Thứ 4, 13/11/2019, 14:14 GMT+7
បិទ​កម្មវិធី​សមោសរ​ជួប​ប្រាស្រ័យ​អ្នកសារព័ត៌មាន​វ័យក្មេង​ ​យុវជន​ ​និស្សិត​មកពីបណ្តា​ខេត្ត​ជាប់​ព្រំដែន​ ​វៀតណាម​ ​-​ ​កម្ពុជា​ ​២០១៩
07:08, 08/11/2019
ក្រោយសកម្មភាព​ដ៏​មាន​អត្ថន័យ​ជាច្រើនដែល​ត្រូវ​បាន​រៀបចំ​ឡើង ​កម្មវិធី​សមោសរ​ជួប​ប្រាស្រ័យ​អ្នកសារព័ត៌មាន​វ័យក្មេង​ ​យុវជន​ ​និស្សិត​មកពី​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ ​វៀតណាម​ ​-​ ​កម្ពុជា​ ឆ្នាំ ​២០១៩​ ​បាន​បិទ​កម្មវិធី​ជា​ផ្លូវការ​ដោយមាន​ពិធី​បិទ​កម្មវិធី​ប្រព្រឹត្ត​ឡើង​កាលពី​យប់​នៃ​ថ្ងៃទី​ ​៧​ ​ខែ​ ​វិច្ឆិកា​ ​នៅ​ទីក្រុង​ ​ហូជីមិញ​។​ ​កម្មវិធី​សមោសរ​នេះ​ត្រូវ​បាន​រៀបចំឡើង​ដោយ​ក្រសួងព័ត៌មាន​និង​សារ​គមនាគមន៍​សហការ​ជាមួយ​មជ្ឈិម​សមាគម​សហព័ន្ធ​យុវជន​ ​វៀតណាម​។​ ​នេះ​ជាសកម្ម​ភាព​ជាក់ស្តែង​សម្រាប់អបអរសាទរ​ខួប​ ​៥២​ ​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​ ​វៀតណាម​ ​-​ ​កម្ពុជា​។​
កម្មវិធី​សមោសរ​ប្រព្រឹត្ត​ឡើង​ដោយមាន​កម្មវិធី​ដ៏​មាន​អត្ថន័យ​ជាច្រើន​ដូចជា​៖​ ​ដាំ​កូនឈើ​ ​សាងសង់​សំណង់​មិត្តភាព​របស់​យុវជន​ទាំង​ ​២​ ​ប្រទេស​ ​ទស្សនា​ទម្រង់​រូបភាព​សេដ្ឋកិច្ច​គំ​រូៗ​ ​ទស្សនា​ទីតាំង​វប្បធម៌​ ​ប្រវត្តិសាស្ត្រ​ទាំងឡាយ​ ​ពិភាក្សា​អំពី​តួនាទី​នៃ​ការ​ផ្សព្វផ្សាយ​ក្នុង​ការ​ពង្រឹង​មិត្តភាព​រវាង​យុវជន​ប្រទេស​ទាំងពីរ​ ​។​ល​។​ ​

គេហទំព័រ​ព័ត៌មាន​ចម្រុះ​អេ​ឡិច​ត្រូ​និច​នៃ​កាសែត​រូបភាព​ជនជាតិ​និង​តំបន់​ភ្នំ​ ​(​ទីភ្នាក់ងារព័ត៌មាន​វៀតណាម​)​ ​សូម​បង្ហាញ​រូបភាព​មួយចំនួន​អំពី​សកម្មភាព​ខាងលើ​ដូចតទៅ​៖​
តំណាងប្រទេសទាំង ២ ជួបប្រាស្រ័យសម្តែងសិល្បៈក្នុងពិធីបិទកម្មវិធី

លោក​ ​ឌាន់កុង​ហ៊្វិញ ​ ​ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​កិច្ចការ​បរទេស​ ​ក្រសួងព័ត៌មាន​និង​សារ​គមនាគមន៍​អញ្ជើញ​ថ្លែង​សុន្ទរកថា​បិទ​កម្មវិធី​សមោសរ​

ទស្សនីយ​ភាព​ផ្តោះ​ប្តូរ​សិល្បៈ​នៅក្នុង​ពិធី​បិទ​កម្មវិធី​សមោសរ​ 

ទស្សនីយភាពផ្តោះប្តូរសិល្បៈនៅក្នុងពិធីបិទកម្មវិធីសមោសរ
ដំណឹង​និង​រូបថត​៖​ ​ ធូ​ហ្វា​យ​ ​-​ ​ទីភ្នាក់ងារព័ត៌មាន​វៀតណាម
បកប្រែ​ ​កែសម្រួល​ ​ពិនិត្យ​ផ្ទៀងផ្ទាត់​និង​បញ្ចូល​អត្ថបទ​ដោយ​៖​ ជ័យ​ពិសិដ្ឋ​ ​-​ ​បឹងបួ​

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖