Thứ 3, 22/10/2019, 10:13 GMT+7
ពិធីរំលឹកខួបអនុស្សាវរីយ៍គម្រប់ ៤០ ឆ្នាំទិវាជ័យជម្នះសង្គ្រាមការពារព្រំដែនភាគនិរតីនៃមាតុប្រទេសនិងរួមជាមួយកងទ័ពប្រជាជន កម្ពុជា ទទួលបានជ័យជម្នះលើរបបប្រល័យពូជសាសន៍
17:57, 04/01/2019
នាព្រឹកថ្ងៃទី ៤ ខែ មករា នៅ ហាណូយ សម្ព័ន្ធបណ្តាអង្គការមិត្តភាព វៀតណាម សហការជាមួយគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមនិងគណៈកម្មាធិការប្រជាជន ហាណូយ ប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍គម្រប់ ៤០ ឆ្នាំទិវាជ័យជម្នះសង្គ្រាមការពារព្រំដែនភាគនិរតីនៃមាតុប្រទេសនិងរួមជាមួយកងទ័ពប្រជាជន កម្ពុជា ទទួលបានជ័យជម្នះលើរបបប្រល័យពូជសាសន៍ (ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១ ៩៧៩ - ថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០១៩)។
ចូលរួមក្នុងពិធីនេះ ខាងប្រទេស វៀតណាម មាន៖ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង អតីតអគ្គលេខាបក្ស លេខាភៀវ បណ្ដាសមាជិកការិយាល័យនយោបាយ៖ នាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា តុងធីផុង អចិន្ត្រៃយ៍គណៈលេខាមជ្ឈិមបក្ស ត្រឹនក្វឹកវឿង។ល។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ ង្វៀនភូត្រុង លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក និងសមមិត្តថ្នាក់ដឹកនាំ អតីតថ្នាក់ដឹកនាំបក្ស រដ្ឋជាច្រើនរូបបានអញ្ជើញចូលរួមពិធីបុណ្យខួប។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម
 
ខាងប្រទេស កម្ពុជា និងអន្តរជាតិមាន៖ លោក ទេពងន សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា អនុប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូប្រធានកិត្តិយសនៃក្រុមប្រឹក្សាជាតិ រណសិរ្សសាមគ្គីភាពនិងការអភិវឌ្ឍន៍មាតុភូមិកម្ពុជា ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងឡាយរបស់ព្រះរាជាណាចក្រកម្ពុជា ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រ កម្ពុជា ប្រចាំការនៅប្រទេស វៀតណាម ប្រាក់ងួនហុង តំណាងស្ថានទូតនៃប្រទេសទាំងឡាយនៅអាស៊ីភាគអាគ្នេយ៍ តំណាងអង្គការសហប្រជាជាតិ។ល។
លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក អញ្ជើញអានសុន្ទរកថាក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

អញ្ជើញថ្លែងសុន្ទរកថានៅពិធីរំឹលឹកខួបអនុស្សាវរីយ៍ លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក បានបញ្ជាក់ថា ជ័យជម្នះជាប្រវត្តិសាស្ត្រនៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ គឺជាជ័យជម្នះរួមរបស់ប្រជននៃប្រទេសទាំងពីរ ក៏ដូចជារបស់មនុស្សជាតិជឿនលឿននៅលើពិភពលោក។ ចំពោះ វៀតណាម ជ័យជម្នះក្នុងសង្គ្រាមការពារព្រំដែនភាគនិរតីនៃមាតុប្រទេសម្តងទៀតបញ្ជាក់នូវឆន្ទៈនិងកម្លាំងតស៊ូដ៏រឹងមាំរបស់ប្រជាជន វៀតណាម ទន្ទឹមនឹងនោះ បង្ហាញនូវស្មារតីអន្តរជាតិដ៏ខ្ពង់ខ្ពស់ ទំនាក់ទំនងភូមិផងរបងតែមួយជាបងប្អូន ប្រពៃណី ស្អិត​រមួត ស្មោះស្ម័គ្រ យូរអង្វែង ការជួយឧបត្ថម្ភដ៏ស្មោះស អស់ពីចិត្តពីថ្លើមរបស់ បក្ស រដ្ឋ កងទ័ពនិងប្រជាជន វៀតណាម ចំពោះប្រជាជន កម្ពុជា។ ជ័យជន្នះថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ បានលុបបំបាត់របបប្រល័យពូជសាសន៍ទាំងស្រុង ប្រជាជាតិ កម្ពុជា រស់រានឡើងវិញ បើកចេញនូវយុគសម័យថ្មី អភិវឌ្ឍន៍ក្នុង​ខឿនឯករាជ្យភាព សេរីភាព សន្តិភាព អព្យាក្រឹតភាពនិងវិបុលភាព។
លោក ទេពងន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីភាពនិងអភិវឌ្ឍន៍មាតុភូមិកម្ពុជា អញ្ជើញថ្លែងសុន្ទរកថា។ រូបថត៖ ថុងញ៉ឹត - ទីភ្នាក់ងារព័ត៌មានវៀតណាម

អញ្ជើញថ្លែងសុន្ទរកថានៅពិធីរំលឹកខួបអនុស្សាវរីយ៍ តាងនាមរដ្ឋសភាភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល រណសិរ្សនិងប្រជាជនកម្ពុជា លោក ទេព ងន បានសម្តែងការដឹងគុណយ៉ាងស្មោះសនិងជ្រាលជ្រៅបំផុត ទន្ទឹមនឹងនោះ តែងតែកត់ចំណាំចងចាំនូវគុណូបការៈដ៏ធំធេងដែលមិនអាចបំភេ្លចបានចំពោះ បក្ស រដ្ឋ រណសិរ្ស កងទ័ពនិងប្រជាជនវៀតណាម ជាបងប្អូនដែលមានការពលីកម្មដ៏ធំធេងដើម្បីរំដោះនិងសង្គ្រោះមាតុភូមិ ប្រជាជន កម្ពុជា រួចផុតពីសោកនាដកម្មប្រល័យពូជសាសន៍ដ៏ឃោឃៅព្រៃផ្សៃ ចូលរួមចំណែកទៅក្នុងដំណើរការស្វែងរកសន្តិភាពសម្រាប់ប្រទេសជាតិកម្ពុជា។
កម្មវិធីសម្តែងសិល្បៈនៅពិធីបុណ្យខួប។ រូបថត៖ វ៉ាន់ឌៀប - ទីភ្នាក់ងារព័ត៌មានវៀតណាម

ក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍ អតីតអ្នកជំនាញការ អតីតកងទ័ពស្ម័គ្រចិត្ត វៀតណាម ដែលធ្លាប់ប្រយុទ្ធនៅកម្ពុជា បានរំឭកឡើងវិញនូវដំណើរការតស៊ូបដិវត្តន៍របស់ប្រជាជន កម្ពុជា ព្រមជាមួយនឹងការជួយឧបត្ថម្ភរបស់កងទ័ពប្រជាជន វៀតណាម ក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ នាំអោយប្រទេសជាតិ អង្គរវត្ត មានការរស់រានឡើងវិញ៕
បកប្រែដោយ៖ ជ័យពិសិដ្ធ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖