុភូមិនៅព្រំដែនភាគនិរតី ព្រំដែនភាគខាងជើង (ឆ្នាំ ១៩៧៩-២០១៩) និង ៣០ ឆ្នាំបានសម្រេចរួចរាល់កាតព្វកិច្ចអន្តរជាតិនៅ កម្ពុជា (ឆ្នាំ ១៩៨៩-២០១៩)។
ដោយមាន ​បទ​អន្តរាគមន៍​ជាង​ ​៩០ ​​របស់​អ្នកស្រាវជ្រាវ​ទាំងឡាយ​ ​អង្គ​សិក្ខាសាលា​បាន​ផ្តោតទៅ​លើ​ការ​ធ្វើ​អោយ​ច្បាស់លាស់​ពី​មូលហេតុ​ ​លក្ខណៈ​នៃ​ការ​ការ​កើតឡើង​ជៀស​មិន​រួច​ ​ដំណើរ​វិវត្ត​ ​ដំណើរការនៃការ​ចង្អុលបង្ហាញ​និង​ណែនាំ​ ​រៀបចំ​កសាង ​រៀបចំ​កងកម្លាំង​នៃ​ការ​​ប្រយុទ្ធ​ការពារ​មាតុភូមិ​នៅ​ព្រំដែន​ ​ភាគ​និរតី​ ​(​ឆ្នាំ​ ​១៩៧៧​-​១៩៧៩​)​ ​ព្រំដែន​ភាគ​ខាងជើង​ ​(​១៩៧៩​-​១៩៨៩​)​ ​ធ្វើអោយ​ច្បាស់លាស់នូវ​តួនាទី​សមរភូមិ​ក្រោយ​ដោយ​ផ្ទាល់​របស់​ទីក្រុង​ ​ហូជីមិញ​ ​ការសហការ​យ៉ាង​ជិតស្និទ្ធ​ ​មានប្រសិទ្ធភាព​ក្នុង​ដំណើរការ​ចូលរួម​​ប្រយុទ្ធ​ ​បម្រើការ​​ប្រយុទ្ធ​រវាង​ទីក្រុង​ ​ហូជីមិញ​ ​ជាមួយ​បណ្តា​ខេត្ត​ព្រំដែន​​ភាគ​និរតី​និង​ព្រំដែន​ ​ភាគ​ខាងជើង​ ​នៅក្នុងការវាយ​ប្រយុទ្ធ​ទាំងឡាយនៃកិច្ចការការពារ​មាតុភូមិ​ ​(​១៩៧៩​-​១៩៨៩​)​ ​សហការ​ជាមួយ​កងទ័ព​និង​ប្រជាជន​កម្ពុជា​ ​​ផ្តួល​រម្លំ​របប​ប្រល័យ​ពូជសាសន៍​ ​ចូលរួម​ចំណែកសម្រេចដោយ​ជោគជ័យនូវកិច្ចការ​ការពារ​មាតុភូមិ​រឹងមាំ​ ​កសាង​និង​ការពារ​បុព្វហេតុ​បដិវត្តន៍​សង្គមនិយម​៕​
លោក ឡេវ៉ាន់មិញ អនុប្រធានគណៈកម្មាធិការឃោសនាអប់រំនៃគណៈកម្មាធិការបក្សទីក្រុង ហូជីមិញ អញ្ជើញថ្លែងសុន្ទរកថាបើកអង្គសិក្ខាសាលា

បណ្ឌិត​ ​ឡេ​ហុង​លៀម​ ​អនុប្រធាន​មជ្ឈិម​សមាគមមិត្តភាព​ ​វៀតណាម​ -​កម្ពុជា​ ​អញ្ជើញ​ថ្លែង​បទ​អន្តរាគមន៍​នៅក្នុង​អង្គ​សិក្ខាសាលា​

ឧត្តមសេនីយ៍ត្រី អនុសាស្រ្តាចារ្យ បណ្ឌិត វ៉ក្វាងដាវ អតីតនាយកវិទ្យាស្ថានប្រវត្តិសាស្រ្តយោធា វៀតណាម អញ្ជើញថ្លែងបទអន្តរាគមន៍

អនុសាស្រ្តាចារ្យ បណ្ឌិត ផានស៊ន់បៀន អញ្ជើញថ្លែងបទអន្តរាគមន៍នៅក្នុងអង្គសិក្ខាសាលា
 
ទិដ្ឋភាពរួមនៃអង្គសិក្ខាសាលា
ដំណឹងនិងរូបថតដោយ៖ ស៊ន់ឃូ - ទៀនលឹក​
ប្រែ​សម្រួល​ដោយ​៖​ ​ ជ័យ​ពិសិដ្ឋ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖