Thứ 4, 24/04/2019, 9:4 GMT+7
លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក ផ្ញើសារលិខិតប្រសិទ្ធិពរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០១៩
10:34, 14/04/2019
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី នៅថ្ងៃទី 0១ ខែ មេសា ឆ្នាំ ២០១៩ លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក បានផ្ញើសារលិខិតប្រសិទ្ធិពរបុណ្យចូលឆ្នាំថ្មីដល់បងប្អូនជនរួមជាតិខ្មែរ សមមិត្ត ព្រះសង្ឃគ្រប់ព្រះអង្គ

លោកនាយករដ្ឋមន្ត្រីបានសរសេរថា៖​ 
"ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំ ២០១៩ តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ ខ្ញុំសូមផ្ញើ ជូននិងប្រគេនដោយក្ដីស្រឡាញ់រាប់អាន មេត្រីភាព ចំពោះបងប្អូនជនរួមជាតិខ្មែរ សមមិត្ត ព្រះសង្ឃគ្រប់ព្រះអង្គនូវសេចក្តីសួរសុខទុក្ខដោយមេត្រីភាពនិងពាក្យប្រសិទ្ធពរបវរសួស្តីមហាប្រសើរបំផុត។

លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីជួបជុំតំណាងដ៏គំរូទាំងឡាយនៃជនជាតិខ្មែរក្នុងឱកាសបុណ្យប្ចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០១៩ ដែលបានរៀបចំឡើងនៅទីក្រុង កឹនធើ កាលពីថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៩ 


ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ជាមួយនឹងចំណងសាមគ្គីភាព ឯកភាព ការរួមកម្លាំងកាយ កម្លាំងចិត្តរបស់បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល ប្រទេសជាតិយើងសម្រេចបានសមិទ្ធផលសំខាន់ៗ ជាច្រើន គ្រប់ជ្រុងជ្រោយលើគ្រប់មុខវិស័យ ជីវភាពរស់នៅរបស់ប្រជាជនបានកែលម្អយ៉ាងច្បាស់ក្រឡែត ធ្លុងមហាសាមគ្គីជាតិត្រូវបានបង្កើន ពង្រឹងយ៉ាងរឹងមាំ។ ក្នុងសមិទ្ធផលនៃការអភិវឌ្ឍជារួមនៃប្រទេសជាតិទាំងមូល មានការខិតខំប្រឹងប្រែង ចូលរួមចំណែកដ៏ធំធេងរបស់បងប្អូនជន​រួម​ជាតិខ្មែរ សមមិត្ត និងព្រះសង្ឃគ្រប់ព្រះអង្គ។

ឆ្នាំ ២០១៩ គឺជាឆ្នាំដែលយើងរំលឹកខួបអនុស្សាវរីយ៍គម្រប់ ៥០ ឆ្នាំនៃការអនុវត្ត​តាមមរតកសាសន៍ដ៏ពិសិដ្ឋ​របស់លោក​ប្រធានរដ្ឋ ហូជីមិញ ជាទីគោរពស្រឡាញ់រាប់អាន។ ខ្ញុំមានបំណង ថា បងប្អូនជនរួមជាតិខ្មែរ សមមិត្ត ព្រះសង្ឃគ្រប់ព្រះអង្គ នឹងបន្តសាមគ្គីភាព ខិតខំប្រឹងប្រែងសម្រេចបានសមិទ្ធផលធំធេងជាច្រើនទៀតក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម កាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ថែរក្សានិងពង្រីកអត្តសញ្ញាណ​វប្បធម៌ប្រពៃណី រួមដៃគ្នា​ជាមួយប្រជាជាតិទាំងមូលក្នុងការកសាងមាតុភូមិ ប្រទេសជាតិវៀតណាម អោយកាន់តែសម្បូររុងរឿង ពីមួយថ្ងៃទៅមួយថ្ងៃ ប្រជាជនគ្រប់ៗគ្នា គ្រប់ៗក្រុមគ្រួសារ​មាន​ជីវភាព​រស់​នៅសម្បូរសប្បាយ សុភមង្គលដូចបណ្ដាំមរតករបស់អ៊ំ ហូ ក្នុងមរតកសាសន៍ជាប្រវត្តិសាស្ត្រដែលបានលើកឡើង។

សូមប្រសិទ្ធពរជ័យដល់បងប្អូនជនរួមជាតិខ្មែរ សមមិត្ត ព្រះសង្ឃគ្រប់ព្រះអង្គ ទទួលអំណរបុណ្យ​ចូលឆ្នាំថ្មីព្រពៃណីឆ្នាំ ២០១៩ ប្រកបដោយភាពក្សេមក្សាន្ត សុខដុមរមនា សប្បាយរីករាយនិងសុភមង្គល៕

សូមគោរពជូននិងប្រគេនដោយក្ដីស្រឡាញ់រាប់អាន មេត្រីភាព។
ង្វៀនស៊ន់ភុក”
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖