Thứ 3, 20/08/2019, 2:13 GMT+7
លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក អញ្ជើញមកទស្សនកិច្ចនៅវិទ្យាស្ថានពុទ្ធសាសនាខ្មែរ
17:23, 07/04/2019
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ ២០១៩ របស់បងប្អូនជនរួមជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូងនៃប្រទេស វៀតណាម) នាព្រឹកនៃថ្ងៃទី ៧ ខែ មេសា លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក អញ្ជើញមកទស្សនានៅវិទ្យាស្ថានពុទ្ធសាសនា (ទក្ខិណនិកាយ) ខ្មែរ នៅសង្កាត់ ចូវវ៉ាំន លៀម ខណ្ឌ អូម៉ូន ទីក្រុង កឹនធើ។
ទំព័រព័ត៌មានចម្រុះអេឡិចត្រូនិកនៃកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ (ទីភ្នាក់ងារព័ត៌មានវៀតណាម) សូមឧទ្ទេសនាមរូបភាពមួយចំនួនអំពីសកម្មភាពទាំងនោះដូចតទៅ៖
 
លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក អញ្ជើញប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃនៃវិទ្យាស្ថានពុទ្ធសាសនា  (ទក្ខិណនិកាយ)ខ្មែរ
 
លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក អញ្ជើញថ្លែងសុន្ទរកថា ប្រគេនពរបុណ្យប្រពៃណីចូលឆ្នាំថ្មីឆ្នាំ កុរ ឯកស័ក ២០១៩ ចំពោះព្រះសង្ឃ សមណៈនិស្សិតនៃវិទ្យាស្ថានពុទ្ធសាសនា  (ទក្ខិណនិកាយ)ខ្មែរ
 
លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក អញ្ជើញចាប់ព្រះហស្តព្រះសង្ឃនៅវិទ្យាស្ថានពុទ្ធសាសនា (ទក្ខិណនិកាយ)ខ្មែរ
 
លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក អញ្ជើញប្រគេនទេយ្យវត្ថុចំពោះវិទ្យាស្ថានពុទ្ធសាសនា  (ទក្ខិណនិកាយ) ខ្មែរ
 
លោកនាយករដ្ឋមន្ត្រី ង្វៀនស៊ន់ភុក និងរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការជនជាតិលោក ដូវ៉ាន់ជៀងអញ្ជើញថតរូបរួមជាមួយព្រះសង្ឃ សមណៈនិស្សិតវិទ្យាស្ថានពុទ្ធសាសនា  (ទក្ខិណនិកាយ) ខ្មែរ
 
ដំណឹងនិងរូបថត៖ ថុងញ៉ឹត - ទីភា្នក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលចំណងជើងរូបថតដោយ៖ ជ័យពិសិដ្ឋ
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖