Chủ nhật, 17/11/2019, 15:22 GMT+7
ការប្រកួតបាល់ទាត់ពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF U22 Championship 2019
ក្រុម U22 កម្ពុជារកបាន ៣ ពិន្ទុ ក្រោយយកឈ្នះ U22 ម៉ាឡេស៊ី ១-០
10:22, 19/02/2019
ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២២ ឆ្នាំកម្ពុជា រកបាន ៣ ពិន្ទុនៅថ្ងៃបើកឆាកពូល B នៃព្រឹត្តិការណ៍ពានរង្វាន់អាស៊ាន AFF U22 Championship 2019 ក្រោយយកឈ្នះក្រុមភ្ញៀវ  U22 ម៉ាឡេស៊ីក្នុងលទ្ធផលបច្ចេកទេស ១-០។

ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិកម្ពុជា នារាត្រីថ្ងៃចន្ទ ទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០១៩ នេះ ក្រុមទាំងពីរបានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ០-០ ក្នុងវគ្គទី ១ មុនពេល ម៉ាឡេស៊ី បានបាត់ បង់សមាជិក ១ រូបនៅនាទីទី ៥៩ ពីការពិន័យកាតក្រហម និង ៣ នាទីបន្ទាប់ កម្ពុជា បាននាំមុខ ១ គ្រាប់ពីការស៊ុតបាល់ពិន័យ Free kick របស់កីឡាករ ស៊ើត រ៉ស៊ីប រហូតដល់ចប់ការប្រកួតពេញម៉ោង ៩០ នាទី។

ស៊ើត រ៉ស៊ីប (លេខ ៣) កីឡាករនៃក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ កម្ពុជា ស៊ុតបញ្ចូលទី ១ គ្រាប់ ជួយអោយក្រុម U22 កម្ពុជា យកឈ្នះក្រុម U22 ម៉ាឡេស៊ី ក្នុងលទ្ធផល ១-0។ រូបថត៖  freshnewsasia.com


៣ ពិន្ទុដំបូងនេះដែរបានជួយឲ្យ U22 កម្ពុជាឡើងទៅឈរនៅកំពូលតារាងនៃពូល B បណ្តោះអាសន្នផងដែរ ខណៈ U22 មីយ៉ាន់ម៉ា និង U22 ឥណ្ឌូនេស៊ី មាន ១ ពិន្ទុដូចគ្នា ក្រោយប្រកួតស្មើគ្នា ១-១ នារសៀលថ្ងៃចន្ទ ទី ១៨ ខែ កុម្ភៈ កន្លងទៅ។

ក្នុងការប្រកួតបើកឆាកពូល A និងព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ប្រចាំតំបន់អាស៊ាន AFF U22 Championship 2019 នាម៉ោង ៣ និង ៣០ នាទីរសៀលថ្ងៃទី ១៧ ខែ កុម្ភៈ នៅពហុកីឡដ្ឋានជាតិកម្ពុជា ក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំ វៀតណាម ក៏រកបាន ៣ ពិន្ទុ ឈរនៅកំពូលតារាងនៃពូល A ក្រោយពេលយកឈ្នះក្រុម U22 ហ្វ៊ីលីពីនក្នុងលទ្ធផល ២ ទល់ ១។ ​ក្នុងការប្រកួតនាម៉ោង ៦ និង ៣០ នាទីយប់ថ្ងៃដដែលនោះ ក្រុម U22 ថៃ ក៏យកឈ្នះក្រុម U22 ទីព័រខាងកើត ក្នងលទ្ធផល ១ ទល់ ០ ឈរលំដាប់ទី ២ ក្រោយក្រុមវៀតណាមក្នុងតារាងនៃពូល A។ 

សកម្មភាពកីឡាករនៃក្រុម U22 វៀតណាម កម្ដៅសាច់ដុំក្នុងការហ្វឹកហាត់នារសៀលថ្ងៃទី ១៨ មុនពេលប៉ះជាមួយទីម័រខាងកើតនាយប់ថ្ងៃនេះ។ រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម


នារសៀលនិងយប់ថ្ងៃអង្គារ ថ្ងែទី ១៩ ខែ កម្ភៈនេះ នៅពហុកីឡដ្ឋានជាតិកម្ពុជា ក្រុម U22 ថៃ នឹង ជួបក្រុម U22 ហ៊្វីលីពីន នា ម៉ោង ៣ និង ៣០ នាទី ហើយ U22 វៀតណាមប្រហែលជាអាចរក បាន ៣ ពិន្ទុបន្លែមទៀតក្នុងការប្រកួតជាមួយក្រុម U22 ទីម័រខាងកើតនាម៉ោង ៦ និង ៣០ នាទី។

ចំពោះក្រុមជម្រើសជាតិអាយុក្រោម ២២ ឆ្នាំកម្ពុជា ១ ប្រកួតបន្ទាប់ ត្រូវប៉ះ U22 មីយ៉ាន់ម៉ា នាម៉ោង ៦ និង ៣០ នាទីយប់ថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៩ ក្រោយពេលក្រុមបាតតារាង U22 ម៉ាឡេស៊ី ជួប U22 ឥណ្ឌូនេស៊ី នាម៉ោង ៣ និង ៣០ នាទីនៅពហុកីឡដ្ឋានជាតិកម្ពុជាតែមួយគត់៕

ប្រភពព័ត៌មាន៖ ទីភ្នាក់ងារព័ត៌មានវៀតណាម - freshnewsasia.com

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖