Thứ 7, 25/05/2019, 12:38 GMT+7
ការប្រកួតបាល់ទាត់ពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF U22 Championship 2019
កម្ពុជា ប៉ះ ថៃ វៀតណាម​ ជួប​ ឥណ្ឌូណេស៊ី នៅ​វគ្គ​ពាក់កណ្ដាល​ផ្តាច់ព្រ័ត្រ​ថ្ងៃនេះ
11:17, 24/02/2019
ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម ​២២ ​ឆ្នាំ​កម្ពុជា ត្រូវ​តទល់​ជាមួយ​ម្ចាស់​ការពារ​តំណែង​ជើងឯក​ ថៃ នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់ AFF U22 Championship 2019 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កម្ពុជា បន្ទាប់ពី​ជំនួប​រវាង ​វៀតណាម និង​ ឥណ្ឌូណេស៊ី​។​
ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​អា​ហ្ស​ង់​ទីន លោក Felix Dalmas ក្រុម U22 កម្ពុជាបាន​យកឈ្នះ​ ម៉ាឡេស៊ី ១-០ ឈ្នះ​ មី​យ៉ាន់​ម៉ា ២-០ និង​ចាញ់​ឥណ្ឌូណេស៊ី ២-០ នៅក្នុង​ពូ​ល B​។ ក្នុងនាម​ជា​ក្រុម​លេខ​មួយ​ពូ​ល B កម្ពុជា​ត្រូវ​តទល់​ជាមួយ​ ថៃ ដែល​ជាប់​លេខ​ពីរ​ពូ​ល A​។​
ការដណ្ដើមបាល់នៃកីឡាករ U22 វៀតណាមក្នុងពេលហ្វឹកហាត់ ត្រៀមជួបក្រុម U22 ឥណ្ឌូណេស៊ី នារសៀលថ្ងៃនេះ។ រូបថត៖ ទន់គឿង - ទីភ្នាក់ងារព័ត៌មានវៀតណាម

​នា​ជំនួប​កាលពី​ឆ្នាំ​ ២០០៥ ថៃ បាន​យកឈ្នះ​កម្ពុជា​រហូតដល់​ទៅ ៨-០ ។ ជាមួយគ្នានេះ កម្ពុជា​មិន​ធ្លាប់មាន​ប្រវត្តិ​ឈ្នះ​ថៃ​ឡើយ​ក្នុង​ការប្រកួត​ផ្លូវការ​គ្រប់​កម្រិត​អាយុ​ដែល​រៀបចំ​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន (AFF)​។

លទ្ធផល​ដែល​ល្អ​បំផុត​សម្រាប់​កម្ពុជា​ក្នុងជំនួប​ជាមួយ​ថៃ គឺ​ស្មើ ០-០ នា​ជំនួប AFF U17 នៅ​ឥណ្ឌូណេស៊ី កាលពី​ឆ្នាំ​ ២០០២​។​


​នៅថ្ងៃនេះ ក្រុម U22 
វៀតណាម ជួប​ឥណ្ឌូណេស៊ី នា​វេលា​ម៉ោង​ ៣ និង​ ៣០​ នាទី​ ក្រុម U22 កម្ពុជា ប៉ះ​ ថៃ នៅវេលា​ម៉ោង​ ៦ និង​ ៣០​ នាទី ដើម្បីរកកៅអីរឿងៗខ្លួនចូលវគ្គផ្ដាច់ព្រ័ត្រ៕
ដោយ៖ បឹងបួ (តាម ថ្មីៗ ទីភ្នាក់ងារព័ត៌មានវៀតណាម)
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖