Chủ nhật, 29/03/2020, 8:51 GMT+7
ចិន ចាប់ផ្តើមមើលឃើញអ្នកជាចេញពីពេទ្យច្រើនជាងអ្នកឆ្លងចូលពេទ្យជាលើកដំបូង
15:25, 19/02/2020
​ចំនួន​អ្នក​ជា​ពី​ជម្ងឺ​ Covid-19 ​ប្រចាំ​ថ្ងៃ​នៅ​ចិន បាន​កើន​ហួស​អ្នក​ឆ្លង​កូរ៉ូណា​វីរុស​នេះ​ជា​លើកដំបូង នេះ​បើ​តាម​ការអះអាង​របស់​គណៈកម្មាធិ ការ​សុខាភិបាល​ជាតិ​​ ចិន​។​
គណៈកម្មាធិការ​កាលពី​ថ្ងៃ​ពុធ​ទី​ ១៩ ​កុម្ភៈ​ បាន​បង្ហាញ​តួលេខ​អ្នកជា​ពី​ជម្ងឺ​និង​ចេញពី​មន្ទីរពេទ្យ​ចំនួន​ ១.៨២៤ ​នាក់​គឺ​ខ្ពស់​ជាង​ចំនួន​អ្នក​ឆ្លង​ក្នុង​ថ្ងៃ​ដូចគ្នា ដែល​​មាន​ចំនួន​ ១.៧៤៩​ នាក់​។​ សរុប​តាំងពី​មុន​មក អ្នក​ជម្ងឺ​ ១៤.៣៧៦ ​នាក់​បាន​ជា​ចេញពី​ពេទ្យ គិត​មក​ត្រឹម​ចុង​ថ្ងៃ​អង្គារ​។​
​អ្នក​ជម្ងឺ​ Covid-19​ ជា​ចេញពី​មន្ទីរពេទ្យ​នៅ​ខេត្ត​ ហៃ​ណាន់​ កាលពី​ថ្ងៃ​ ១៨​ កុម្ភៈ​
 
​ក្នង​ការធ្វើ​បច្ចុប្បន្នភាព​ប្រចាំថ្ងៃ​របស់​ខ្លួន គណៈកម្មាធិការ​សុខាភិបាល​ខេត្ត​ ហ៊ូ​ប៉ី​ បាន​រាយការណ៍​ករណី​ឆ្លង​ថ្មី​ចំនួន​ ១.៦៩៣ ​សំ​រាប់​ថ្ងៃ​អង្គារ ដែល​នេះ​ជា​ការធ្លាក់​​ចុះ​ចំនួន​អ្នក​ឆ្លង​វីរុស​នេះ​ទាប​បំផុត​គិត​ចាប់តាំងពី​ថ្ងៃ​ ១១​ កុម្ភៈ ​មកនិង​ជា​ថ្ងៃទី​ ២ ​ជាប់​គ្នា​ដែល​ចំនួន​ឆ្លង​នៅក្រោម​ ២.០០០​ ករណី​ក្នុង​មួយថ្ងៃ​។​
 
​ក្នុងពេល​ជាមួយគ្នា សារព័ត៌មាន​រដ្ឋ​ ចិន ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ខេត្ត​ ហ៊ូ​ប៉ី ដែល​ជា​ស្នូល​នៃ​ការផ្ទុះ​ជម្ងឺឆ្លង នឹង​ប្រកាន់យក​វិធានការ​ទូទៅ​និង​បែប​ចាប់បង្ខំ​បន្ថែមទៀត​ដើម្បី​ស្វែងរក​អ្នក​ជម្ងឺ​ក្តៅខ្លួន ក្នុង​បំណង​ទប់ស្កាត់​ការឆ្លង​រាលដាល​កូរ៉ូណា​វីរុស​ថ្មី​។​
 
​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​ ស៊ីន​ហួរ​ បាន​និយាយថា ខេត្ត​នឹង​ត្រួតពិនិត្យ​ប្រវត្តិ​អ្នក​ជម្ងឺ​ទាំងអស់ ដែល​បាន​មកជួប​គ្រូពេទ្យ​ចាប់ពី​ថ្ងៃ​ ២០ ​មករា​ មក និង​អ្នក​មក​ទិញ​ឱសថ​ក្អក​និង​ក្តៅខ្លួន​នៅតាម​ឱសថ​ស្ថាន​។​
 
​យោងតាម​ការសិក្សា​មួយ​របស់​អ្នកសិក្សា​ស្រាវជ្រាវ​ ចិន អ្នក​ឆ្លង​កូរ៉ូណា​វីរុស​ថ្មី​ Covid-19​ ជាង ​៨០ ​ភាគរយ​ចេញ​រោគសញ្ញា​ស្រាល ដោយ​អ្នក​ជម្ងឺ​វ័យចាស់​និង​អ្នក​មាន​ជម្ងឺ​រ៉ា​រ៉ៃ ប្រឈម​ការ​កើត​ជម្ងឺ​ Covid-19 ​នេះ​ខ្ពស់បំផុត​។​
 
​ឯកសារ​មួយ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន​ជម្ងឺឆ្លង​របស់​ ចិន​ មួយ បាន​ពិនិត្យ​លើ​អ្នក​ឆ្លង​វីរុស​នេះ​ចំនួន ​៧២.៣១៤​ នាក់​នៅ​ទូទាំង​ប្រទេស​ ចិន​ កាលពី​ថ្ងៃ​ ១១ ​កុម្ភៈ​។ ​ក្នុង​ចំនួន​នេះ មាន ​៨០,៩​ ភាគរយ​ចេញ​រោគសញ្ញា​ស្រាល ១៣,៨​ ភាគរយ​ធ្ងន់ធ្ងរ និង​មាន​តែ​ ៤,៧ ​ភាគរយ​ទេ​ដែល​ធ្ងន់ធ្ងរ​ប្រឈម​ការបាត់បង់​ជីវិត​។​
 
​សំរាប់​មនុស្ស​មាន​អាយុ ​៨០ ​ឆ្នាំ​ឡើង អត្រា​ស្លាប់​មាន​កំរិត​ ១៤,៨ ​ភាគរយ​។​ អ្នក​ជម្ងឺ​កើត​របេង​ប្រឈម​ការស្លាប់​ខ្ពស់បំផុត​បើសិនជា​ឆ្លង​ Covid-19 បន្ទាប់​មក​អ្នក​កើត​ទឹកនោម​ផ្អែម ជម្ងឺ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ និង​លើស ឈាម​៕
បាសាក់ (តាមទីភ្នាក់ងារព័ត៌មានវៀតណាមនិងរស្មីកម្ពុជា)
យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖