Chủ nhật, 29/03/2020, 1:49 GMT+7
វៀតណាម ជោគជ័យក្នុងការបង្កើតវីរុសកូរ៉ូណាឡើងវិញ រួចផ្តាច់វាចេញវិញ
17:59, 07/02/2020
ថ្លែងនៅក្រៅសាលប្រជុំនៃគណៈកម្មាធិការដឹកនាំថ្នាក់ជាតិលើ ការងារបង្ការ ទប់ស្កាត់ជំងឺរលាកសួតដែលបង្កឡើងដោយវីរុស កូរ៉ូណា ប្រភេទថ្មី កាលពីព្រឹកថ្ងៃទី ៧ ខែ កុម្ភៈ នៅទីស្នាក់ការនៃរដ្ឋាភិបាល អនុរដ្ឋមន្ត្រីនៃក្រសួងសុខាភិបាល លោក ង្វៀន ថាញ់ ឡុង មានប្រសាសន៍អោយដឹង ថា៖ វិទ្យាស្ថានអនាម័យ ចត្តាឡីស័កកណ្ដាល បានប្រកាសអំពីជោគជ័យក្នុងការបង្កើតវីរុសកូរ៉ូណាប្រភេទថ្មីឡើងវិញ។
យោងតាមការប្រកាសរបស់វិទ្យាស្ថានអនាម័យចត្តាឡីស័ក កណ្ដាល ការបង្កើតនិងផ្តាច់វីរុសកូរ៉ូណា (nCoV) ចេញវិញដោយជោគជ័យនៅក្នុងមន្ទីរពិសោធន៍ នឹងអនុញ្ញាតឱ្យមានលទ្ធផលតេស្តលឿនជាងមុនសម្រាប់វីរុស nCoV ដែលមានន័យថា សំណាករាប់ពាន់អាចត្រូវបានធ្វើតេស្តក្នុងមួយថ្ងៃៗ។ 
វៀតណាម បង្កើតវីរុសកូរ៉ូណាឡើងវិញ រួចផ្តាច់វាចេញវិញដោយជោគជ័យនៅមន្ទីរពិសោធន៍

វិទ្យាស្ថានអនាម័យចត្តាឡីស័កកណ្ដាល បានបន្ថែមថា៖ វាក៏នឹងបម្រើជាមូលដ្ឋានសម្រាប់ការបង្កើតវ៉ាក់សាំងប្រឆាំងនឹងវីរុសនេះផងដែរ

អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ង្វៀនថាញ់ឡុង អោយដឹងថា៖ គិតមកទល់ពេលនេះ វៀតណាមធានានឹងផ្គត់ផ្គងផលិតផលជីវសាស្ត្រសម្រាប់់ការធ្វើតេស្តយ៉ាងគ្រប់គ្រាន់។

គួររំលឹកថា អ្នកវិទ្យាសាស្ត្រអូស្ត្រាលីគឺជាអ្នកដំបូងគេដែលបានបង្កើតវីរុសកូរ៉ូណាថ្មីនេះឡើងវិញនៅក្រៅប្រទេសចិនកាលពីចុងខែ មករា។ អ្នកវិទ្យាសាស្ត្រនៅប្រទេសចិនក៏បានបង្កើតវីរុសនេះឡើងវិញដែរនិងមិនមានលំដាប់ហ្សែនដូចគ្នាទេ។

យ៉ាងហោចណាស់ក្រុមហ៊ុនផលិតឱសថរាប់សិបនៅជុំវិញពិភពលោកកំពុងធ្វើការលើវ៉ាក់សាំង ឬថ្នាំប្រឆាំងវីរុសនិងវិធីព្យាបាលដទៃទៀតដើម្បីជួយអ្នកដែលឆ្លងវីរុសកូរ៉ូណា។

របាយការណ៍ជាច្រើនបាននិយាយថា ប្រទេស ជប៉ុន និង សិង្ហបុរី ក៏បានផ្តាច់ចេញ ឬបង្កើតវីរុសឡើងវិញក្នុងការវិវឌ្ឍឆ្ពោះទៅរកវ៉ាក់សាំងផងដែរ
បាសាក់-បឹងបួ
(តាមទីភ្នាក់ងារព័ត៌មានវៀតណាម-រស្មីកម្ពុជា)
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖