Thứ 3, 20/08/2019, 2:20 GMT+7
ថ្នាក់ដឹកនាំ​ ​កម្ពុជា​ ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍ​របស់​ទីក្រុង​ ​ហូជីមិញ​ ​ក្នុង​តំបន់​ ​អាស៊ាន
22:10, 29/07/2019
ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចនិងធ្វើការនៅ កម្ពុជា នាថ្ងៃទី ២៩ ខែ កក្កដា គណៈប្រតិភូជាន់ខ្ពស់ទីក្រុង ហូជីមិញ ដឹកនាំដោយសមមិត្ត ង្វៀនធីឡេ អនុលេខានៃគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជនទីក្រុង ហូជីមិញ បានអញ្ជើញេមកជួបសម្តែងការគួរសមជាមួយ សម្តេច ហេងសំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភាកម្ពុជា ប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។
ក្នុងជំនួបសម្តែងការគួរសម ប្រធានរដ្ឋសភាកម្ពុជា បានអបអរសាទរនិងសម្តែងការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែល វៀតណាម សម្រេចបានក្នុងការកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ពាំនាំប្រទេសជាតិ វៀតណាម អភិវឌ្ឍន៍យ៉ាងឆាប់រហ័សនិងប្រកបដោយចីរភាពពីមួយថ្ងៃទៅមួយថ្ងៃ។ សម្តេច ហេងសំរិន ជឿទុកចិត្តថា៖ ក្រោមការដឹកនាំប្រកបដោយគតិ​បណ្ឌិត ភ្លឺស្វាងរបស់បក្សកុម្មុយនិស្ត វៀតណាម ប្រទេសជាតិ វៀតណាម នឹងទទួលបានសមិទ្ធផលជាច្រើនថែមទៀត។ ដោយឡែកអំពីការអភិវឌ្ឍរបស់ទីក្រុង ហូជីមិញ ឯកឧត្តម សម្តេច ហេងសំរិន ជឿទុកចិត្តថា ទីក្រុង ហូជី​មិញ នឹងក្លាយទៅជាទីក្រុងមួយក្នុងចំណោមទីក្រុងក្បាលម៉ាស៊ីនឈានមុខគេនៅក្នុងតំបន់ អាស៊ាន នាពេលអនាគតជិតៗ នេះ។
គណៈប្រតិភូទីក្រុង ហូជីមិញ ធ្វើការជាមួយឯកឧត្តម ប៉ាសុជាតិវង្ស សមាជិកគណៈ​កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាទីក្រុង ភ្នំពេញ។ រូបថត៖ អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំការនៅ កម្ពុជា

គណៈប្រតិភូ​ជាន់ខ្ពស់​ទីក្រុង​ ​ហូជីមិញ​ ​បាន​អញ្ជើញ​ទស្សនកិច្ច​ស្ថានទូត​វៀតណាម​​ប្រចាំនៅ​ ​កម្ពុជា​។​ ​រូបថត​៖​ ​អ្នកយកព័ត៌មាន​នៃ​ទីភ្នាក់ងារព័ត៌មាន​វៀតណាម​ប្រចាំការ​នៅ​ ​កម្ពុជា​

នាវេលាថ្ងៃត្រង់នៃថ្ងៃដដែល សមមិត្ត ង្វៀនធីឡេ ដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយឯកឧត្តម ប៉ាសុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាទីក្រុង ភ្នំពេញ។
ឯកឧត្តម សម្តេច ហេងសំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូទីក្រុង ហូជីមិញ ដឹកនាំដោយលោកស្រី ង្វៀនធីឡេ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានក្រុមប្រឹក្សាប្រជាជន។ រូបថត៖ អ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំការនៅ កម្ពុជា
 
មុន​នោះបន្តិច​ ​គណៈប្រតិភូ​បាន​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​នៅ​ស្តូប​មិត្តភាព​កម្ពុជា​ ​-​ ​វៀតណាម​។​ ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​និង​បំពេញការងារ​នៅ​ ​កម្ពុជា​ ​ក៏​នៅ​ថ្ងៃទី​ ​២៩​ ​ខែ​ ​កក្កដា​ ​នេះ​ដែរ​ ​គណៈប្រតិភូ​ជាន់ខ្ពស់​ទីក្រុង​ ​ហូជីមិញ​ ​បាន​អញ្ជើញ​ទស្សនកិច្ច​នៅ​ស្ថានទូត​ ​វៀតណាម​ ​ប្រចាំការ​នៅ​ ​កម្ពុជា​៕
ទីភ្នាក់ងារព័ត៌មាន​វៀតណាម​
ប្រែ​សម្រួល​ដោយ​៖​ ជ័យ​ពិសិដ្ឋ

យោបល់មិត្តអ្នកអាន
បញ្ចេញមតិ
ព័ត៌មានទាក់ទងទាំងឡាយ៖