Thứ 4, 20/11/2019, 0:40 GMT+7
បំភ្លឺជានិច្ចប្រពៃណីដ៏ត្រចះត្រចង់របស់រណសិរ្ស ៧៧៩ - យោធភូមិភាគទី ៧
14:00, 20/07/2019
នាព្រឹកថ្ងៃទី ២០ ខែ កក្កដា នៅ ទីក្រុង ហូជីមិញ គណៈកម្មការទំនាក់ទំនងប្រពៃណីអតីតយុទ្ធជនរណសិ្ស ៧៧៩ - យោធភូមិភាគទី ៧ បានរៀបចំពិធីជំនួបរំលឹកខួបអនុស្សាវរីយ៍លើកទី ៤០ នៃថ្ងៃបង្កើតរណសិរ្ស ៧៧៩ - យោធភូមិ​ភាគ​ទី ៧ (ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ១៩៧៩ - ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០១៩) រំលឹក​ឡើង​វិញ​ប្រពៃណី​ដ៏​ត្រចះ​ត្រចង់​របស់កម្មាភិបាល យុទ្ធជននៃរណសិរ្ស ៧៧៩ ក្នុងបណ្តា​ខែឆ្នាំប្រយុទ្ធ​ បំពេញភារកិច្ច​អន្តរជាតិ​និងរំលឹកគុណ​បណ្តា​យុទ្ធជនពលីនៅរណសិរ្ស ៧៧៩ ក្នុងរយៈពេលជិត ១០ ឆ្នាំចងសម្ព័ន្ធមិត្ត ជួយប្រទេសជាមិត្ត កម្ពុជា។
គេហទំព័រ​ព័ត៌មាន​ចម្រុះ​អេឡិចត្រូនិក​នៃ​កាសែត​រូបភាព​ជនជាតិ​និង​តំបន់​ភ្នំ​នៃ​ទីភ្នាក់ងារព័ត៌មាន​ ​វៀតណាម​ សូម​ឧទ្ទេសនាម​រូបភាព​មួយចំនួន​អំពី​សកម្មភាពខាងលើដូចតទៅ​៖​
អតីតយុទ្ធជនទាំងឡាយនៃរណសិរ្ស ៧៧៩ ក្នុងជំនួប
លោក  Im Heng អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុង ហូជីមិញ អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធី

ឧត្តមសេនីយត្រី ង្វៀនវ៉ាន់ណាម  មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី ៧ អញ្ជើញថ្លែងយោបល់យជូនពរក្នុងជំនួប
ប្រតិភូទាំងឡាយទទួលបាច់ផ្កានិងសៀវភៅរបស់គណៈកម្មការទំនាក់ទំនងប្រពៃណីអតីតយុទ្ធជនរណសិ្ស ៧៧៩

ដំណឹងនិងរូបថត៖ ស៊ន់ឃូ - ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលដោយ៖ 
សិរីសួស្តី

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖