Chủ nhật, 29/03/2020, 10:28 GMT+7
មេរោគរាតត្បាត COVID - 19៖
ទីក្រុង ហូជីមិញ ដាក់មនុស្សចំនួន ៥៧ នាក់អោយនៅដាច់ពីគេ ពាក់ព័ន្ធដល់ជើងហោះហើរមានអ្នកដំណើរ ជប៉ុន ដែលត្រូវឆ្លងវីរុស SARS-CoV-2
08:16, 06/03/2020
នារសៀលនៃថ្ងៃទី ៥ ខែ មីនា មជ្ឈមណ្ឌលគ្រប់គ្រងយជំងឺដង្កាត់ ទីក្រុង ហូជីមិញ អោយដឹងថា បានចាត់វិធានការដាក់មនុស្សចំនួន ៥៧ នាក់ពាក់ព័ន្ធនឹងជើងហោះហើរទាំងឡាយដែលមានអ្នកដំណើរ ជប៉ុន ដែលផ្ទុកវីរុស SARS-CoV-2 រួមមាន៖ អ្នកធ្វើដំណើរជាមួយ បុគ្គលិកអាកាសចរណ៍ បុគ្គលិកសណ្ឋាគារទីកន្លែងដែលអ្នកដំណើរមួយចំនួនបានស្នាក់នៅ។
តាមរយៈនោះ នៅជើងហោះហើរ VN814 ពីខេត្ត សៀមរាប (ប្រទេស កម្ពុជា) មកកាន់អាកាសយានដ្ឋាន តឹនសឺនញ៉ឹត ចុះចតនាវេលាម៉ោង ២២ និង ៣០ ថ្ងៃទីថ្ងៃទី ៣ ខែ មីនា អ្នកដំណើរជនជាតិ ជប៉ុន ដែលផ្ទុកឆ្លង SARS-CoV-2 បានឆ្លងកាត់ ហើយតជើងហោះហើរនៅអាកាសយានដ្ឋាន តឹនសឺនញ៉ឹត។
ទីកន្លែងសម្រាប់ដាក់អោយនៅដាច់ដោយឡែកពីគេនៅមន្ទីរពេទ្យជំងឺត្រូពិក (ញៀត ឌើយ) ទីក្រុង ហូជីមិញ។ រូបថត៖ ឌិញហាំង - ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកដំណើរនេះបានទៅដល់ប្រទេស ជប៉ុន តាមជើងហោះហើរ VN340 ក្នុងយប់ដដែលនោះតែម្ដង ហើយត្រូវបានស្ថាប័នសុខាភិបាល ជប៉ុន បញ្ជាក់ថាត្រូវឆ្លង SARS-CoV-2។ សមាជិកបំរើការនិងយន្តហោះនាំជើងហោះហើរ VN340 បានវិលត្រឡប់មកប្រទេស វៀតណាម វិញនាថ្ងៃទី ៤ ខែ មីនា ដោយមាននិមិត្តសញ្ញាជើងហោះហើរគឺ VN341។
 
កាលពីរសៀលនៃថ្ងៃទី ៤ ខែ មីនា បន្ទាប់ពីទទួលបានព័ត៌មានដូចខាងលើ ខណៈពេលដែលជើងហោះហើរ VN341 ត្រៀមនឹងចុះចត ប្រព័ន្ធប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺរបស់ទីក្រុងបានអនុវត្តវិធានការភ្លាមៗ តាមកាកំណត់។

ចំពោះជើងហោះហើរ VN341 អាស្រ័យដោយមិនទាន់បានកម្ចាត់មេរោគមុនពេលហោះហើរត្រឡប់មក វៀតណាម វិញ ដច្នោះហើយសមាជិកបំរើការក្នុងយន្តហោះទាំង ១៣ នាក់និងអ្នកដំណើរ ២២ នាក់ដែលឆ្លងដែនចូល វៀតណាម (សុទ្ធតែជាជនជាតិ វៀតណាម ទាំងមនុស្សធំនិងកុមារ) ត្រូវបានបញ្ជូនដាក់ចូលទៅក្នុងតំបន់ដោយឡែកពីគេដោយប្រមូលផ្តុំនៃទីក្រុងនៅស្រុក ញ៉ាបែ និង គូជី តែម្ដងនៅក្នុងល្ងាចថ្ងៃទី ៤ ខែ មីនា។ រីឯយន្ដហោះត្រូវបានចាត់វិធានការកម្ចាត់មេរោគតាមការកំណត់។

ចំពោះជើងហោះហើរ VN814 មុននោះ ស្ថាប័នមានសមត្ថកិច្ចបានចុះបញ្ជីឈ្មោះសមាជិកបំរើការលើយន្តហោះនិងអ្នកដំណើរតាមជើងហោះហើរដែលបានចូលប្រទេស វៀតណាម ហើយចាត់វិធានការចំពោះបុគ្គលិកចំនួន ៦ នាក់នៃក្រុមអ្នកបំរើការលើជើងហោះហើរនោះ ដោយដាក់អោយនៅដាច់ពីគេតែម្ដង ក្នុងយប់នៃថ្ងៃទី ៤ ខែ មីនា ដដែលនោះ។
 
ចំពោះអ្នកដំណើរដែលបំពេញបែបបទចូលទឹកដីវៀតណាម ពីជើងហោះហើរ VN814 រួមមាន ៦ ករណី រួមមាន៖ អ្នកដំណើរ ៥ នាក់ជាជនបរទេសដែលបានធ្វើដំណើរចេញទៅនៅក្នុងថ្ងៃទី ៤ ខែ មីនា រួមមាន៖ ជនជាតិ ហ្វីលីពីន ១ នាក់ទៅកាន់ប្រទេស ហ្វីលីពីន ជនជាតិ បារាំង ៣ នាក់ទៅកាន់ទីក្រុង បាងកក និង ជនជាតិ អូស្ត្រាលី ១ នាក់ទៅកាន់ប្រទេស អូស្ត្រាលី។

អ្នកដំណើរជាជនជាតិ វៀតណាម ម្នាក់ត្រូវបានស្រាវជ្រាវបញ្ជាក់ពីទីលំនៅក្នុងខណ្ឌលេខ ១ ត្រូវបានដាក់ដោយឡែកក្នុងតំបន់ដាច់ដោយឡែកពីគេប្រមូលផ្តុំតាំងពីព្រឹកនៃថ្ងៃទី ៥ ខែ មីនា។ សមាជិកគ្រួសារដែលមានការប៉ះពាល់ជាមួយអ្នកដំណើរជនជាតិ វៀតណាម នោះ ក៏បានតម្រូវឱ្យនៅនឹងផ្ទះដាច់ដោយឡែកពីគេដែរ។
 
ចំពោះបុគ្គលិកអាកាសយានដ្ឋានដែលមានការប៉ះពាល់ ជាមួយអ្នកជំងឺ ជប៉ុន នាយប់នៃថ្ងៃទី ៣ ខែ មីនា រួមមានមនុស្សចំនួន ៩ នាក់ក៏ត្រូវបានបញ្ជូនទៅដាក់ដោយឡែកក្នុងតំបន់ដាក់ដោយឡែកពីគេប្រមូលផ្តុំ ពីយប់នៃថ្ងៃទី ៤ ខែ មីនា ដដែលនោះតែម្ដង។ 
 
ដូច្នេះហើយ ក្នុងរយៈពេលមិនទាន់ដល់ ២៤ ម៉ោងផង ប្រព័ន្ធសុខាភិបាល អាជ្ញាធរមូលដ្ឋាននិងផ្នែកពាក់ព័ន្ធទាំងឡាយបានធ្វើការស៊ើបអង្កេត បញ្ជាក់លម្អិតកើករណីទាំងឡាយដែលមានពាក់ព័ន្ធ មានហានិភ័យដើម្បីរៀបចំដាក់អោយដាច់ដោយឡែកពីគេ ចាត់វិធានការវេជ្ជសាស្រ្តតាមការកំណត់។ សរុបទាំងអស់មាន ៥៧ ករណីត្រូបានដាក់ដោយឡែកក្នុងដំបន់ដាច់ដោយឡែកពីគេប្រមូលផ្តុំ៕
ឌិញហាំង - ជ័ពិសិដ្ឋ

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖