រៀបចំបុណ្យសពលោកប្រធានរដ្ឋ ត្រឹនដាយក្វាង តាមពិធីបុណ្យសពជាតិនិងការកាន់ទុក្ខថ្នាក់ជាតិ
គេហទំព័រព័ត៌មានអេឡិចត្រូនិចចម្រុះនៃកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ (ទីភ្នាក់ងារព័ត៌មាន វៀតណាម) សូមឧទ្ទេសនាមនូវខ្លឹមសារមួយផ្នែកនៃសេចក្តីប្រកាសព័ត៌មានពិសេសស្តីពីពិធីបុណ្យសពរបស់លោកប្រធានរដ្ឋ ត្រឹនដាយក្វាង ដូចតទៅ៖
 |
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៨ - ២០១៩ នៃសាលាវិទ្យាល័យ ជូវ៉ាន់អាន ខ័ណ្ឌ ហូតី (ហាណូយ) កាលពីព្រឹកថ្ងៃទី ៥ ខែ កញ្ញា។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម |
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយម វៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយម វៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាម ជូនដំណឹងដោយសេចក្ដីសោកស្ដាយក្រៀមក្រំជាទីបំផុតថា៖
សមមិត្ត ត្រឹនដាយក្វាង កើតនៅថ្ងៃទី ១២ ខែ តុលា ឆ្នាំ ១៩៥៦ មានស្រុកកំណើតនៅឃុំ ក្វាងធៀន ស្រុក គីម សឺន ខេត្ត នីញប៊ិញ ទីលំនៅដ្ឋានផ្ទះលេខ ៨ ផ្លូវ ងុយញឺកនទុម សង្កាត់ ញឹនជិញ ស្រុក ថាញ់ស៊ន់ ទីក្រុង ហាណូយ។
សមមិត្ត ត្រឹនដាយក្វាង បានក្លាយជាំសមាជិកបក្សកុម្មុយនិស្ត វៀតណាម នៅថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ១៩៨០ សមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១០ ១១ និង ១២ សមាជិកនៃការិយាល័យនយោបាយនីតិកាលទី ១១ និង ១២ កាន់តំណែងប្រធានរដ្ឋ (ពីខែ មេសា ឆ្នាំ ២០១៦ ដល់បច្ចុប្បន្ន) ប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ សមាជិកនៃគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិ ការយោធាមជ្ឈិម សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សនៃនគរបាលមជ្ឈិម សមាជិករដ្ឋសភានីតិកាលទី ១៣ និង ១៤ ប្រធានគណៈកម្មាធិការជាតិដឹកនាំចង្អុលបង្ហាញនិងណែនាំកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។
បន្ទាប់ពីមួយរយៈពេលរងការវាយប្រហារដោយជំងឺយ៉ាងធ្ងន់ធ្ងរ ទោះបីជាត្រូវបានបក្ស រដ្ឋ ក្រុមសាស្ត្រាចារ្យនិងក្រុមគ្រូពេទ្យព្យាបាល គ្រួសារជួយថែទាំដោយអស់ពីដួងចិត្ត ក៏ប៉ុន្តែដោយសារតែជំងឺធ្ងន់ធ្ងរខ្លាំង សមមិត្តបានទទួលមរណភាពនៅវេលាម៉ោង ១០ និង ០៥ នាទី ថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨ (ត្រូវនឹងថ្ងៃទី ១២ ខែ សីហា ឆ្នាំ ច សំរិទ្ធិស័ក) នៅមន្ទីរពេទ្យមជ្ឈិមយោធា ១០៨។
 |
លោកប្រធានរដ្ឋ ត្រឹនដាយក្វាង។ ប្រភព៖ ទីភ្នាក់ងារព័ត៌មានវៀតណាម |
ក្នុងអំឡុងកាលធ្វើសកម្មភាព បំពេញការងារ សមមិត្តបានចូលរួមចំណែកយ៉ាងច្រើនចំពោះបុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្សនិងប្រជាជាតិ។ សមមិត្តបានបក្សនិងរដ្ឋប្រគល់ជូនគ្រឿងឥស្សរិយយសនិងមេដាយដ៏ខ្ពង់ខ្ពស់និងរូបសញ្ញា អាយុបក្ស ៣០ ឆ្នាំ។
ការបាត់បង់សមមិត្ត ត្រឹនដាយក្វាង គឺជាការបាត់បង់ដ៏ធំធេងចំពោះបក្ស រដ្ឋនិងប្រជាជនយើង។
ដើម្បីសម្តែងការគោរពចំពោះលោក ត្រឹនដាយក្វាង គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត វៀតណាម រដ្ឋសភានៃសាធារណរដ្ឋ សង្គមនិយម វៀតណាម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមបានសម្រេចរៀបចំពិធីបុណ្យសពសមមិត្ត ត្រឹនដាយក្វាង ដោយពិធីបុណ្យសពជាតិនិងការកាន់ទុក្ខថ្នាក់ជាតិ។
គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម
រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម
ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម