Thứ 4, 22/05/2019, 21:36 GMT+7
កម្ពុជាប្រារព្ធមីទ្ទិញមហាជនខួបអនុស្សាវរីយ៍លើកទី ៤០ ឆ្នាំនៃទិវាជ័យជម្នះ ៧ មករា
15:00, 07/01/2019
អ្នកចូលរួមប្រមាណជាង ៦ ម៉ឺននាក់បានមកជួបជុំគ្នានៅពហុកីឡដ្ឋានជាតិអូឡាំពិកដើ​​ម្បី​ប្រារព្ធមីទិ្ទញមហាជនខួបអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជម្នះ ៧ មករា (៧/១/១​៩​៧​៩​ - ៧/១/២០១៩) នាព្រឹកថ្ងៃចន្ទ ថ្ងៃទី ០៧ ខែ​ មករា ឆ្នាំ ២០១៩ ដើម្បីរម្លឹកដល់ថ្ងៃកំណើតទីពីរនៃការរស់មានជីវិតឡើងវិញ បន្ទាប់ពី​កម្ពុ​ជាត្រូវបានរំដោះខ្លួនចេញពីការកាប់សម្លាប់របស់របបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងរយៈ​ពេ​ល​ ៤០ ឆ្នាំកន្លងមក។
អញ្ជើញចូលរួមក្នុងមីទិ្ទញមហាជននេះដែរ មានវត្តមានដ៏ខ្ពង់ខ្ពស់របស់​សម្តេចអគ្គមហា​សេ​នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិ​ព្រឹ​ទ្ធ ប​ណ្ឌិ​ត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងលោក​ជំ​ទា​វ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិងសមាជិកសមាជិកា ព្រឹទ្ធសភា រ​ដ្ឋ​​សភា រាជរដ្ឋាភិបាល អង្គទូតនៃបណ្ដាប្រទេសជាមិត្តប្រចាំនៅកម្ពុជាមន្ត្រីរាជការ កង​កម្លាំ​ង ​​ប្រដាប់អាវុធគ្រប់ប្រភេទ ភ្ញៀវជាតិ អន្តរជាតិ សិស្សានុសិស្ស និងប្រជាពលរដ្ឋ​យ៉ាងច្រើនកុះ​ករ​។
មីទិ្ទញមហាជនខួបអនុស្សាវរីយ៍លើកទី ៤០ នៃទិវាជ័យជម្នះ ៧ មករា (៧/១/១​៩​៧​៩​- ៧/១/២០១៩)

នេះជាលើកទី ២ ហើយ ដែលមានការរៀបចំទិវារម្លឹកថ្ងៃចងចាំរបស់ប្រជាជនកម្ពុជានេះ ជាលក្ខណៈទ្រង់ ទ្រាយធំ បន្ទាប់ពីកម្ពុជាត្រូវបានរំដោះខ្លួនពីការកាប់សម្លាប់ប្រល័យពូជសាសន៍ដោយរបបប៉ុល ពត ក្នុង រយៈពេល ៣ ឆ្នាំ ៨ ខែ និង ២០ ថ្ងៃ កាលពី ៤០ ឆ្នាំមុននោះ។ នៅក្នុងមីទិ្ទញមហាជននេះដែរ បន្ទាប់ពីការអញ្ជើញតាមរថយន្តបើកដំបូលរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីសាកសួរសុខទុក្ខសមាជិកសមាជិកា អង្គមហាមីទ្ទិញនិងការថ្លែងសន្ទរកថាទៅកាន់អង្គមហាមីទ្ទិញ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួចមក ក៏មានពិធីដង្ហែក្បួនព្យុហយាត្រាមហាជនអមដោយរថយន្តបុស្បុករបស់រាជធានី ខេត្ត ទាំង ២៥ នៅទូទាំងប្រទេសដែលបង្ហាញ ពីសក្តានុពលនិងការអភិវឌ្ឍនៅក្នុងតំបន់ភូមិសាស្ត្រនីមួយៗ និងការលែងសត្វព្រាប បង្ហោះប៉េងប៉ោងផងដែរ។

គួរបញ្ជាក់ដែរថា កម្ពុជាដែលត្រូវបានទទួលស្គាល់ថា ជាកោះសន្តិភាព​ក្នុងទស​វត្សរ៍​ឆ្នាំ ១៩៦០ បានចាប់ផ្តើម​ធ្លាក់ទៅក្នុងភ្លើងសង្គ្រាមពេញទំហឹងបន្ទាប់ពីពួក លន់ នល់ បាន​ធ្វើ​រដ្ឋប្រហារផ្តួលរំលំរបបសង្គម រាស្ត្រនិយមដែលដឹកនាំដោយព្រះកុរណា សម្តេចព្រះ​នរោត្ត​ម​ សីហនុ នៅថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ១៩៧០ តាមខ្សែញាក់របស់បរទេស។

នៅថ្ងៃទី ១៧ ខែ មេ​សា​ ឆ្នាំ ១៩៧៥ របបសាធារណរដ្ឋខ្មែរ លន់ នល់ ត្រូវបានផ្តួលរំលំ ពេលនោះ​ ប្រជាជន​កម្ពុជា​ស​​ង្ឃឹមថា នឹងបានរស់នៅក្នុងសុខសន្តិភាព ហើយចាប់ផ្តើមស្តារនិងកសាងទឹកដីរបស់ខ្លួន​ឡើ​ងវិញ ប៉ុន្តែពួក ប៉ុល ពត បានឆក់ប្លន់យកទាំងស្រុងនូវសមិទ្ធផលជ័យជម្នះនេះ បង្កើត​ឡើ​ ​របបកម្ពុជាប្រជាធិបតេយ្យ ដែលបានអនុវត្តន៍នយោបាយប្រល័យពូជសាសសន៍ដ៏យង់​ឃ្ន​ង​បំ​ផុ​ត ដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ ធ្វើឱ្យទឹកដីកម្ពុជាទាំងមូលក្លាយ​ជា​គុក​ឥតជញ្ជាំង និងជាវាលពិឃាតជោកជាំដោយឈាមនិងទឹកភ្នែករបស់ប្រជាជនកម្ពុជា។

ប្រជាជនត្រូវពួកឃាតករប្លន់យកអស់នូវសិទ្ធិសេរីភាព ក្លាយជាទាសកររស់ដូចសត្វធាតុក្នុង​ភា​ព​ភ័យរន្ធត់ រកទីបំផុតគ្មាន។ សង្គមកម្ពុជាត្រូវក្រឡាប់ចាក់ រចនាសម្ព័ន្ធសង្គមជាតិទាំងមូលត្រូវបំផ្លាញដល់ឬសគល់ ប្រជាជនប្រមាណជាង ៣​ លាននាក់ត្រូវសម្លាប់យ៉ាង​អាណោច​អា​ធ័​ម​និងអយុត្តិធម៌បំផុត។
មីទិ្ទញមហាជនខួបអនុស្សាវរីយ៍លើកទី៤០ នៃទិវាជ័យជម្នះ ៧មករា (៧/១/១​៩​៧​៩ - ៧/១/២០១៩)

ឯអ្នកដែលនៅសេសសល់ក្នុងប្រទេស គឺរស់ក្នុងសភាពបារម្ភដល់​អាយុ​ជីវិត​ទាំងយប់ទាំងថ្ងៃ រស់នៅប្រចាំថ្ងៃហាក់ដូចត្រីក្នុងត្រក មិនដឹងពេលណាដល់វេនខ្លួនត្រូវ​ពួក​​វាយក​ទៅសម្លាប់។ ពិតប្រាដកណាស់ បើគ្មានការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា​ទេ​នោះ ​ប្រជាជនកម្ពុជា នឹងត្រុវពួកឃាតករបន្តកាប់សម្លាប់រកទីបញ្ចប់គ្មានឡើយ។

នៅក្នុងកា​​លៈ​ទេសៈគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុតនេះ បណ្តាកម្លាំងអ្នកស្នេហាជាតិដ៏បរិសុទ្ធ​នៃ​គណប​ក្ស​​ប្រជាជនកម្ពុជាដែលនៅសេសសល់ពីការកាប់សម្លាប់បានផ្តាច់ខ្លួនចេញពីរបប ប៉ុល ពត ដើ​ម្បី​ធ្វើការតស៊ូសង្គ្រោះជាតិពីរបបដ៏យង់ឃ្នងនេះ។

ក្នុងដំណើរឆ្ពោះទៅការសង្គ្រោះជាតិ ប្រវ​ត្តិ​​សាស្ត្រ​បានកត់ត្រាទុកនូវព្រឹត្តិការណ៍សំខាន់ៗ ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅបំផុតចំ​ពោះ​​​ជាតិ។ នៅថ្ងៃទី​ ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ សម្តេច ហ៊ុន សែន បានចេញដំណើរ​ភៀសខ្លួន​ទៅ​​ប្រទេសវៀតណាម ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូដំដៅះជាតិ។ នៅថ្ងៃទី ១២ ខែ​ ឧស​ភា ឆ្នាំ ១៩៧៨ កងកម្លាំងប្រដាប់អាវុធសង្គ្រោះជាតិកម្ពុជា ដែលជាអង្គភាពទ័ពរៀប​ចំ​ដំ​បូង​​ត្រូវបានបង្កើតឡើង។ នៅថ្ងៃទី​ ២៥ ខែ ឧសភា ឆ្នាំ ១៩៧៨ កងទ័ពនិងប្រជាជននៅភូមិភាគ​បូព៌ា​បានក្រោកឈរប្រឆាំងនឹង​របប ប៉ុល ពត ក្រោមការដឹកនាំរបស់ សម្តេច ហេង សំរិន និង សម្តេច ជា ស៊ីម ព្រមទាំងចលនាតស៊ូប្រឆាំង ប៉ុល ពត ដែលមានរួចមកហើយ​នៅខេត្ត កោះ  ​កុ​ង​ នៅឦសានទិសនិងចលនាផ្សេងៗទៀត។

ផ្តើមពីចលនាទាំងនេះ បានផ្តល់ឱកាស​ដល់​ការ​បង្កើត​រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នាថ្ងៃទី​ ២ ធ្នូ ឆ្នាំ១៩៧៨ ដឹកនាំដោយ សម្តេច ហេ​ង​​ សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងឥស្សរជនចំនួន ១១ រូបទៀតដែលជាអង្គការ​ចាត់​តាំងនយោបាយតែមួយគត់របស់ប្រជាជនកម្ពុជា ដើម្បីដឹកនាំការតស៊ូផ្តួលរំលំ​របបប្រល័​យ​​ពូជសាសន៍។

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងកងកម្លាំងប្រដាប់អាវុធបដិវត្តន៍​កម្ពុ​ជា​ ដែលមានការគាំទ្រពីប្រជាជននៅទូទាំងប្រទេស ព្រមទាំងទទួលបានការជួយឧបត្ថម្ភ​ដ៏​ស្មោះ​​សរ ទាន់ពេលវេលានិងមានប្រសិទ្ធភាពពីសំណាក់កងទ័ពស្ម័គ្រចិត្តវៀតណាមនិងការ​គាំ​​ទ្រពីកម្លាំងស្នេហាសន្តិភាពនិងយុត្តិធម៌នានានៅលើពិភពលោក បានវាយផ្តួលរំលំ របបប្រ​ល័​​​យ​ពូ​ជ​សា​សន៍​ សម្រេចបានមហាជ័យជម្នះដ៏ត្រចះត្រចង់ជាប្រវត្តិសាស្ត្រ នាថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩។ នេះគឺជាបណ្តាដំណាក់កាលជាប្រវត្តិសាស្ត្រ ដែលប្រជាជាតិកម្ពុជា បានហែល​ឆ្ល​ង​កាត់​ប្រ​ក​ប​​ដោ​យទុក្ខវេទនា មហាសោកនាដកម្មនិងការបាត់បង់ដែលពុំអាច​នឹងព​ណ៌​នា​បា​ន​។

ថ្ងៃជ័យជម្នះ ៧ មករា គឺជាថ្ងៃកំណើតទី ២ របស់ប្រជាជនកម្ពុជា មានជ័យជម្នះ ៧ មករា ទើ​ប​ប្រជាជនកម្ពុជាមានអ្វីៗសព្វយ៉ាងនៅថ្ងៃនេះ។ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រដែល​គ្មា​នអ្នក​ណា​អាចបំភ្លៃនិងបំផ្លាញបានឡើយ៕
ដោយ៖ ជឹមណារី/AKP
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖