Thứ 4, 19/06/2019, 18:21 GMT+7
លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ ទ្រឿងហ្វាប៊ិញ អញ្ជើញមកជូនពរបុណ្យចូលឆ្នាំថ្មីនៅខេត្ត ត្រាវិញ
18:20, 07/04/2019
នាថ្ងៃទី ៧ នៃ មេសា ឆ្នាំ ២០១៩ សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍នៃរដ្ឋាភិបាលលោក ទ្រឿងហ្វាប៊ិញ បានអញ្ជើញមកសួរសុខទុក្ខនិងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០១៩ របស់បងប្អុនជនរួមជាតិខ្មែរណាមបូ (ភូមិភាគខាងត្បូងនៃប្រទេស វៀតណាម) នៅខេត្ត ត្រាវិញ។

គេហទំព័រព័ត៌មានចម្រុះអេឡិចត្រូនិចនៃកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ (ទីភ្នាក់ងារព័ត៌មានវៀតណាម) សូមឧទ្ទេសនាមរូបភាពមួយចំនួនអំពីសកម្មភាពទាំងនោះដូចតទៅ៖
ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ លោក ទ្រឿងហ្វាប៊ិញ អញ្ជើញប្រគេនទេយ្យវត្ថុដល់ព្រះឧបជ្ឈាយ៍ ថាច់សុខសាន អនុប្រធានក្រុមប្រឹក្សាសង្ឃាភិបាលមជ្ឈិមសមាគមពុទ្ធសាសនា វៀតណាម និងជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ត្រាវិញ
 
ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍លោក ទ្រឿងហ្វាប៊ិញ អញ្ជើញប្រគេនទេយ្យវត្ថុដល់មន្ត្រីសង្ឃនៅវត្ត អង្គររាជបូរី (អង្គ) សង្កាត់លេខ ៨ ទីក្រុង ត្រាវិញ
 
ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍លោក ទ្រឿងហ្វាប៊ិញ អញ្ជើញមកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់លោកគ្រូ អ្នកគ្រូ និស្សិតនៃដេប៉ាតឺម៉ង់ភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរ ណាមបូនៅសាកលវិទ្យាល័យ ត្រាវិញ

ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍លោក ទ្រឿងហ្វាប៊ិញ អញ្ជើញមកសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់លោកគ្រូ អ្នកគ្រូ និស្សិតនៃដេប៉ាតឺម៉ងភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ នៅសាកលវិទ្យាល័យ ត្រាវិញ

ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍លោក ទ្រឿងហ្វាប៊ិញ អញ្ជើញដាំដើមឈើទុកជាអនុស្សាវរីយ៍ក្នុងបរិវេណនៃដេប៉ាតឺម៉ងភាសា - វប្បធម៌ - វិចិត្រសិល្បៈខ្មែរណាមបូ នៅសាកលវិទ្យាល័យ ត្រាវិញ
ដំណឹងនិងរូបថត៖ ភុកសឺន - ទីភ្នាក់ងារព័ត៌មានវៀតណាម
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖